Saturday, September 21, 2024
Homeតារាខ្មែរវីរៈ និច្ច ៖ប្ដីឲ្យនៅបន្ដអាជីពចាស់មុនពពោះ

វីរៈ និច្ច ៖ប្ដីឲ្យនៅបន្ដអាជីពចាស់មុនពពោះ

ភ្នំពេញ៖តារាចម្រៀងសាន់ដេចេង ស្រីនិច្ច ហៅវីរៈ និច្ច បានក្លាយទៅជាភរិយាស្របច្បាប់​របស់​លោកខៀវ ពេជ្រ ថៅកែផ្ទះ​សំណាក់អង្គរពេជ្រ នៅក្រុងកំពង់សោមទៅ​ហើយក្រោយនាង​បាន​សម្រេច​ចិត្ត​រៀប​ការ​យ៉ាងតក់ក្រហល់​កាលពីថ្ងៃទី១៦​ខែ​តុលាឆ្នាំ២០២១ ទាំងមិនទាន់ស្ងាត់​កូ​វីដ​នេះ។ក្រោយរៀប​ការ​បាន​ជាង១​ស​ប្ដា​ហ៍នេះវីរៈ និច្ច និងស្វាមីកំពុងតែរីក​រាយ​ចំ​ពោះ​ដំណើរ​ក្រេបចន្ទទឹក​ឃ្មុំ​(Honey Moon)ក្នុង​ស្រុក ពិសេសនៅតាមរម្យនីយ៍ដ្ឋានខេត្តព្រះសីហនុ​ដែល​ជាទីកំណើត​របស់ប្ដីនាង​ហើយតាម​ព័ត​មានថាក្មួយស្រីរបស់លោកខាន់ ជេមស៍ រូបនេះគ្រោង​នឹងយក​កូនភ្លាមៗតែម្ដង។ទោះជាយ៉ាងណា​មុន​ពពោះ​នេះវីរៈ និច្ច បានឲ្យដឹងថាស្វាមី​របស់​នាងលោក​ខៀវ ពេជ្រ បានអនុញ្ញាត្តិឲ្យនាងនៅបន្ដច្រៀងរាំជាធម្មតា មិនហាម​ឃាត់​និង​អាជីព​ចាស់​របស់​នាងឡើយ។​នាងថាចម្រៀងគឺជាការងារមួយ​ដែលនាងស្រលាញ់បំផុតក្នុងចំណោម​ការងារផ្សេងទៀត ហេតុ​នេះហើយនាងមិនអាចបញ្ឈប់ត្រឹមក្រោយមាន​ស្វាមីនេះ​ហើយបាន​ទេ។

  ថ្វីត្បិតតែវីរៈ និច្ច នៅតែច្រៀងរាំក្ដី ប៉ុន្ដែស្វាមីរបស់នាងនឹងបង្វិកអ្នកចម្រៀងរូបនេះ​ឲ្យ​ផ្ដោតទៅលើការរកស៊ីច្រើនជាងមិនខាន​ពិសេសគឺការពង្រីកសាខាផ្ទះសំណាក់ និងផ្នែកអច​លន​ទ្រព្យ។ប៉ុន្ដែអតីតFrrshie ទទួលបានចំណាត់ថ្នាក់លេខ២កាល​ពីឆ្នាំ​២០​១៤​ រូបនេះថានាង​នឹង​ចាប់យកអា​ជីពចម្រៀងនិងជំនួញឲ្យដើរទន្ទឹមគ្នាតែម្ដង។

  វីរៈ និច្ច ជាតារាចម្រៀងដែលលេចធ្លោគូសមក្រោយ​ល្បីបទ”សម័យនេះស្រលាញ់​ស្មោះ​​​ម៉េច​ស្ទាវ?” ហើយក្រោយមានប្ដីនេះ​ធ្វើឲ្យ​ពាក្យចរចាម​អារ៉ាមដែលលេចឭថា​នាងមាន​ស្នេហា​ជាមួយ​នាយចឺម ត្រូវបានកប់ចោលទាំងស្រុង​ព្រោះស្វាមីរបស់នាង​មានតែម្នាក់គត់​នោះគឺលោក​ពេជ្រ ដែលជាថៅកែផ្ទះសំណាក់ឆក់យកបេះដូងនាងបាន។អ្វី​ដែល​គូឲ្យ​ចាប់អា​រម្មណ៍នោះ​តាម​ព័តមានថាប្ដីវីរៈ និច្ច មិនត្រឹមតែបើកដៃឲ្យនាងអាចរាំច្រៀងដូចដើមនោះទេ ប៉ុន្ដែអ្នកជំនួញវ័យក្មេងរូបនោះ​ថែមទាំងគាំទ្រ​នាង​ក្នុងការបន្ដចាប់ដៃជាមួយមួយនាយចឺម ត​ទៅ​ទៀតបើទោះជាលោកដឹងថាលោកមេសា ដែលទើបរកបានសង្សារ​ទី៤នោះធ្លាប់​តែ​លេង​ដៃដល់​ជាមួយវីរៈ និច្ច ក្ដីតែលោកពេជ្រ មិនចេះប្រចណ្ឌនោះទេ ព្រោះយល់ថានោះគ្រាន់​តែ​ជាការសម្ដែង​ហើយ​ពេ​ល​​ថតចប់ ស្រីស្រស់សាច់សខ្ចីដូចបណ្ដូលចេក​វីរៈ និច្ច ​គឺជា​ភរិយា​របស់​លោក៕

RELATED ARTICLES