ភ្នំពេញ៖ តារាសម្ដែង គីម លីហ្សា បានបង្ហើបកាលពីពេលថ្មីៗនេះថា នាងនឹងបើកហាងលក់ម្ជូរក្រឡុក គីម លីហ្សា មួយទៀត នៅម្តុំមុខវត្តបុទុម ដើម្បីបំពេញសេចក្តីត្រូវការ អតិថិជនរបស់នាង ដែលបានគាំទ្រនាងកន្លងមក ខណៈដែលហាងម្ជូររបស់នាង នៅម្តុំប៉េង ហួត បឹងស្នោរ ផ្គត់ផ្គត់អតិថិជនមិនគ្រប់គ្រាន់ និងមានការយឺតយ៉ាវព្រោះតែអតិថិជនខ្លះនៅឆ្ងាយពីហាងរបស់នាងពេក។ ដូច្នេះ ដើម្បីបំរើអតិថិជន អោយបានលឿនរហ័ស សេវាទាន់ចិត្ត គីម លីហ្សា សម្រេចបើកហាងថ្មីមួយទៀត នៅផ្ទះលេខ១១ ផ្លូវលេខ៧ សង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ។
អ្វីដែលគូឲ្យសរសើរទឹកចិត្តរបស់នាងនៅថ្ងៃសម្ពោធហាង គីម លីហ្សា ម្ជូរក្រឡុកនៅថ្ងៃទី៣១ តុលា ខាងមុខនេះ នាងបានបញ្ជាក់ថា ថវិការ ដែលបានមកពីការលក់ម្ជូរនៅថ្ងៃ នោះ នាងសម្រេចយកទៅផ្តល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១ខែវិច្ឆិកា ២០២១ខាងមុខនេះតែម្ដង៕