ប្រធានាធិបតីអាមេរិកលោក ចូបៃឌិន បានរិះគន់មេដឹកនាំចិន និងរុស្ស៊ី ដែលសម្រេចចិត្តមិនចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុCOP26។ “វាគ្រាន់តែជាបញ្ហាដ៏មហិមា ហើយពួកគេបានដើរចេញ។ តើអ្នកធ្វើដូចម្តេច ហើយអះអាងថាអាចមានភាពជាអ្នកដឹកនាំណាមួយ?” លោក Biden បាននិយាយ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ី។
នៅក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃអង្គារ លោក បៃឌិន បាននិយាយថាអាកាសធាតុគឺជាបញ្ហាដ៏ធំហើយប្រទេសចិននិងរុស្ស៊ី បានដើរចេញ ។ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំចិន លោក ស៊ី ជីនពីង មិនមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Glasgow ប្រទេស្កុតឡែននោះទេ។
លោក បៃឌិនបាននិយាយថា អវត្តមានរបស់លោក ស៊ីជីនពីង គឺជា កំហុសដ៏ធំមួយ ។ដូចគ្នានេះដែរលោកក៏បានបន្ទោសលោកពូទីនដោយនិយាយថាវាលរហោស្ថានរបស់រុស្ស៊ីកំពុងឆេះហើយប្រធានាធិបតីរបស់ពួកគេ នៅឆ្ងាយ អំពីបញ្ហានេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ក្នុងគោលបំណងបង្កើតកិច្ចព្រមព្រៀងអាកាសធាតុថ្មីដ៏មានមហិច្ឆតាមួយ លោក បៃឌិន បានហៅវត្តមានផ្ទាល់ខ្លួនរបស់លោកនិងការសន្យាថាជាភស្តុតាងមួយគឺអាមេរិកត្រលប់មកវិញហើយ បន្ទាប់ពីអតីតប្រធានាធិបតី ដូណាល់ ត្រាំ ដកខ្លួនចេញ។
ទោះបីជាយ៉ាងណាក៏ដោយប្រទេសទាំងពីរបានបញ្ជូនគណៈប្រតិភូមកចូលរួមនៅក្នុងកិច្ចប្រជុំដែលគ្រោងនឹងដំណើរការរយៈពេលពីរសប្តាហ៍រហូតដល់ថ្ងៃទី 14 ខែវិច្ឆិកា។
ចិនជាប្រទេសបញ្ចេញកាបូនឌីអុកស៊ីតធំជាងគេលើពិភពលោក បន្ទាប់ពីអាមេរិក។ រុស្ស៊ីជាប្រទេសធំទីប្រាំបន្ទាប់ពី សហភាពអឺរុបនិងឥណ្ឌា។មេដឹកនាំជាង120ប្រទេសបានបង្ហាញខ្លួននៅក្នុងសន្និសីទនៅទីក្រុងធំបំផុតរបស់ប្រទេសស្កុតឡេន។
ប្រទេសនានាបានប្រកាសរួចហើយនូវកិច្ចព្រមព្រៀងសំខាន់ៗ រួមទាំងការសន្យាជាសកលក្នុងការកាត់បន្ថយកម្រិតមេតាននិងការកាប់បំផ្លាញព្រៃឈើត្រឹមឆ្នាំ2030 ។

ទាំងចិន និងរុស្ស៊ី គឺជាប្រទេសហត្ថលេខីនៃកិច្ចព្រម ព្រៀងក្នុងការលុបចោលការកាប់បំផ្លាញព្រៃឈើ។ មុនពេលសុន្ទរកថារបស់លោក បៃឌិន លោក ពូទីន បាននិយាយទៅកាន់កិច្ចប្រជុំស្តីពីការគ្រប់គ្រងព្រៃឈើនៅឯកិច្ចប្រជុំកំពូល COP26 ថាប្រទេសរុស្ស៊ីចាត់វិធានការ ខ្លាំងបំផុត ដើម្បីអភិរក្សព្រៃឈើ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិមានក្រឹមឡាំង។
កាលពីខែកញ្ញា លោក ស៊ីជីនពីង បានប្រកាសថា ប្រទេសចិនមានបំណងសម្រាប់អព្យាក្រឹតកាបូននៅឆ្នាំ 2060 ជាមួយនឹងផែនការដើម្បីឈានដល់ការបំភាយឧស្ម័នខ្ពស់បំផុតមុនឆ្នាំ 2030 ។
ចំណែកឯប្រធានាធិបតី ពូទីន បាន ថ្លែងសុន្ទរកថាក្នុងវេទិកាថាមពលអន្តរជាតិនៅកាលពីថ្ងៃទី 13 ខែតុលាថា រុស្ស៊ីក៏នឹងខិតខំដើម្បីឈានដល់អព្យាក្រឹតកាបូន មិនលើសពីឆ្នាំ 2060។ អព្យាក្រឹតកាបូន មានន័យថាមិនបន្ថែមបរិមាណឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស៕
