Wednesday, January 15, 2025
Homeតារាខ្មែរសូដា នីតា ៖ព្រមានសឿ សុធារ៉ា៖រឿង​ជំពាក់លុយ​ជិត​​៤ម៉ឺនដុល្លារគេចវែសមិនព្រមសង

សូដា នីតា ៖ព្រមានសឿ សុធារ៉ា៖រឿង​ជំពាក់លុយ​ជិត​​៤ម៉ឺនដុល្លារគេចវែសមិនព្រមសង

ភ្នំពេញ៖សូដា នីតា បានអះអាងថាការទ្រាំរបស់មនុស្សគឺមានដែនកំណត់ ហេតុនេះ​ហើយនាង​សូម​ផ្ដាំផ្ញើរដល់អ្នកនាងសឿ សុធារ៉ា ថាបើមិនប្រញ៉ាប់ដោះ​ស្រាយជាបន្ទាន់ជាមួយ​នាងទេ នោះ​​នឹងមានដីការកោះហៅ អ្នកនាងសុធារ៉ា ដល់កន្លែង​ថត​ទៅប៉ុស្ដិ៍ប៉ូលីស​តែម្ដង​។សូដា នីតា ថ្លែងសារព្រមានសឿ សុធារ៉ា កាលពីថ្ងៃទី២ខែវិច្ឆិការថា​”នាងខ្ញុំសូមប្រកាស​រកអ្នកនាងសឿ សុធារ៉ា ចេញមុខ​រកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹងដីការកោះហៅ ឬមិនចង់ឲ្យគេទៅអញ្ជើញ​ទៅ​ប៉ុស្ដិ៍​ប៉ូលីសដល់​កន្លែង​ថត សូមកុំថាខ្ញុំកាច  ព្រោះអ្នក​នាង​ជា​មនុស្សមិនទទួលខុសត្រូវ ឆាប់ចេញ​មុខ​មកជាបន្ទាន់ បើមិនចង់ល្បីមុនថតរឿងថ្មី​ចប់!​ការ​ទ្រាំរបស់មនុស្ស គឺមានកំណត់អ្នក​នាង​ប្អូន”។

សូដា នីតា បានទម្លាយរឿងសឿ សុធារ៉ា ជំពាក់លុយតុងទីនគេហើយ​ខ្ចីនាង​ជិត​៤​ម៉ឺន​ដុល្លារទៅសងគេ តែពេលនេះនាងឆាតបែ​ជាមិន​ព្រម​តប ហើយថានាងកំពុងកើតរោគចិត្ត និងសូម​ឲ្យរូប​នាង​ដែលជា​ម្ចាស់បំណុលបំភ្លេច​លុយ​​នោះចោលចុះ។សូដា នីតា ទម្លាយរឿងសឿ សុធារ៉ា ធ្វើទង្វើរមក​លើរូបនាងថា​”ខ្ញុំ​សុំ​សំរាយ​រឿង អ្នកនាង Sapoun Darapemean (សឿរ សុធារ៉ា បន្តិច )  មុននឹងក្តៅដល់​ថ្នាក់​ខ្ញុំផុសហៅ  ពេលដែលធារ៉ារឿងជំពាក់​តុងទិន (គេផុសផ្អើសហ្វេសបុក បងប្អូនក៏ដឹង ) ធារ៉ា នាងតេមក​ខ្ញុំ១ថ្ងៃមិនតិចម្ដងទេ ដើម្បីអោយខ្ញុំជួយដើម្បីយក​លុយទៅអោយកូន​បំណុល​តុង​ទិនរបស់គាត់(ធារ៉ា) កុំអោយគេផុសគាត់ទៀត ខ្ញុំក៏ព្រមជួយអោយខ្ចីលុយ បន្តរបន្ទាប់​រហូត​លុយជិត 4ម៉ឺន$ ដល់​ពេលកេរ្តិ៍ឈ្មោះល្អវិញហើយ  (ឆាតមិនតប មើលមិនឆ្លើយ និយាយខ្លី គឺ មើលងាយខ្ញុំ ) ដល់ពេលបានលុយខ្ញុំដោះ​ស្រាយ​ស្ងប់​រឿងថោកហើយ ខ្ញុំឆាតលែងលើក តេមិនតប មើល​មិន​ឆ្លើយ​ តែដល់ពេលតប និយាយថា ( បងខ្ញុំកើតរោគចិត្ត មានបត្រ័ចេញ​ពីពេទ្យ “លុយបង ខ្ញុំអស់លទ្ធភាពហើយបង ខ្ញុំចង់ឆ្កួត ខ្ញុំចង់សម្លាប់ខ្លួន ) ( សូមបង​បំភ្លេច​ចោលចុះ” ???  បញ្ជាក់​ជំ​ពាក់​លុយប្អូនខ្ញុំ​ចេញជំនួស១ថ្ងៃ50$រាល់ថ្ងៃទៀតសឿ សុធា​រ៉ា បើប្អូន​​ដល់ថ្នាក់​ឆ្កួត​មែន ហើយប្អូនដើរស្រាតតែ១ដង  បងនឹងចោល​លុយ ជិត៤ម៉ឺន ហ្នឹង  ហើយ​បើ​ប្អូន​សម្លាប់ខ្លួន​ព្រោះ​បំណុលមែន  ខ្ញុំអហោសិកម្មអោយ ហើយថែមលុយ ចូលបុណ្យប្អូន 1000$​ ថែមទៀត (បើចង់សម្លាប់ខ្លួនព្រោះបំណុល ) តែ បើគេចវេសប្អូន គិតថា ចូលកន្លែង​ណាដែលសមមនុស្សពិសដូចប្អូន ??? ចូល​មិត្តសិល្បៈទាំងអស់យល់ នឹង មហាជនជួយគិត បើកូនបំណុលវាឈ្លើយ  តេមិនលើក ឆាតមិនតប បើចេះសំរួលនាង​និយាយ​សង១ខែ100$ 200$ ក៏ខ្ញុំយកដែរ តែនាង​នេះ​សម្តីទន់ តែមុខក្រាស់ ចរិក??? កោតតែគេហៅថត រឿងថ្មី ល្បីទាំង​មិន​ទាន់​ចេញបញ្ចាំងនាង ធារ៉ា “ ធ្លាក់រណ្តៅហើយ នៅមិនប្រឹង តោងឡើងទៀត”។

          អ្នកយកព័តមានយើងព្យាយាមទូរស័ព្ទទៅសឿ សុធារ៉ា ជាច្រើនដងតែតេមិនចូល​ឡើយ​​​នៅថ្ងៃទី២ខែតុលា។តែអ្វីដែល​គូរ​ឲ្យចាប់​អារម្មណ៍​នៅលើProfile របស់អ្នកនាងសឿ សុធារ៉ា ភ្ជាប់ដោយសំណេរថា”សូមទេវតា បរាមុខពួកអ្នកឲ្យវិនាសលុយ​គេ ញើសឈាមគេ អ្នកទទួលរែក១០ជាតិ តកូនតចៅទៀតមិនអស់”។តាមរយៈពាក្យស្លោកទាំងនេះ​ត្រូវបានគេ​សន្និដ្ឋាន​ថាសឿ សុធារ៉ា ក៍ត្រូវបានគេខ្ចីលុយមិនសងនាងដែរ តែនាងមិនទាន់បញ្ចេញមុខ​កូនបំណុល ដូច​សូដា នីតា ម្ចាស់បំណុលមិនអាច​អត់​ធ្មត់​ជាមួយនាងបានទៀត​ដូចពេល​នេះ​ទេ។

 មហាជនរងចាំមើលថាតើសូដា នីតា និងស្វែងរកសឿ សុធារ៉ា ឃើញដោយខ្លួនឯង​ឬមួយ​ក៍នាងពឹង​ច្បាប់ឲ្យចាត់ការភរិយា​តារា​ចម្រៀងសាពួន មីដាដា រូបនេះដូចការបញ្ចេញ​សារ​​របស់​នាងដែលថានឹងអាចមានដីការកោះហៅសុធារ៉ា ដល់ទីតាំងនាងកំពុង​ថត​ភាពយន្ដ​តែម្ដង៕

RELATED ARTICLES