ភ្នំពេញ៖តារាចម្រៀងសាន់ដេចេង ស្រីនិច្ច ហៅវីរៈ និច្ច បានក្លាយទៅជាភរិយាស្របច្បាប់របស់លោកខៀវ ពេជ្រ ថៅកែផ្ទះសំណាក់អង្គរពេជ្រ នៅក្រុងកំពង់សោមទៅហើយក្រោយនាងបានសម្រេចចិត្តរៀបការយ៉ាងតក់ក្រហល់កាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២១ ទាំងមិនទាន់ស្ងាត់កូវីដនេះ។ក្រោយរៀបការបានជាង១សប្ដាហ៍នេះវីរៈ និច្ច និងស្វាមីកំពុងតែរីករាយចំពោះដំណើរក្រេបចន្ទទឹកឃ្មុំ(Honey Moon)ក្នុងស្រុក ពិសេសនៅតាមរម្យនីយ៍ដ្ឋានខេត្តព្រះសីហនុដែលជាទីកំណើតរបស់ប្ដីនាងហើយតាមព័តមានថាក្មួយស្រីរបស់លោកខាន់ ជេមស៍ រូបនេះគ្រោងនឹងយកកូនភ្លាមៗតែម្ដង។ទោះជាយ៉ាងណាមុនពពោះនេះវីរៈ និច្ច បានឲ្យដឹងថាស្វាមីរបស់នាងលោកខៀវ ពេជ្រ បានអនុញ្ញាត្តិឲ្យនាងនៅបន្ដច្រៀងរាំជាធម្មតា មិនហាមឃាត់និងអាជីពចាស់របស់នាងឡើយ។នាងថាចម្រៀងគឺជាការងារមួយដែលនាងស្រលាញ់បំផុតក្នុងចំណោមការងារផ្សេងទៀត ហេតុនេះហើយនាងមិនអាចបញ្ឈប់ត្រឹមក្រោយមានស្វាមីនេះហើយបានទេ។
ថ្វីត្បិតតែវីរៈ និច្ច នៅតែច្រៀងរាំក្ដី ប៉ុន្ដែស្វាមីរបស់នាងនឹងបង្វិកអ្នកចម្រៀងរូបនេះឲ្យផ្ដោតទៅលើការរកស៊ីច្រើនជាងមិនខានពិសេសគឺការពង្រីកសាខាផ្ទះសំណាក់ និងផ្នែកអចលនទ្រព្យ។ប៉ុន្ដែអតីតFrrshie ទទួលបានចំណាត់ថ្នាក់លេខ២កាលពីឆ្នាំ២០១៤ រូបនេះថានាងនឹងចាប់យកអាជីពចម្រៀងនិងជំនួញឲ្យដើរទន្ទឹមគ្នាតែម្ដង។
វីរៈ និច្ច ជាតារាចម្រៀងដែលលេចធ្លោគូសមក្រោយល្បីបទ”សម័យនេះស្រលាញ់ស្មោះម៉េចស្ទាវ?” ហើយក្រោយមានប្ដីនេះធ្វើឲ្យពាក្យចរចាមអារ៉ាមដែលលេចឭថានាងមានស្នេហាជាមួយនាយចឺម ត្រូវបានកប់ចោលទាំងស្រុងព្រោះស្វាមីរបស់នាងមានតែម្នាក់គត់នោះគឺលោកពេជ្រ ដែលជាថៅកែផ្ទះសំណាក់ឆក់យកបេះដូងនាងបាន។អ្វីដែលគូឲ្យចាប់អារម្មណ៍នោះតាមព័តមានថាប្ដីវីរៈ និច្ច មិនត្រឹមតែបើកដៃឲ្យនាងអាចរាំច្រៀងដូចដើមនោះទេ ប៉ុន្ដែអ្នកជំនួញវ័យក្មេងរូបនោះថែមទាំងគាំទ្រនាងក្នុងការបន្ដចាប់ដៃជាមួយមួយនាយចឺម តទៅទៀតបើទោះជាលោកដឹងថាលោកមេសា ដែលទើបរកបានសង្សារទី៤នោះធ្លាប់តែលេងដៃដល់ជាមួយវីរៈ និច្ច ក្ដីតែលោកពេជ្រ មិនចេះប្រចណ្ឌនោះទេ ព្រោះយល់ថានោះគ្រាន់តែជាការសម្ដែងហើយពេលថតចប់ ស្រីស្រស់សាច់សខ្ចីដូចបណ្ដូលចេកវីរៈ និច្ច គឺជាភរិយារបស់លោក៕