Saturday, September 21, 2024
Homeតារាខ្មែរព្រះកាយ ច័ន្ទ ៖ជួបទុក្ខធំឪពុកលាចាកលោក

ព្រះកាយ ច័ន្ទ ៖ជួបទុក្ខធំឪពុកលាចាកលោក

ភ្នំពេញ៖តារាសម្ដែងព្រះកាយ ច័ន្ទ បង្ហូរទឹកភ្នែកជោគថ្ពាល់ព្រោះតែឪពុករបស់នាងលោកចែម ចាន់តារា បានទទួល​រម​ណ​ភាពនៅថ្ងៃទី២៦ខែតុលា​ឆ្នាំ២០២១នេះចោលនាងជរៀងរហូតទៅ​ហើយ​។ព្រះ​កាយ ច័ន្ទ ថ្លែងសារ​ថា”លោក​ឪ​ពុក​ជាទី​ស្រ​លា​ញ់របស់កូនអើយ លោកពុក​ទៅ​ចោលកូន​អើយ ចាប់ពី​ថ្ងៃនេះតទៅ កូនលែងបានឃើញមុខប៉ាទៀតហើយ សូមប៉ា​ទៅឲ្យ​បាន​សុខ ទៅកាន់សុខគតិ​ភព កុំបារម្ភពីកូនៗ នឹងម៉ែអី កូនអាចមើលថែគ្រួសារយើងបានណាប៉ា”។

  គេឃើញមានតារាសិល្បៈរួមអាជីពជាបន្ដបន្ទាប់បានផ្ញើរសារចូលរួមរំលែកទុក្ខព្រះកាយ ច័ន្ទ ខណៈដែលនាងទួញ​សោកបង្ហូរ​ទឹកភ្នែក​ឡើងជោគថ្ពាល់ដោយគ្មាន​អ្នកណាឃាត់​បាន​។ព្រះកាយ ច័ន្ទ មានអនុស្សាវរីយ៍ច្រើនណាស់ជាមួយឪពុក​នាង​ព្រោះ​តាំង​ពីតូចមករហូត​មក​ដល់វ័យ២៤ឆ្នាំនេះនាងត្រូវបានលោកចែម ចាន់តារា តាមមើលថែរ​និងបង្ហាត់សិល្បៈ​ជាប្រចាំ​។​​អ្វី​ដែល​ទស្សនិ​ក​ជន​ស្ទើតែមិនគូឲ្យជឿរនោះទោះជាព្រះកាយ ច័ន្ទ ពេញវ័យក្រុំទៅហើយ​ក្ដីក៍នាង​ត្រូវបាន​ឪពុក​​នាងតាម​រៀបចំ​សម្លៀក​បំពាក់និងផ្លាស់ប្ដូរខោអាវឲ្យនាង​រៀងរាល់​ការ​សម្ដែងភាពយន្ដ​និងឡើងឆាកតន្ត្រី  ព្រោះលោកចាន់តារា ជាគ្រូ​បង្ហាត់​របាំនៅ​សា​លាវិចិត្រ​សិ​ល្បៈទើបព្រះ​កា​យ​ ច័ន្ទ​ មានជំនាញរាំរបាំយ៉ាងស្ទាត់ជំនាញតែម្ដង។យ៉ាងណា​ពេលនេះព្រះ​កាយ ច័ន្ទ លែង​បាន​ឃើ​ញ​​ឪពុកជូនទៅថតសម្ដែង​ឬរៀបចំខោអាវឲ្យនាង​ដូចមុនទៀត​ហើយ​។

គូរបញ្ជាក់ថាព្រះកាយ ច័ន្ទ ជាតារាដែលត្រូវប៉ាន់អាជីពពិធីការិនី ,ច្រៀង សម្ដែងភាព​យន្ដ និងជាម៉ូឌែលម្នាក់ផងដែរ។មុន​ផ្ទុះ​កូវីដនាងបានថត​សម្រុកភាពយន្ដជាច្រើនរឿង​ឲ្យ​ប៉ុ​ស្ដិ៍​លេខ៥មានដូចជា”អ្នកណាសម្រក់ទឹកភ្នែកដើម្បីអូន?”,”ទណ្ឌកម្មស្នេហ៍​”​,”ពិសស្នេហ៍”,”ជញ្ជីងជីវិត”និងរឿង”សម្បថដងស្ទឹង”ជាដើម…។តាមព័តមានថាការងារសិល្បៈរបស់ព្រះកាយ ច័ន្ទ តំណើរ​ការ​ដោយរលូននោះព្រោះតែនាងមានឪពុកនៅក្រោយខ្នង ចាំផ្ដល់កំលាំងចិត្ត​និង​បង្ហាត់ង្រៀន​នាងគ្រប់បែបយ៉ាងទាំងអស់ពាក់ព័ន្ធ​អាជីពសិល្បៈ។ប៉ុន្ដែពេលនេះ​លោកបាន​ចាក​ចេញពីព្រះកាយ ច័ន្ទ ដោយគ្មានថ្ងៃត្រឡប់ ទើបធ្វើឲ្យ​តារារូបនេះយំសោក​បោក​ខ្លួន​​តែ​នាងសន្យាចំពោះមុខវិញ្ញាណខ័ន្ធឪពុកថានឹងមើលថែគ្រួសារនាងឲ្យបានល្អមិនឲ្យលោកចាន់តារា អស់សង្ឃឹមដោយ​សារ​រូបនាង​ឡើយ៕

RELATED ARTICLES