Saturday, September 21, 2024
Homeតារាខ្មែរលោកគង់ វិសាល ៖”ភាពស្មោះត្រង់ មិនធ្វើឲ្យ យើងមានបានទេ ប៉ុន្ដែធ្វើឲ្យ​ក្លាយជាមនុស្សមាន តម្លៃ”

លោកគង់ វិសាល ៖”ភាពស្មោះត្រង់ មិនធ្វើឲ្យ យើងមានបានទេ ប៉ុន្ដែធ្វើឲ្យ​ក្លាយជាមនុស្សមាន តម្លៃ”

ភ្នំពេញ៖អ្នកផលិតកម្មវិធីទូរទស្សន៍ និងដឹកនាំកម្មវិធីសិល្បៈរបស់ទូរទស្សន៍​បាយ័ន​លោកគង់ វិសាលដែលឈរជើងក្នុងវិថី​សិល្បៈរយៈ​ពេល២២ឆ្នាំមកហើយនោះ​តែងតែ​យក​គោ​លការណ៍ភាពស្មោះត្រង់ជាដើមទុនបើទោះ​ជាលោកដឹងថាភាពស្មោះ​ត្រង់មិនបានធ្វើឲ្យយើងមានបានមែន ប៉ុន្ដែវាធ្វើឲ្យមនុស្សមានតម្លៃ ថ្លៃថ្នូរ ហើយគូបផ្សំសម្ថភាពរបស់យើងមានផង​នោះនឹង​ទទួល​បានលទ្ធផលវិជ្ជមានជាមិន​ខាន។លោកធ្លាប់និយាយថាទោះពេលនេះលោក​មិន​មែន​ជាអ្នកមានទ្រព្យស្ដុកស្ដមមែនតែ​លោកសប្បាយចិត្តដែលធ្វើការងារជាមួយអ្នក​សិល្បៈ​គេមានទំនុកចិត្តព្រោះតែ​លោក​តែង​តែងយកភាពស្មោះត្រង់មកអនុវត្តន៍ រួមទាំងការ​ដាក់គោលដៅឲ្យបានច្បាស់ផងនោះ​យើងនឹង​រក្សារ​បាននូវគុណតម្លៃ។ ​បើតាមដឹងកាលពីឆ្នាំ១៩៩៩ការងារដំបូង​របស់លោកគង់ វិសាល ធ្វើជាជំនួយការរបស់អ្នកដឹកនាំ​កម្មវិធី​នៅ​​ប៉ុស្ដិ៍លេខ៣ ហើយនៅឆ្នាំ២០០១ លោកបាន​ក្លាយទៅជា​អ្នក​សម្របសម្រួល​កម្មវិធី ធំៗ ជាបន្តរបន្ទាប់ …ក្រោយ​ពីបាន​រៀនវគ្គបណ្ដុះបណ្ដាលផលិតកម្មវិធីជាច្រើនលើកនៅក្នុងប្រទេស​និងនៅក្រៅប្រទេសជិតខាងរួចមក ……. លោកគង់ វិ​សា​ល ចាត់ទុកបទពិសោធន៍នៅលើផ្លូវដ៏វែងឆ្ងាយក្នុងវិសយ័សិល្បះរបស់ លោកជាមេរៀនមួយដ៏គាប់ប្រសើរ និង ជាដើមទុនមួយមិនអាចខ្វះបាន ដែលបានត្រួសត្រាយជីវិតលោកអោយ​ដើរមកដល់​ចំណុច​មួយនេះ ។

លោកធ្លាប់បានប្រាប់ថាលោកទទួលបានចំណេះដឹងច្រើនពីការផលិតកម្មវិធីនិងជ្រុងនៃសិល្បៈដោយសារតែមានការបណ្ដុះបណ្ដាលបង្ហាញផ្លូវពីសំណាក់លោកហ្វៃ សំអាង ជាអ្នក​ដឹកនាំ​កម្ម​វិធី​នៅប៉ុស្ដិ៍​លេខ​៣ …… ហើយលោកថាបើគេស្ដីឲ្យ ថាឲ្យ​ វាជា​មេរៀនធ្វើឲ្យយើងរឹងមាំ ធ្វើឲ្យយើង​ចេះ​អត់ធ្មត់ ចេះឈឺចាប់ និងអាចពង្រឹង​សម្ថភាព​ ​របស់ខ្លួនអោយកាន់តែខ្លាំង ទាំងនោះ​គឺ​យើងត្រូវតែតាំងចិត្តធ្វើអោយបាន ។ ហើយរឿងដែលសំខាន់មួយទៀតដែលយើងត្រូវតែដាក់គោលដៅក្នុងជីវិតឲ្យ​បានច្បាស់​លាស់ ថាយើងត្រូវដើរទៅផ្លូវណា ?​ កាលពីដំបូងធ្វើជាកូនចៅគេតែខ្ញុំតែងមានក្តីស្រម៉ៃ​ និងដាក់បេសកម្មខ្លួនឯងថា នូវថ្ងៃ​ណា​មួយខ្ញុំត្រូវតែជាអ្នកដឹកនាំគេវិញម្តង។នៅចុង​ឆ្នាំ២០០៥ គេឃើញលោកគង់ វិសាល បានផ្លាស់ចូលមកទូរទស្សន៍​បាយ័ន​ហើយ​រយៈ​ពេល​១៦​ឆ្នាំកន្លងមកនេះលោកកាន់តែបង្ហាញស្នាដៃ​សិល្បៈលេចត្រដែត​ទាំង​កម្មវិធី​ជាតិ និងអន្ដរជាតិ (ទិញFranchise)នៅស្ថានីយ៍ទូរទស្សន៍ដ៏ល្បីមួយនេះ បើទោះជាប្រៀបធៀបជាមួយអ្នកដឹកនាំសិល្បៈល្បីៗមួយចំនួនទៀតដូចជាលោកហ្វៃ សំអាង ,លោកគួច ខេវិន និងលោកចា រិទ្ធី ជាដើមលោកវិសាល មានវ័យក្មេង​ជាងគេ​ប៉ុន្តែបានបន្តរដើរលើវិថីនេះ យ៉ាង​ជោគ​ជយ័ និងបានស្ថិតនៅលើវិថីនេះយូរជាងគេ រហូតមកដល់បច្ចុប្បន្ន ។

បើតាមការបង្ហើបពីអ្នកស្និត​លោក​វិសាល បានឲ្យ​ដឹង​ថារយៈពេល២២ឆ្នាំដែល​អតីតសង្សារពេជ្រ សិរីរ័ត្ន រូបនេះ បានក្លាយ​ទៅ​ជាអ្នកដឹកនាំផលិតកម្មវិធីសិល្បៈ និង រៀបចំ​ការប្រ​គុំតន្រ្ដីច្រើនជាងគេ បទពិសោធន៍របស់លោកធ្លាប់រៀបចំ មិន​ក្រោម​៥០០​លើក​​រួចមកហើយទាំងលក្ខណៈជាតិ និងអន្ដជាតិ ទើបធ្វើឲ្យអ្នកសិល្បករមានទំនុក​ចិត្ត​និងចាត់ទុកលោក​ជាមេដឹក​នាំ​ម្នាក់​ពោរ​ពេញ ដោយការទទួលខុសត្រូវខ្ពស់ ព្រោះលោក​ធ្វើការប្រើមនោសញ្ចេតនាជ្រាលជ្រៅ យោគយល់អនុគ្រោះ​និង​មិន​ប្រ​កាន់​ពីតួ​នាទីឡើយព្រម​ទាំងបានជួយតារា​ចម្រៀង​និង​ពិធីករ​មួយចំនួនល្បីល្បាញមានកេរ្តិ៍ឈ្មោះ​រហូតមក​ដល់​បច្ចុ​ប្ប​ន្នផងដែរ ខណៈ​ដែលលោកក៍ត្រូវបានមហាជនមើល​ឃើញថា​ជាអ្នកដឹកនាំម្នាក់​ដែល​លេង​ខ្លួន​ស្លៀកពាក់​សង្ហារ​គ្រប់​ពេល​មិន​ចាញ់​តារា​ល្បីៗ​ឡើយ។ថ្មីៗនេះដែរគេឃើញ​លោក​វិសាល លេចមុខក្នុងកម្មវិផ្សាយផ្ទាល់ ធំៗរបស់​ស្ថានីយ៍​ទូរ​ស្សន៍បាយ័ន ។ ស្រប​ពេល​ដែល​ជីវិការងារ​នាអតីតកាល​គេដឹងថា​លោក​ក៍ធ្លាប់ដឹកនាំ​និងរៀបចំកម្មវិធីប្រកួតFreshie ជា​ច្រើនរដូវកាលផងដែរ។ ​

លោកគង់ វិសាល ប្រកាន់និយមន័យថា” ភាព​ស្មោះ​ត្រង់,សេចក្តីព្យាយាម រក្សារគុណតម្លៃ ,បទពិ​សោ​ធន៍​​ការងារជាច្រើន​ឆ្នាំក៏​ជាគន្លឹះល្អនាំអោយយើងក្លាយជាមនុស្សជោគ​ជ័យ​ទៅថ្ងៃខាងមុខពិតប្រាកដណាស់ ស៊ូដើរយឺតតែ​ដាច់ខាតយើង​មិនត្រូវថយ​ក្រោយ”៕

RELATED ARTICLES