ភ្នំពេញ៖សូដា នីតា បានអះអាងថាការទ្រាំរបស់មនុស្សគឺមានដែនកំណត់ ហេតុនេះហើយនាងសូមផ្ដាំផ្ញើរដល់អ្នកនាងសឿ សុធារ៉ា ថាបើមិនប្រញ៉ាប់ដោះស្រាយជាបន្ទាន់ជាមួយនាងទេ នោះនឹងមានដីការកោះហៅ អ្នកនាងសុធារ៉ា ដល់កន្លែងថតទៅប៉ុស្ដិ៍ប៉ូលីសតែម្ដង។សូដា នីតា ថ្លែងសារព្រមានសឿ សុធារ៉ា កាលពីថ្ងៃទី២ខែវិច្ឆិការថា”នាងខ្ញុំសូមប្រកាសរកអ្នកនាងសឿ សុធារ៉ា ចេញមុខរកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹងដីការកោះហៅ ឬមិនចង់ឲ្យគេទៅអញ្ជើញទៅប៉ុស្ដិ៍ប៉ូលីសដល់កន្លែងថត សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្សមិនទទួលខុសត្រូវ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បីមុនថតរឿងថ្មីចប់!ការទ្រាំរបស់មនុស្ស គឺមានកំណត់អ្នកនាងប្អូន”។
សូដា នីតា បានទម្លាយរឿងសឿ សុធារ៉ា ជំពាក់លុយតុងទីនគេហើយខ្ចីនាងជិត៤ម៉ឺនដុល្លារទៅសងគេ តែពេលនេះនាងឆាតបែជាមិនព្រមតប ហើយថានាងកំពុងកើតរោគចិត្ត និងសូមឲ្យរូបនាងដែលជាម្ចាស់បំណុលបំភ្លេចលុយនោះចោលចុះ។សូដា នីតា ទម្លាយរឿងសឿ សុធារ៉ា ធ្វើទង្វើរមកលើរូបនាងថា”ខ្ញុំសុំសំរាយរឿង អ្នកនាង Sapoun Darapemean (សឿរ សុធារ៉ា បន្តិច ) មុននឹងក្តៅដល់ថ្នាក់ខ្ញុំផុសហៅ ពេលដែលធារ៉ារឿងជំពាក់តុងទិន (គេផុសផ្អើសហ្វេសបុក បងប្អូនក៏ដឹង ) ធារ៉ា នាងតេមកខ្ញុំ១ថ្ងៃមិនតិចម្ដងទេ ដើម្បីអោយខ្ញុំជួយដើម្បីយកលុយទៅអោយកូនបំណុលតុងទិនរបស់គាត់(ធារ៉ា) កុំអោយគេផុសគាត់ទៀត ខ្ញុំក៏ព្រមជួយអោយខ្ចីលុយ បន្តរបន្ទាប់រហូតលុយជិត 4ម៉ឺន$ ដល់ពេលកេរ្តិ៍ឈ្មោះល្អវិញហើយ (ឆាតមិនតប មើលមិនឆ្លើយ និយាយខ្លី គឺ មើលងាយខ្ញុំ ) ដល់ពេលបានលុយខ្ញុំដោះស្រាយស្ងប់រឿងថោកហើយ ខ្ញុំឆាតលែងលើក តេមិនតប មើលមិនឆ្លើយ តែដល់ពេលតប និយាយថា ( បងខ្ញុំកើតរោគចិត្ត មានបត្រ័ចេញពីពេទ្យ “លុយបង ខ្ញុំអស់លទ្ធភាពហើយបង ខ្ញុំចង់ឆ្កួត ខ្ញុំចង់សម្លាប់ខ្លួន ) ( សូមបងបំភ្លេចចោលចុះ” ??? បញ្ជាក់ជំពាក់លុយប្អូនខ្ញុំចេញជំនួស១ថ្ងៃ50$រាល់ថ្ងៃទៀតសឿ សុធារ៉ា បើប្អូនដល់ថ្នាក់ឆ្កួតមែន ហើយប្អូនដើរស្រាតតែ១ដង បងនឹងចោលលុយ ជិត៤ម៉ឺន ហ្នឹង ហើយបើប្អូនសម្លាប់ខ្លួនព្រោះបំណុលមែន ខ្ញុំអហោសិកម្មអោយ ហើយថែមលុយ ចូលបុណ្យប្អូន 1000$ ថែមទៀត (បើចង់សម្លាប់ខ្លួនព្រោះបំណុល ) តែ បើគេចវេសប្អូន គិតថា ចូលកន្លែងណាដែលសមមនុស្សពិសដូចប្អូន ??? ចូលមិត្តសិល្បៈទាំងអស់យល់ នឹង មហាជនជួយគិត បើកូនបំណុលវាឈ្លើយ តេមិនលើក ឆាតមិនតប បើចេះសំរួលនាងនិយាយសង១ខែ100$ 200$ ក៏ខ្ញុំយកដែរ តែនាងនេះសម្តីទន់ តែមុខក្រាស់ ចរិក??? កោតតែគេហៅថត រឿងថ្មី ល្បីទាំងមិនទាន់ចេញបញ្ចាំងនាង ធារ៉ា “ ធ្លាក់រណ្តៅហើយ នៅមិនប្រឹង តោងឡើងទៀត”។
អ្នកយកព័តមានយើងព្យាយាមទូរស័ព្ទទៅសឿ សុធារ៉ា ជាច្រើនដងតែតេមិនចូលឡើយនៅថ្ងៃទី២ខែតុលា។តែអ្វីដែលគូរឲ្យចាប់អារម្មណ៍នៅលើProfile របស់អ្នកនាងសឿ សុធារ៉ា ភ្ជាប់ដោយសំណេរថា”សូមទេវតា បរាមុខពួកអ្នកឲ្យវិនាសលុយគេ ញើសឈាមគេ អ្នកទទួលរែក១០ជាតិ តកូនតចៅទៀតមិនអស់”។តាមរយៈពាក្យស្លោកទាំងនេះត្រូវបានគេសន្និដ្ឋានថាសឿ សុធារ៉ា ក៍ត្រូវបានគេខ្ចីលុយមិនសងនាងដែរ តែនាងមិនទាន់បញ្ចេញមុខកូនបំណុល ដូចសូដា នីតា ម្ចាស់បំណុលមិនអាចអត់ធ្មត់ជាមួយនាងបានទៀតដូចពេលនេះទេ។
មហាជនរងចាំមើលថាតើសូដា នីតា និងស្វែងរកសឿ សុធារ៉ា ឃើញដោយខ្លួនឯងឬមួយក៍នាងពឹងច្បាប់ឲ្យចាត់ការភរិយាតារាចម្រៀងសាពួន មីដាដា រូបនេះដូចការបញ្ចេញសាររបស់នាងដែលថានឹងអាចមានដីការកោះហៅសុធារ៉ា ដល់ទីតាំងនាងកំពុងថតភាពយន្ដតែម្ដង៕