ភ្នំពេញ៖សឿ សុធារ៉ា ត្រូវបានអ្នកនាងសូដា នីតា ជាម្ចាស់បំណុលតាមស្វែងរកនាងគ្រប់ច្រកល្ហកទាំងអស់ព្រោះតែតេមិនលើកឆាតតាមហ្វេសបុកមិនតប តែពេលខ្លះតបហើយបែជាធ្វើឲ្យនីតា មានតែការហួសចិត្តព្រោះសុធារ៉ា ថាពេលនេះនាងកំពុងតែមានជំងឺរោគចិត្ត ចង់សម្លាប់ខ្លួននិងសូមឲ្យដើមបំណុលរូបនេះបំភ្លេចចោលលុយដែលនាងជំពាក់ទៅ ព្រោះនាងគ្មានទល្ធភាពសងលុយនោះទេ។
បើតាមសាររបស់អ្នកនាងសូដា នីតា ទម្លាយជាសាធារណៈនោះធ្វើឲ្យគ្រប់គ្នាហួសចិត្តដោយសារតែសឿ សុធារ៉ា ថានាងមានលិខិតបញ្ជាក់ចេញពីពេទ្យ បញ្ជាក់ថានាងកើតរោគចិត្តហើយនាងអង្វរឲ្យនីតា បំភ្លេចចោលលុយដែលនាងជំពាក់នោះទៅ។សូដា នីតា បកអាក្រាតសឿ សុធារ៉ា ធ្ងន់ៗថា”ខ្ញុំសុំសំរ៉ាយរឿង អ្នកនាង Sapoun Darapemean (សឿរ សុធារ៉ាបន្តិច ) មុននឹងក្តៅដល់ថ្នាក់ខ្ញុំផុសហៅ ពេលដែលធារ៉ា រឿងជំពាក់តុងទិន (គេផុសផ្អើសហ្វេសបុក បងប្អូនក៏ដឹង ) ធារ៉ា នាងតេមកខ្ញុំ១ថ្ងៃមិនតិចម្ដងទេ ដើម្បីអោយខ្ញុំជួយដើម្បីយក លុយទៅអោយកូនបំណុលតុងទិនរបស់គាត់(ធារ៉ា) កុំអោយគេផុសគាត់ទៀតខ្ញុំក៏ព្រមជួយអោយខ្ចីលុយបន្តបន្ទាប់រហូតលុយជិត 4ម៉ឺន$ ដល់ពេលកេរ្តិ៍ឈ្មោះល្អវិញហើយ (ឆាតមិនតប មើលមិនឆ្លើយ និយាយខ្លីគឺមើលងាយខ្ញុំ ) ដល់ពេលបានលុយខ្ញុំ ដោះស្រាយស្ងប់រឿងថោកហើយ ខ្ញុំឆាតលែងលើកតេមិនតបមើលមិនឆ្លើយតែដល់ពេលតប និយាយថា ( បងខ្ញុំកើតរោគចិត្ត មានប័ណ្ណចេញពីពេទ្យ ( លុយបងខ្ញុំអស់លទ្ធភាពហើយបង ខ្ញុំចង់ឆ្កួត ខ្ញុំចង់សម្លាប់ខ្លួន ) ( សូមបងបំភ្លេចចោលចុះ ??? ) បញ្ជាក់ជំពាក់លុយប្អូនខ្ញុំចេញជំនួស១ថ្ងៃ50$រាល់ថ្ងៃទៀត សឿ សុធារ៉ា បើប្អូនដល់ថ្នាក់ឆ្កួតមែន ហើយប្អូនដើរស្រាតតែ១ដង បងនឹងចោលលុយ ជិត៤ម៉ឺន$ ហ្នឹង ហើយបើប្អូនសម្លាប់ខ្លួនព្រោះបំណុលមែន ខ្ញុំអហោសិកម្មអោយ ហើយថែមលុយ ចូលបុណ្យប្អូន 1000$ ថែមទៀត (បើចង់សម្លាប់ខ្លួនព្រោះបំណុល ) តែ បើគេចវេសប្អូនគិតថាចូលកន្លែងណាដែលសមមនុស្សពិសដូចប្អូន ? ចូលមិត្តសិល្បៈទាំងអស់យល់ និងមហាជនជួយគិត បើកូនបំណុលវាឈ្លើយ តេមិនលើក ឆាតមិនតបបើចេះសម្រួលនាងនិយាយសង១ខែ100$ 200$ ក៏ខ្ញុំយកដែរ តែនាងនេះសម្តីទន់ តែមុខក្រាស់ចឬក??? កោតតែគេហៅថត រឿងថ្មី ល្បីទាំងមិនទាន់ចេញបញ្ចាំងនាងធារ៉ា (ធ្លាក់រណ្តៅហើយ នៅមិនប្រឹងតោងឡើងទៀត )”។
អ្នកយកព័តមានយើងព្យាយាមទាក់ទងសុំការបំភ្លឺពីអ្នកនាងសឿ សុធារ៉ា តាមទូរស័ព្ទកាលពីពេលថ្មីៗនេះតែមិនអាចទាក់ទងបានឡើយព្រោះតមិនចូល។ទោះជាយ៉ាងណាតារាកូន២រូបនេះត្រូវបានអ្នកនាងសូដា នីតា បកអាក្រាតគ្មានសល់រឿងជំពាក់លុយនាងហើយមិនទទួលខុសត្រូវនេះទើបធ្វើឲ្យសុធារ៉ា កាន់តែពិបាកប្រឈមព្រោះក្នុងករណីដែលសុធារ៉ា មិនចូលខ្លួនដោះស្រាយសងលុយនាងជិត៤ម៉ឺនដុល្លារនោះទេនាងនឹងចាត់ការតាមផ្លូវច្បាប់ហើយនីតា បានផ្ដាំទៅសុធារ៉ា ថា”ប្រយ័ត្នដីការកោះហៅដល់កន្លែងថតរឿងថ្មី”។ចំណែកមតិមហាជនបានលើកឡើងថាករណីរបស់សឿ សុធារ៉ា នៅពេលនេះគឺស្រដៀងគ្នាទៅនិងអ្នកនាងខ្ញុង កាលពីពេលថ្មីៗនេះដែរដែលនាងបានឆាតប្រាប់ទៅលោកតាវ៉ិចទ័រ ប្រាប់ថានាងចង់សម្លាប់ខ្លួនព្រោះមួយជីវិតនេះរកស៊ីតែដោះបំណុលគេរហូត ។ប៉ុន្ដែសុធារ៉ា មិនទាន់ដល់ថ្នាក់អនុវត្តន៍ផែនការណ៍តាមលោកគ្រូជោគជ័យសុំលុយពីមហាជនដូចខ្ញុង នោះឡើយ ខណៈដែលអ្នកនាងសូដា នីតា បានលេងនាងធ្ងន់ៗ ព្រោះតែអស់ភាពអត់ធ្មត់តទៅទៀតហើយពិសេសនីតា ថាបើសុធារ៉ា ឆ្កួតដើរស្រាត១ដង និងចង់សម្លាប់ខ្លួនព្រោះបំណុលនោះនាងនឹងចូលបុណ្យទឹកប្រាក់ចំនួន១០០០ដុល្លារថែមទៀត ដែលសារនេះប្រាកដជាធ្វើឲ្យសុធារ៉ា ទ័លច្រក។
មហាជនកត់សម្គាល់ថារយៈពេលចុងក្រោយនេះតារាដែលធ្លាប់តែហ៊ឺហាចាប់ផ្ដើមត្រូវបានម្ចាស់បំណុលបកអាក្រាតម្ដងមួយៗហើយព្រោះតែពួកគេមិនទទួលខុសត្រូវចំពោះប្រាក់ដែលខ្ចី។ចំពោះសុធារ៉ា វិញមុនធ្លាយរឿងអ្នកនាងសូដា នីតា ទម្លាយរឿងជំពាក់លុយជិត៤ម៉ឺនដុល្លារមិនព្រមសងនេះនាងក៍ជិះរថយន្ដLexus Lx570 យ៉ាងកាលីពផងដែរ។អតីតតារាសម្ដែងសឿ សុធារ៉ា បានចាប់ដៃលោកសាពួន មីដាដា ជាង១២ឆ្នាំពេលនេះទទួលបានកូន២នាក់(ស្រី១)ខណៈមុននេះលេចឮថាពួកគបានលែងលះគ្នា។ប៉ុន្ដែចុងក្រោយមានព័តមានថាសុធារ៉ា-មីដាដា ព្រមផ្សះផ្សារស្នេហ៍ឡើងវិញ ហើយស្រាប់តែពេលនេះផ្ទុះរឿងសូដា នីតា ព្រមានរឿងសុធារ៉ា ជំពាក់លុយនាងជិត៤ម៉ឺនដុល្លារមិនព្រមសងនេះតែម្ដង៕