ភ្នំពេញ៖តារាសម្ដែងព្រះកាយ ច័ន្ទ បង្ហូរទឹកភ្នែកជោគថ្ពាល់ព្រោះតែឪពុករបស់នាងលោកចែម ចាន់តារា បានទទួលរមណភាពនៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២១នេះចោលនាងជរៀងរហូតទៅហើយ។ព្រះកាយ ច័ន្ទ ថ្លែងសារថា”លោកឪពុកជាទីស្រលាញ់របស់កូនអើយ លោកពុកទៅចោលកូនអើយ ចាប់ពីថ្ងៃនេះតទៅ កូនលែងបានឃើញមុខប៉ាទៀតហើយ សូមប៉ាទៅឲ្យបានសុខ ទៅកាន់សុខគតិភព កុំបារម្ភពីកូនៗ នឹងម៉ែអី កូនអាចមើលថែគ្រួសារយើងបានណាប៉ា”។
គេឃើញមានតារាសិល្បៈរួមអាជីពជាបន្ដបន្ទាប់បានផ្ញើរសារចូលរួមរំលែកទុក្ខព្រះកាយ ច័ន្ទ ខណៈដែលនាងទួញសោកបង្ហូរទឹកភ្នែកឡើងជោគថ្ពាល់ដោយគ្មានអ្នកណាឃាត់បាន។ព្រះកាយ ច័ន្ទ មានអនុស្សាវរីយ៍ច្រើនណាស់ជាមួយឪពុកនាងព្រោះតាំងពីតូចមករហូតមកដល់វ័យ២៤ឆ្នាំនេះនាងត្រូវបានលោកចែម ចាន់តារា តាមមើលថែរនិងបង្ហាត់សិល្បៈជាប្រចាំ។អ្វីដែលទស្សនិកជនស្ទើតែមិនគូឲ្យជឿរនោះទោះជាព្រះកាយ ច័ន្ទ ពេញវ័យក្រុំទៅហើយក្ដីក៍នាងត្រូវបានឪពុកនាងតាមរៀបចំសម្លៀកបំពាក់និងផ្លាស់ប្ដូរខោអាវឲ្យនាងរៀងរាល់ការសម្ដែងភាពយន្ដនិងឡើងឆាកតន្ត្រី ព្រោះលោកចាន់តារា ជាគ្រូបង្ហាត់របាំនៅសាលាវិចិត្រសិល្បៈទើបព្រះកាយ ច័ន្ទ មានជំនាញរាំរបាំយ៉ាងស្ទាត់ជំនាញតែម្ដង។យ៉ាងណាពេលនេះព្រះកាយ ច័ន្ទ លែងបានឃើញឪពុកជូនទៅថតសម្ដែងឬរៀបចំខោអាវឲ្យនាងដូចមុនទៀតហើយ។
គូរបញ្ជាក់ថាព្រះកាយ ច័ន្ទ ជាតារាដែលត្រូវប៉ាន់អាជីពពិធីការិនី ,ច្រៀង សម្ដែងភាពយន្ដ និងជាម៉ូឌែលម្នាក់ផងដែរ។មុនផ្ទុះកូវីដនាងបានថតសម្រុកភាពយន្ដជាច្រើនរឿងឲ្យប៉ុស្ដិ៍លេខ៥មានដូចជា”អ្នកណាសម្រក់ទឹកភ្នែកដើម្បីអូន?”,”ទណ្ឌកម្មស្នេហ៍”,”ពិសស្នេហ៍”,”ជញ្ជីងជីវិត”និងរឿង”សម្បថដងស្ទឹង”ជាដើម…។តាមព័តមានថាការងារសិល្បៈរបស់ព្រះកាយ ច័ន្ទ តំណើរការដោយរលូននោះព្រោះតែនាងមានឪពុកនៅក្រោយខ្នង ចាំផ្ដល់កំលាំងចិត្តនិងបង្ហាត់ង្រៀននាងគ្រប់បែបយ៉ាងទាំងអស់ពាក់ព័ន្ធអាជីពសិល្បៈ។ប៉ុន្ដែពេលនេះលោកបានចាកចេញពីព្រះកាយ ច័ន្ទ ដោយគ្មានថ្ងៃត្រឡប់ ទើបធ្វើឲ្យតារារូបនេះយំសោកបោកខ្លួនតែនាងសន្យាចំពោះមុខវិញ្ញាណខ័ន្ធឪពុកថានឹងមើលថែគ្រួសារនាងឲ្យបានល្អមិនឲ្យលោកចាន់តារា អស់សង្ឃឹមដោយសាររូបនាងឡើយ៕