Saturday, September 21, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖អនាគតកូនៗនៅហង្សមាស​មិន​ច្បាស់លាស់

ព្រាប សុវត្ថិ ៖អនាគតកូនៗនៅហង្សមាស​មិន​ច្បាស់លាស់

ភ្នំពេញ៖ព្រាប សុវត្ថិ ដែលធ្លាប់តែបណ្ដុះបណ្ដាលកូនប្រុសទាំង៣​របស់លោកឲ្យដើរតាម​គន្លង​របស់ខ្លួនក្នុង​ការចាប់យកអាជីព​ចម្រៀង​នៅហង្សមាស នោះពេលនេះហាក់មានភាព​ស្រពិច​ស្រ​ពិលបន្ទាប់ពីកូនប្រុសទី៣របស់លោកឈ្មោះសុវត្ថិ សិរីវុឌ្ឍ បាន​ដើរចេញពីហង្សមាស​ទាំង​ជាប់កុង​ត្រាកាលពីដើមខែមករាឆ្នាំ២០២១។ទោះជាយ៉ាងណាកូនប្រុសទី១ឈ្មោះសុវត្ថិ មុនី​វណ្ណ និង​កូនទី២ឈ្មោះសុវត្ថិ មុនីនាគ នៅបន្ដរច្រៀងឲ្យហង្សមាសតទៅទៀត ប៉ុន្ដែ​តាំងពី​ឪ​ពុករបស់ពួកគេចាកចេញ​ពីហង្សមាស​ទៅ​ចូល​Galaxy ជាង១ឆ្នាំមកកូនទាំង២របស់ព្រាប សុវត្ថិ ហាក់ស្ថិតក្នុងអនាគតមិនច្បាស់លាស់ឡើយ​ថាតើពួកគេនឹងច្រៀង​ឲ្យ​ហ​ង្ស​​​មាសយូឆ្នាំ​តទៅទៀតឬមួយក៍ពេលចប់កុងត្រាកាលណានឹងទៅតាមឪពុករបស់គេនៅGalaxyដែរ។ប៉ុន្ដែអ្នកជំនាញ​ធ្វើ​ភ្លេង​នៅហង្សមាស(Composer)​នៅតែយល់ថាហង្សមាសនឹង​មិន​បណ្ដោ​យឲ្យ​បាត់បង់ទាំងឪពុកនិងកូនៗទៅGalaxy  នោះទេ​ដោយ​គ្រូ​ភ្លេងរូបនោះនៅតែអះអាង​ថា​”អ្ហែងៗ!​យកបានឪ អញយកបានកូន”។

  ថ្វីត្បិតតែមានការលើកឡើងរបស់អ្នកជំនាញធ្វើភ្លេងថាហង្សមាសនឹងរក្សារកូនៗរបស់ព្រាប សុវត្ថិ មិនឲ្យចេញក្ដី តែគេកត់​សម្គាល់ថាតាំងពីព្រាប សុវត្ថិ ដើរចេញកូនទាំង២​របស់​ព្រាប សុវត្ថិ ហាក់ចុះខ្សោយជាងមុនហើយពួកគេថែម​ទាំងពិបាក​ប្រ​ឈម​​សន្ទុះ​ដ៍ខ្លាំង​ក្លា​របស់​លោកខេម ប៊ុនថៃ ដែលកំពុងតែបោះពួយយ៉ាងលឿនស្លេវទៅ​មុខមិនឈប់នោះ។អ្វីដែល​គូរឲ្យកត់​សម្គា​ល់​ពេលនេះគេឃើញលោកព្រាប សុវត្ថិ បានងាកទៅបណ្ដុះបណ្ដាលកូនៗ​របស់លោក​ឲ្យ​ធ្វើជំនួញតាម​រយៈការ​ពុះដី​ឡូ​តិ៍លក់ ច្រើនជាងផ្ដោតទៅលើការរាំ​ច្រៀងនៅ​លើឆាក​​តន្រ្ដី។​ដោយឡែកកូនទី៣របស់លោកព្រាប សុវត្ថិ ឈ្មោះសុវត្ថិ សិរីវុឌ្ឍ វិញក្រោយ​ចេញពីហង្សមាស​១០ខែ​មកមិនទាន់ចូលច្រៀងនៅGalaxyតាមឪពុកទេ តែពេលខ្លះសិរីវុឌ្ឍ បាននិពន្ធបទ​ចម្រៀ​ង​​ឲ្យឪពុករបស់គេច្រៀងតែម្ដង។

  អ្នកជំនាញសិល្បៈនៅតែលើកឡើងថាទោះជាពេលនេះកូនៗរបស់កំពូលតារាចម្រៀងព្រា សុវត្ថិ ហាក់ស្ងប់ស្ងាត់តាំងពីពួកគេ​លែងបានច្រៀងសម្ដែងជាដៃគូឪពុកនោះក្ដី តែក្នុង​ចំ​ណោម​កូនទាំង៣​មានតែកូនទី២ឈ្មោះសុវត្ថិ មុនីនាគ ទេដែលសង្ឃឹម​ថា​អាចស្នងតំណែង​លោក​ព្រាប សុវត្ថិ បាននៅពេលដែលអតីតារាចម្រៀង​ហង្សមាសរូបនេះចូលនិវត្តន៍​នាពេល​ខាងមុខ៕

RELATED ARTICLES