Saturday, September 21, 2024
Homeតារាខ្មែរសឿ សុធារ៉ា ៖ត្រូវសូដា នីតា ព្រមានចាត់​ការ​តាម ផ្លូវច្បាប់ហើយ!

សឿ សុធារ៉ា ៖ត្រូវសូដា នីតា ព្រមានចាត់​ការ​តាម ផ្លូវច្បាប់ហើយ!

ភ្នំពេញ៖សឿ សុធារ៉ា ត្រូវបានអ្នកនាងសូដា នីតា ជាម្ចាស់បំណុលតាមស្វែងរកនាងគ្រប់ច្រក​ល្ហក​ទាំងអស់ព្រោះតែតេ​មិន​លើកឆាត​តាមហ្វេសបុកមិនតប តែពេលខ្លះតបហើយបែ​ជា​ធ្វើ​ឲ្យនីតា មានតែការហួសចិត្តព្រោះសុធារ៉ា ថាពេលនេះនាង​កំពុងតែមានជំងឺរោគចិត្ត ចង់​សម្លាប់​ខ្លួន​និង​សូម​ឲ្យ​ដើមបំណុលរូបនេះបំភ្លេចចោលលុយដែលនាងជំពាក់ទៅ ព្រោះនាង​គ្មាន​ទល្ធភាព​សង​លុយនោះទេ។

  បើតាមសាររបស់អ្នកនាងសូដា នីតា ទម្លាយជាសាធារណៈនោះធ្វើឲ្យគ្រប់គ្នាហួសចិត្ត​ដោយសារតែសឿ សុធារ៉ា ថានាងមាន​លិខិតបញ្ជាក់​ចេញពីពេទ្យ បញ្ជាក់ថា​នាងកើត​រោគ​ចិត្ត​ហើយ​នាងអង្វរឲ្យនីតា បំភ្លេចចោលលុយដែលនាងជំពាក់នោះទៅ។សូដា នីតា បកអាក្រាត​សឿ សុធារ៉ា ធ្ងន់ៗថា”ខ្ញុំសុំសំរ៉ាយរឿង អ្នកនាង Sapoun Darapemean (សឿរ សុធារ៉ាបន្តិច )  មុននឹង​ក្តៅ​ដល់ថ្នាក់ខ្ញុំផុសហៅ  ពេលដែលធារ៉ា រឿងជំពាក់តុងទិន (គេផុសផ្អើសហ្វេសបុក បងប្អូនក៏ដឹង ) ធារ៉ា នាងតេមកខ្ញុំ១ថ្ងៃមិន​តិចម្ដងទេ ដើម្បីអោយខ្ញុំជួយដើម្បីយក លុយទៅ​អោយកូនបំណុលតុងទិនរបស់គាត់(ធារ៉ា) កុំអោយគេផុសគាត់ទៀតខ្ញុំក៏​ព្រម​ជួយ​អោយ​ខ្ចីលុយបន្តបន្ទាប់រហូតលុយជិត 4ម៉ឺន$ ដល់ពេលកេរ្តិ៍ឈ្មោះល្អវិញហើយ  (ឆាតមិនតប មើលមិនឆ្លើយ និយាយខ្លី​គឺមើលងាយខ្ញុំ ) ដល់ពេលបានលុយខ្ញុំ ដោះស្រាយស្ងប់​រឿង​ថោកហើយ ខ្ញុំ​ឆាត​លែងលើកតេមិនតបមើលមិនឆ្លើយតែ​ដល់​ពេលតប និយាយថា ( បងខ្ញុំកើតរោគចិត្ត មាន​ប័ណ្ណចេញពីពេទ្យ ( លុយបងខ្ញុំអស់លទ្ធភាពហើយបង ខ្ញុំចង់ឆ្កួត ខ្ញុំចង់​សម្លាប់​ខ្លួន ) ( សូម​បង​បំភ្លេចចោលចុះ ??? )  បញ្ជាក់ជំពាក់លុយប្អូនខ្ញុំចេញ​ជំនួស​១ថ្ងៃ​50$រាល់ថ្ងៃទៀត សឿ សុ​ធា​រ៉ា បើប្អូន​ដល់​ថ្នាក់ឆ្កួតមែន ហើយប្អូនដើរស្រាតតែ១ដង បង​នឹងចោលលុយ ជិត៤ម៉ឺន$ ហ្នឹង ហើយបើប្អូនសម្លាប់ខ្លួនព្រោះបំណុលមែន  ខ្ញុំអហោ​សិ​កម្ម​អោយ ហើយថែមលុយ ចូលបុណ្យ​ប្អូន 1000$ ថែមទៀត (បើចង់សម្លាប់ខ្លួនព្រោះបំណុល ) តែ បើគេចវេស​ប្អូនគិតថាចូល​កន្លែ​ង​ណាដែលសមមនុស្សពិសដូចប្អូន ? ចូលមិត្ត​សិល្បៈ​ទាំងអស់យល់ និងមហាជនជួយគិត បើកូនបំណុល​វាឈ្លើយ  តេមិនលើក ឆាតមិនតបបើ​ចេះសម្រួលនាងនិយាយសង១ខែ100$ 200$ ក៏ខ្ញុំយកដែរ តែនាងនេះសម្តីទន់ តែមុខ​ក្រាស់ចឬក??? កោតតែគេហៅថត រឿងថ្មី ល្បី​ទាំង​មិនទាន់ចេញបញ្ចាំងនាងធារ៉ា (ធ្លាក់រណ្តៅហើយ នៅមិនប្រឹងតោង​ឡើងទៀត )”។

  អ្នកយកព័តមានយើងព្យាយាមទាក់ទងសុំការបំភ្លឺពីអ្នកនាងសឿ សុធារ៉ា តាមទូរ​ស័ព្ទ​កាលពីពេលថ្មីៗនេះតែមិនអាចទាក់ទង​បានឡើយព្រោះតមិនចូល។ទោះជាយ៉ាងណាតារាកូន២រូបនេះត្រូវបានអ្នកនាងសូដា នីតា បកអាក្រាតគ្មានសល់​រឿងជំពាក់​លុយ​នាងហើយ​មិន​ទទួលខុសត្រូវនេះទើបធ្វើឲ្យសុធារ៉ា កាន់តែពិបាកប្រឈមព្រោះក្នុងករណីដែលសុធារ៉ា មិន​ចូលខ្លួន​ដោះ​ស្រាយសងលុយនាងជិត៤ម៉ឺនដុល្លារនោះទេនាងនឹងចាត់ការតាមផ្លូវច្បាប់ហើយនីតា បានផ្ដាំទៅសុធារ៉ា ថា”ប្រយ័ត្ន​ដីការ​កោះ​ហៅដល់កន្លែងថត​រឿងថ្មី”។ចំណែកមតិ​មហា​ជ​ន​​បាន​លើកឡើងថាករណីរបស់សឿ សុធារ៉ា នៅពេល​នេះគឺស្រដៀងគ្នា​ទៅ​និង​​អ្នកនាងខ្ញុង កាលពីពេលថ្មីៗនេះដែរដែលនាងបានឆាតប្រាប់ទៅលោកតាវ៉ិចទ័រ ប្រាប់ថានាងចង់សម្លាប់​ខ្លួន​ព្រោះ​មួយ​ជីវិត​នេះរកស៊ីតែដោះបំណុលគេរហូត ។ប៉ុន្ដែសុធារ៉ា មិនទាន់ដល់​ថ្នាក់អនុវត្តន៍​ផែនការណ៍តាម​លោកគ្រូជោគជ័យសុំលុយ​ពីមហា​ជន​ដូចខ្ញុង នោះឡើយ ខណៈដែលអ្នក​នាងសូដា នីតា បាន​​លេងនាងធ្ងន់ៗ ព្រោះតែអស់ភាពអត់ធ្មត់តទៅទៀតហើយពិ​សេ​ស​នីតា ថាបើសុធារ៉ា ឆ្កួត​ដើរ​ស្រាត១ដង និងចង់សម្លាប់ខ្លួនព្រោះបំណុលនោះ​នាងនឹងចូលបុណ្យ​ទឹកប្រាក់ចំនួន​១០០០​ដុល្លារ​ថែម​ទៀត ដែលសារនេះប្រាកដជាធ្វើឲ្យសុធារ៉ា ទ័លច្រក។

          មហាជនកត់សម្គាល់ថារយៈពេលចុងក្រោយនេះតារាដែលធ្លាប់តែហ៊ឺហាចាប់ផ្ដើមត្រូវបានម្ចាស់បំណុលបកអាក្រាតម្ដងមួយៗហើយព្រោះតែពួកគេមិនទទួលខុសត្រូវចំពោះប្រាក់ដែលខ្ចី។ចំពោះសុធារ៉ា វិញមុនធ្លាយរឿងអ្នកនាងសូដា នីតា ទម្លាយរឿង​ជំពាក់​លុយជិត៤ម៉ឺន​ដុល្លារមិន​ព្រមសងនេះនាងក៍ជិះរថយន្ដLexus Lx570 យ៉ាងកាលីពផងដែរ​។អតីត​តារាសម្ដែង​សឿ សុធារ៉ា បានចាប់ដៃលោកសាពួន មីដាដា ជាង១២ឆ្នាំពេលនេះទទួលបានកូន២​នាក់​(ស្រី១)​ខណៈមុននេះលេចឮថាពួកគបាន​លែង​លះ​គ្នា។ប៉ុន្ដែចុងក្រោយមានព័តមាន​ថា​សុ​ធារ៉ា-មីដាដា ព្រមផ្សះផ្សារស្នេហ៍ឡើងវិញ ហើយស្រាប់តែពេលនេះផ្ទុះរឿងសូដា នីតា ព្រ​មានរឿងសុធារ៉ា ជំពាក់​លុយ​នាងជិត៤ម៉ឺនដុល្លារមិនព្រមសងនេះតែម្ដង៕

                                                                                               

RELATED ARTICLES