យោងតាមភ្នាក់ងាររបស់កីឡាករខ្សែប្រយុទ្ធឆ្នើម Erling Haaland របស់ក្លឹបDortmund បានអោយដឹងថា ប្រសិនបើមានក្លឹបណាមួយចង់បានកីឡាកររូបនេះត្រូវហានចំណាយលុយជាង៣៤៧លានដុល្លារ។
លោកVolkerStruthដែលតំណាងឱ្យខ្សែប្រយុទ្ធអាឡឺម៉ង់ Timo Werner និងអតីតកីឡាករអន្តរជាតិ Toni Kroos បានប្រាប់កាសែត Sport Bild ប្រចាំសប្តាហ៍កាលពីថ្ងៃពុធថាតម្លៃដ៏ច្រើនមានន័យថាកីឡាករន័រវេសអាយុ21ឆ្នាំនឹងផ្លាស់ទៅលេងក្រៅប្រទេសនៅឆ្នាំក្រោយហើយមិនបន្តនៅក្នុងក្របខណ្ឌអាល្លឺម៉ង់ប៊ុនដេស្លីហ្គាឡើយ។
លោកបានបន្តថា ខ្ញុំជឿថាការផ្ទេរនឹងធ្វើឡើងនៅឆ្នាំ 2022។ កញ្ចប់ពេញលេញជាមួយនឹងប្រាក់ខែសម្រាប់រយៈពេល 5 ឆ្នាំ ធ្វើអោយកីឡាកររូបនេះ មានតម្លៃជាង ៣៤៨លានដុលា្លរ។
តម្លៃផ្ទេរដ៏ថ្លៃបំផុតរហូតមកដល់ពេលនេះគឺ២៥៧ លានដុល្លារ ដែល ក្លឹបParis SG បានចំណាយសម្រាប់កីឡាករខ្សែប្រយុទ្ធ Neymar ផ្ទេរមកពីក្លឹប Barcelona កាលពីឆ្នាំ 2017 ។
Haalandដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសបានមកលេងអោយក្លឹប Dortmund ខែមករាឆ្នាំ 2020 ពី Salzburg ហើយមានកិច្ចសន្យារហូតដល់ឆ្នាំ 2024 ។
ភ្នាក់ងារបានអោយដឹងទៀតថា បើទោះជាមានក្លឹបជាច្រើនចង់បានតែខ្ញុំរំពឹងថា Haaland នឹងធ្វើការសម្រេចចិត្តរបស់គាត់ដោយផ្អែកលើកន្លែងដែលគាត់អាចឈ្នះពានរង្វាន់ធំ ៗ ដូចជាយូហ្វាឆេមពានលីក ៕