Saturday, September 21, 2024
Homeតារាខ្មែរគួរឲ្យសរសើរ! គីម លីហ្សា នឹងយកថវិការ​ដែល​បាន​មកពីការលក់ម្ជូរនៅ​ថ្ងៃសម្ពោធហាង​ថ្មីជូន​ដល់មន្ទីរពេទ្យគន្ធបុប្ផា

គួរឲ្យសរសើរ! គីម លីហ្សា នឹងយកថវិការ​ដែល​បាន​មកពីការលក់ម្ជូរនៅ​ថ្ងៃសម្ពោធហាង​ថ្មីជូន​ដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ តារាសម្ដែង គីម លីហ្សា បានបង្ហើបកាលពីពេលថ្មីៗនេះថា នាងនឹងបើកហាងលក់ម្ជូរក្រឡុក គីម លីហ្សា មួយទៀត នៅម្តុំមុខវត្តបុទុម ដើម្បីបំពេញសេចក្តីត្រូវការ អតិថិជនរបស់នាង ដែលបានគាំទ្រនាងកន្លងមក ខណៈដែលហាងម្ជូររបស់នាង នៅម្តុំប៉េង ហួត បឹងស្នោរ ផ្គត់ផ្គត់អតិថិជនមិនគ្រប់គ្រាន់ និងមានការយឺតយ៉ាវព្រោះតែអតិថិជនខ្លះនៅឆ្ងាយ​ពីហាងរបស់​នាង​ពេក​។ ដូច្នេះ ដើម្បីបំរើអតិថិជន អោយបានលឿនរហ័ស សេវាទាន់ចិត្ត គីម លីហ្សា សម្រេចបើកហាងថ្មីមួយទៀត នៅផ្ទះ​លេខ​១១ ផ្លូវលេខ៧ សង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ។

អ្វីដែលគូឲ្យសរសើរទឹកចិត្តរបស់នាងនៅថ្ងៃសម្ពោធហាង គីម លីហ្សា ម្ជូរក្រ​ឡុ​ក​​នៅថ្ងៃទី៣១ តុលា ខាងមុខនេះ នាង​បាន​បញ្ជាក់​ថា ថវិការ ដែលបានមកពីការលក់ម្ជូរនៅថ្ងៃ នោះ នាងសម្រេចយកទៅ​ផ្តល់​ជូន​​ដល់មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១ខែ​វិច្ឆិកា ២០២១ខាងមុខនេះតែម្ដង៕

RELATED ARTICLES