ក្លឹបGenoa ដែលកំពុងតស៊ូនៅក្នុងក្របខណ្ឌអ៊ីតាលីស៊េរី A បានតែងតាំងអតីតគ្រូបង្វឹកអ៊ុយក្រែនលោក Andriy Shevchenkoជាគ្រូបង្វឹកថ្មីរបស់ពួកគេរហូតដល់ឆ្នាំ2024 ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសាព័ត៌មានប៊ីប៊ីស៊ី។
អតីតខ្សែប្រយុទ្ធ Milan និង Chelsea វ័យ 45 ឆ្នាំរូបនេះ ត្រូវចូលមកជំនួសលោក Davide Ballardini ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃសៅរ៍។
លោក Shevchenko បានដឹកនាំក្រុមជម្រើសជាតិអ៊ុយក្រែនទៅកាន់វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់យូរ៉ូជាកន្លែងដែលពួកគេត្រូវបានផ្តួលដោយក្រុមអង់គ្លេស 4-0 ក្នុងទីក្រុងរ៉ូម ប៉ុន្តែបានចាកចេញពីតួនាទីរបស់គាត់នៅក្នុងខែសីហា។
Genoa បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១៨ ក្នុងតារាងក្របខណ្ឌអ៊ីតាលីស៊េរី A បន្ទាប់ពីការប្រកួតចំនួន ១២ ដោយទទួលបានជ័យជម្នះតែមួយលើកគត់។
Shevchenko ដែលបានចូលនិវត្តន៍ពីសមរភូមិវាលស្មៅកាលពីឆ្នាំ 2012 គឺជាអ្នកស៊ុតបញ្ចូលទីក្នុងកំណត់ត្រាគ្រប់ពេលវេលារបស់ក្រុមជម្រើសជាតិអ៊ុយក្រែន ដោយស៊ុតបាន៤៨ គ្រាប់ក្នុង១១១ ប្រកួត។
គាត់បានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្លឹបDynamo Kiev មុនពេលចូលរួមជាមួយ Milan ក្នុងឆ្នាំ ១៩៩៩ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ធំៗចំនួន ៥ រួមទាំងពានរង្វាន់អ៊ីតាលីស៊េរី A និងយូហ្វាឆេមពានលីកក៏ដូចជាពានរង្វាន់បាល់មាស Ballon d’Or ក្នុងឆ្នាំ២០២១ ។
Shevchenko បានចូលរួមជាមួយ Chelsea ក្នុងឆ្នាំ២០០៦ ក្នុងតម្លៃជាង៤០លានដុល្លារដែលជាកន្លែងគាត់បានឈ្នះពានរង្វាន់ FA Cup និង League Cup មុនពេលត្រលប់ទៅ Milan ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងឆ្នាំ២០០៨ ។
គាត់បានចាកចេញពីពហុកីឡដ្ឋាន Stamford Bridge ជាអចិន្ត្រៃយ៍ហើយបានចូលលេងជាមួយក្លឹបកុមារភាព Dynamo Kiev ជាថ្មីទៀតនៅឆ្នាំបន្ទាប់៕