Saturday, September 21, 2024
Homeតារាខ្មែរព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ ៖ឡើងធ្វើថៅ​កែព្រមគ្នា

ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ ៖ឡើងធ្វើថៅ​កែព្រមគ្នា

 ភ្នំពេញ៖លោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែលធ្លាប់ធ្វើជាអ្នកតំណាងឲ្យឧកញ៉ា​ម្នាក់រក​ស៊ី​ពុះ​​ដីឡូតិ៍លក់​ដោយចំណេញ​លុយក្បាលកាក់នោះ ស្រាប់តែថ្មីៗនេះតារាល្បីទាំង​២បានចេញ​មកធ្វើជា​ថៅកែផ្ទាល់រៀងៗខ្លួនព្រមគ្នាតែម្ដងដែលម្នាក់ៗប្រើ​ទុនអស់រាប់សែនដុល្លារ​ក្នុង​ការ​វិនិយោគលើវិស្ស័យអចលនទ្រព្យ។ទោះជាយ៉ាង​ណាការចេញមុខបង្កើត​ក្រុមហ៊ុន​តំ​ណាល​គ្នាដូចគេណាត់នេះនៅតែត្រូវបានគេសង្ស័យថាលោកស្នាយ និងប៊ុនថៃ មានអ្នកជំនួញ​ធំ​នៅ​ក្រោយខ្នងបើ​ទោះជានៅលើ​ផេកតារាទាំង២ប្រកាសថាពួកគេមានក្រុមហ៊ុនម្នាក់១ក្ដី។

  ក្រៅពីសម្រុកបុកចេញរកស៊ីលក់ដីឡូតិ៍ដូចគេណាត់គ្នានេះកំពូលតារាចម្រៀងព្រាប សុ​វត្ថិ និងខេមរៈ សិរីមន្ដ បានផ្អាក​ឡើង​ច្រៀងសម្ដែងលើឆាកតន្រ្ដីជាច្រើនខែ​​ដូចគ្នា​ពោ​លគឺ​តាំងពីផ្ទុះកូវីដ១៩មកម្លេះដែលតារា​ទាំង២បាត់មុខពីការ​ច្រៀងរាំ​តាម​តាម​ឆាកប៉ុស្ដិ៍ទូរទស្សន៍។ចំពោះលោកព្រាប ​សុវត្ថិ ដែលទៅឈជើងនៅGalaxyនោះហាក់នៅទ្រឹង​នារយៈពេលចុង​ក្រោ​យនេះព្រោះ​លោក​គ្មានបទចម្រៀងបុកដូចមុនទៀតទេ ហើយសូម្បីតែបទភ្ជុំបិណ្ឌក៍គ្មានបាន​ចេញ១​បទដែរ​។ដោ​យ​​ឡែក​លោក​ខេម ប៊ុនថៃ វិញក្លាយទៅជាតួឯករបស់ហង្សមាសព្រោះ​បានវ៉ាតារាចម្រៀង​​រួម​ដំបូលឲ្យរាបស្មើអស់ ខណៈពេលនេះ​លោកមាន​ជំនួយ​ការពិ​សេស​នៅចាំជួយជ្រោមជ្រែង​ការងារសិល្បៈឲ្យកានតែរលូនថែមទៀតនោះគឺលោកខេមរៈ ភារុណ ដែលជាបងប្រុសនិងអ្នក​នាង​គួយ ផល្លី ជាភរិយារបស់តារាចម្រៀងរូបនេះផ្ទាល់តែម្ដង។

  មហាជនមើលឃើញថាតារាកូន៣ដូចគ្នាលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នៅឆ្នាំ​២០២១នេះអ្នកទាំង២សុទ្ធតែ​ក្លាយ​ទៅ​ជាតារាមានទ្រព្យស្ដុកដូចគ្នា ប៉ុន្ដែព្រាប សុវត្ថិ ធ្លាប់​ត្រូវបានមនុស្សជំនិតរបស់លោកទម្លាយថាមានទ្រព្យ​សរុបចំនួនខ្ទង់៣០​លានដុល្លារតាំងពីខែកញ្ញាឆ្នាំ២០២០ម្លេះ តែលោកប៊ុនថៃ បែនៅមិនទាន់ប្រកាសឲ្យដឹងពីចំនួនទ្រព្យសរុបទេ បើ​ទោះ​​ជា​ពេ​លនេះលោកបានងាកមកលេងខ្លួនជិះ​រថយន្ដថ្លៃៗមិនចាញ់ឧកញ៉ាៗក្ដី​។ចំពោះ​ទី​ផ្សារចម្រៀងវិញអ្នកជំនាញសិល្បៈលោកនូ ស៊ឹប បានលើកឡើងថាព្រាប សុវត្ថិ នៅតែ​មិន​ទាន់​វ៉ា​ខេមរៈ សិរីមន្ដ បានទេនៅឆ្នាំ២០២១ ។យ៉ាងណា​មហាជនជា​ច្រើនបាន​លើក​ឡើង​ថា​ព្រាប សុវត្ថិ អាច​នឹង​ពិ​បាកទប់លំនឹងព្រោះថាបទចម្រៀងនៅផលិតកម្មថ្មី​របស់លោកមិនសូវ​មានការគាំ​ទ្រ​ខ្លាំង​ដូចអំឡុងលោកច្រៀងនៅហង្សមាសឡើយ៕

RELATED ARTICLES