Sunday, December 22, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា៖កាន់តែឡើង​កូដក្រោយ​ក្រុមហ៊ុន​ចិន​ទិញសិទ្ធិ”Are You Ok?”

តន់ ច័ន្ទសីម៉ា៖កាន់តែឡើង​កូដក្រោយ​ក្រុមហ៊ុន​ចិន​ទិញសិទ្ធិ”Are You Ok?”

 ភ្នំពេញ៖តន់ ច័ន្ទសីម៉ា រីករាយយ៉ាងខ្លាំងក្នុងការ​បង្ហាញខ្លួនចូលរួមកម្មវិធីលក់សិទ្ធិបទ​ចម្រៀង​បទ”Are You Ok?”របស់​ផលិ​ត​កម្មGalaxy Navatra ទៅឲ្យក្រុមហ៊ុនGestos​ នៅសណ្ឋាគាសូ​ហ្វី​តែល​ ភ្នំពេញនៅរសៀលថ្ងៃសៅរិ៍ទី៦ខែវិច្ឆិការឆ្នាំ២០២១ ។ប៉ុន្ដែរទាំងលោក​យឹម តាស្រង់ ដែលជា​អ្នក​គ្រប់​គ្រង​ផលិត​កម្ម​មួយនេះ  និងអ្នកស្រីBriney Li អ្នកគ្រប់គ្រងទូទៅរបស់ក្រុម​ហ៊ុនGestos មិន​បាន​បញ្ជាក់ប្រាប់អ្នកសារព័តមានពីតម្លៃនៃការទិញនិងលក់ចម្រៀងមួយ​បទនេះថាមានតម្លៃប៉ុ​ន្មាន​ឡើយ។

  លោកយឹម តាស្រង់ បានឲ្យដឹងថាលោកមានតែថ្លែងអំណរគុណ​ចំពោះការគាំទ្រនិងរិះ​គន់ក្នុង​ន័យស្ថាបនារបស់​ទស្សនិកជន​រហូតចុងក្រោយបទ”Are You Ok?”ត្រូវបានចេញMV​ជាផ្លូវការហើយពេលនេះក្រុមហ៊ុនចិនទិញសិទ្ធិធ្វើបន្ដ។លោកថាសម្រាប់​លើកក្រោយៗទៀតក្រុមហ៊ុននឹងសិក្សារឲ្យបានច្បាស់លាស់ពិសេសគឺមិនយកពាក្យពេជ្រន៍ណាដែលអវិជ្ជមានដាក់ក្នុងបទចម្រៀងទៀតទេ។ការលើកឡើងនេះជាការឆ្លើយតបទៅអ្នកកាសែតដែលសួរទាក់ទងរឿងទិញពាក្យ”ផ្លាប់ៗ”នោះ ហើយលោក​តាស្រង់ ថាក្រុមហ៊ុនចិន​មួយនេះទិញសិទ្ធិ​MVផ្លូវ​ការចុង​ក្រោយរបស់​Gala​xy​​ Navatra ​មិន​​មែនយកការផលិតលើកទី១​ដែល​មានការរិះ​គន់នោះ​ទៅ​ធ្វើ​ទេ។

  ដោយឡែកអ្នកស្រីBritney Li អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនGestos បានថ្លែងថាសិ​ល្បៈ​គ្មាន​ព្រះដែននោះទេ ហើយ​ទាល់​តែមានការប៉ៈទង្គិចគ្នាទើប​តន្រ្ដីហ្នឹងអាចផលិត​ចេញទៅ​ជាស្នាដៃ​ថ្មីដែលមានភាពច្នៃប្រឌិត​ខ្ពស់។បច្ចុប្បន្ននេះវាជាឱកាស​ល្អបំ​ផុតដែល​សហការណ៍​គ្នា​ដូចច្នេះហើយយើង​សង្ឃឹមថានឹងចាប់យកឱកាសនេះ​ឲ្យបានដើម្បីផលិតនូវស្នា​ដៃដែល​មានលក្ខណៈ​ចម្រុះនិងល្អឥតខ្ចោះ ហើយនេះគឺជាការសាកល្បងលើកទី១។

 ក្រៅពីកញ្ញាតន់ ច័ន្ទសីម៉ា កម្មវិធីនេះក៍មានការចូលរួមពីលោកឧកញ៉ាឡេង ប្រុស និង​លោកជំទាវ ,អ្នកនាងចន ច័ន្ទលក្ខិ​ណា​,កញ្ញាហេង នុតតា តំណាងGalaxy,លោកAlvin Boo តំណាងGalaxy ,លោកAdrew Chen តំណាងGestos, អ្នកស្រីSokly Te អ្នកបកប្រែGestos ,អ្នកនាងខៀវ សានសាណា និងលោកជា វិបុល ជាពិធីកររួមទាំងតារាកិត្តិយស​ជាច្រើនដួង​ទៀត។

 លោកប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ដ និងផ្សព្វផ្សាយវប្បធ័ម នៃក្រសួង​វប្ប​ធ័ម​ និងវិចិត្រសិល្បៈបានថ្លែង​ថា​លោកសូមកោតសរសើរ​និងវាយតម្លៃខ្ពស់ចំពោះថ្នាក់​ដឹកនាំ​របស់ផលិតកម្មGalaxy ដែលបានខិតខំផលិតស្នាដៃបទចម្រៀង​សម្រាប់បម្រើរ​អារម្ម​ណ៍ទស្សនិកជនរបស់យើងតាំងពីដើមរហូតមកដល់ពេលនេះ។ការនាំយកស្នាដៃទៅកាន់​ប្រទេសចិន​ជា​ទីផ្សារដ៍ធំនៅក្នុងពិភពតាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះគឺជាការកម្ររខ្លាំងណាស់ហើយការលក់សិទ្ធិបទចម្រៀង”Are You Ok?”ជូនក្រុមហ៊ុនGestos និង​ការ​ផ្សព្វផ្សាយទៅប្រទេសចិននៅពេលនេះមិនត្រឹមតែ​ជាការផ្ដល់នូវក្ដីសង្ឃឹម​ជូនដល់​សិល្បករសិល្បការិនី អ្នកចម្រៀង អ្នកនិពន្ធទំនុកច្រៀង អ្នកនិពន្ធបទភ្លេងប៉ុណ្ណោះទេ តែគឺរួមចំណែក​យ៉ាង​សំខាន់ក្នុងការផ្សព្វ​ផ្សាយ​សិល្បៈកម្ពុជាយើង​លើឆាកអន្ដរជាតិ។ចំ​ណុចដែលរិតតែ​សំ​ខាន់ថែមទៀតគឺការចូលរួម​អនុវត្តន៍គោរពតាមច្បាប់​សិទ្ធិ​អ្នក​និពន្ធ និងសិទ្ធប្រហាក់​ប្រ​ហែល​ឬអាចនិយាយថាច្បាប់កម្មសិទ្ធិបញ្ញានៅក្នុងប្រទេសយើងផងដែរ៕

RELATED ARTICLES