ភ្នំពេញ៖តន់ ច័ន្ទសីម៉ា រីករាយយ៉ាងខ្លាំងក្នុងការបង្ហាញខ្លួនចូលរួមកម្មវិធីលក់សិទ្ធិបទចម្រៀងបទ”Are You Ok?”របស់ផលិតកម្មGalaxy Navatra ទៅឲ្យក្រុមហ៊ុនGestos នៅសណ្ឋាគាសូហ្វីតែល ភ្នំពេញនៅរសៀលថ្ងៃសៅរិ៍ទី៦ខែវិច្ឆិការឆ្នាំ២០២១ ។ប៉ុន្ដែរទាំងលោកយឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងផលិតកម្មមួយនេះ និងអ្នកស្រីBriney Li អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនGestos មិនបានបញ្ជាក់ប្រាប់អ្នកសារព័តមានពីតម្លៃនៃការទិញនិងលក់ចម្រៀងមួយបទនេះថាមានតម្លៃប៉ុន្មានឡើយ។
លោកយឹម តាស្រង់ បានឲ្យដឹងថាលោកមានតែថ្លែងអំណរគុណចំពោះការគាំទ្រនិងរិះគន់ក្នុងន័យស្ថាបនារបស់ទស្សនិកជនរហូតចុងក្រោយបទ”Are You Ok?”ត្រូវបានចេញMVជាផ្លូវការហើយពេលនេះក្រុមហ៊ុនចិនទិញសិទ្ធិធ្វើបន្ដ។លោកថាសម្រាប់លើកក្រោយៗទៀតក្រុមហ៊ុននឹងសិក្សារឲ្យបានច្បាស់លាស់ពិសេសគឺមិនយកពាក្យពេជ្រន៍ណាដែលអវិជ្ជមានដាក់ក្នុងបទចម្រៀងទៀតទេ។ការលើកឡើងនេះជាការឆ្លើយតបទៅអ្នកកាសែតដែលសួរទាក់ទងរឿងទិញពាក្យ”ផ្លាប់ៗ”នោះ ហើយលោកតាស្រង់ ថាក្រុមហ៊ុនចិនមួយនេះទិញសិទ្ធិMVផ្លូវការចុងក្រោយរបស់Galaxy Navatra មិនមែនយកការផលិតលើកទី១ដែលមានការរិះគន់នោះទៅធ្វើទេ។
ដោយឡែកអ្នកស្រីBritney Li អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនGestos បានថ្លែងថាសិល្បៈគ្មានព្រះដែននោះទេ ហើយទាល់តែមានការប៉ៈទង្គិចគ្នាទើបតន្រ្ដីហ្នឹងអាចផលិតចេញទៅជាស្នាដៃថ្មីដែលមានភាពច្នៃប្រឌិតខ្ពស់។បច្ចុប្បន្ននេះវាជាឱកាសល្អបំផុតដែលសហការណ៍គ្នាដូចច្នេះហើយយើងសង្ឃឹមថានឹងចាប់យកឱកាសនេះឲ្យបានដើម្បីផលិតនូវស្នាដៃដែលមានលក្ខណៈចម្រុះនិងល្អឥតខ្ចោះ ហើយនេះគឺជាការសាកល្បងលើកទី១។
ក្រៅពីកញ្ញាតន់ ច័ន្ទសីម៉ា កម្មវិធីនេះក៍មានការចូលរួមពីលោកឧកញ៉ាឡេង ប្រុស និងលោកជំទាវ ,អ្នកនាងចន ច័ន្ទលក្ខិណា,កញ្ញាហេង នុតតា តំណាងGalaxy,លោកAlvin Boo តំណាងGalaxy ,លោកAdrew Chen តំណាងGestos, អ្នកស្រីSokly Te អ្នកបកប្រែGestos ,អ្នកនាងខៀវ សានសាណា និងលោកជា វិបុល ជាពិធីកររួមទាំងតារាកិត្តិយសជាច្រើនដួងទៀត។
លោកប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ដ និងផ្សព្វផ្សាយវប្បធ័ម នៃក្រសួងវប្បធ័ម និងវិចិត្រសិល្បៈបានថ្លែងថាលោកសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរបស់ផលិតកម្មGalaxy ដែលបានខិតខំផលិតស្នាដៃបទចម្រៀងសម្រាប់បម្រើរអារម្មណ៍ទស្សនិកជនរបស់យើងតាំងពីដើមរហូតមកដល់ពេលនេះ។ការនាំយកស្នាដៃទៅកាន់ប្រទេសចិនជាទីផ្សារដ៍ធំនៅក្នុងពិភពតាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះគឺជាការកម្ររខ្លាំងណាស់ហើយការលក់សិទ្ធិបទចម្រៀង”Are You Ok?”ជូនក្រុមហ៊ុនGestos និងការផ្សព្វផ្សាយទៅប្រទេសចិននៅពេលនេះមិនត្រឹមតែជាការផ្ដល់នូវក្ដីសង្ឃឹមជូនដល់សិល្បករសិល្បការិនី អ្នកចម្រៀង អ្នកនិពន្ធទំនុកច្រៀង អ្នកនិពន្ធបទភ្លេងប៉ុណ្ណោះទេ តែគឺរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសិល្បៈកម្ពុជាយើងលើឆាកអន្ដរជាតិ។ចំណុចដែលរិតតែសំខាន់ថែមទៀតគឺការចូលរួមអនុវត្តន៍គោរពតាមច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែលឬអាចនិយាយថាច្បាប់កម្មសិទ្ធិបញ្ញានៅក្នុងប្រទេសយើងផងដែរ៕