Saturday, September 21, 2024
Homeតារាខ្មែរខ្លាំងមែន!”Are You Ok?" បំបែកកំណត់ត្រា!

ខ្លាំងមែន!”Are You Ok?” បំបែកកំណត់ត្រា!

ភ្នំពេញ៖អាចនិយាយបានថា បទ’”Are You Ok?”របស់ផលិតកម្មGalaxy Navatra បទជាចម្រៀងដំបូងបំបែកកំណត់ត្រាអ្នក​មើលច្រើន​ជាងគេនៅកម្ពុជា ក្នុងរយៈពេលខ្លី ត្បិតអីគ្រាន់តែផុសមិនដល់ ៩ម៉ោងផង មានអ្នកចូលទស្សនារហូតដល់ទៅជាង ១លានដងទៅហើយ។ បទ’”Are You Ok?” ត្រូវបានផលិតកម្មGalaxy Navatra បង្ហោះលើ channel youtube ថ្មីមួយរបស់ខ្លួន មានឈ្មោះថា CAM-POP Galaxy Navatra នៅម៉ោង ៧ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បើគិតដល់ម៉ោង៤រៀលថ្ងៃដដែលនេះ ពោលត្រឹមតែ ៩ម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនាច្រើនលើសលប់។ ការសម្រុកចូលទស្សនាយ៉ាងច្រើនសន្ធឹក​សន្ធាប់ភ្ល្លូក​ទឹកភ្លូកដីដោយមិននឹកស្មានដល់ ក៏ព្រោះតែបទចម្រៀងមួយបទនេះមហាជនបានទន្ទឹងរង់ចាំជាង ១ខែមកហើយចង់ដឹង​ពីវី​ដេអូពេញ ខ្លឹមសារ និងអត្ថន័យនៃបទចម្រៀងនេះយ៉ាងណា ?

បន្ទាប់ពីផលិតកម្ម បានប្រកាសថា ខ្លួនផលិត​បទចម្រៀង​មួយ​បទនេះឡើយ ក្រោយទិញសិទ្ធិពាក្យ Are You Ok?ពីអ្នកលេងTik Tok ម្នាក់នៅខេត្តកំពត ដែលបង្កើតពាក្យនេះឡើងល្បី​ពេញ​Tik Tok។ បទ”Are You ok?” ច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា ដែល​ជាតារាចម្រៀងវ័យក្មេងកំពុង​ពេញនិយមនៅក្នុងប្រទេស​កម្ពុជា ព្រោះតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។បទ​ចម្រៀ​ង​​មួយនេះបានប្រើពេលផលិតជាច្រើនថ្ងៃ ដោយការ​ចំ​ណាយ​ប្រាក់រាប់ម៉ឺនដុល្លារ ព្រមទាំងមានការយកចិត្តទុកដាក់​ជាខ្លាំង​ពី​ថ្នាក់ដឹកនាំផលិតកម្ម ដើម្បីបំពេញតម្រូវការ​ទស្សនិកជន​។ ទទឹមគ្នានោះដែរបន្ទាប់ពីបទ’”Are You Ok?”ចេញផ្សាយ​ភ្លាមគេក៏​ឃើញ មានសារព័ត៌មានទាំងជាតិនិងអន្តរជាតិ​ផ្សាយពីបទ​ចម្រៀង​នេះជាច្រើន ប្រទេសផងដែរ មានដូចជាថៃ ឥណ្ឌាជាដើម។ ដោយសន្ទុះនៃការគាំទ្រខ្លាំងក្នុងរយៈពេលដ៍ខ្លីបែបនេះ មហា​ជនបានដាក់ក្ដីរំពឹងថា បទ”Are You Ok?”ច្បាស់ជា​នឹង​ក្លាយ​ជា​បទ​ចម្រៀងទីមួយរបស់កម្ពុជា មានអ្នកចូល​ទស្សនា​ច្រើន​ជាងគេនៅក្នុងប្រទេសកម្ពុជាជាក់ជាមិនខាន៕

RELATED ARTICLES