Thursday, November 28, 2024
Homeកីឡាអន្ដរជាតិMiddlesbrough តែងតាំង លោក Chris Wilder ជាគ្រូបង្វឹកថ្មី

Middlesbrough តែងតាំង លោក Chris Wilder ជាគ្រូបង្វឹកថ្មី

ក្លឹប Middlesbrough បានតែងតាំងអតីតគ្រូបង្វឹកក្រុម Sheff Utd, Oxford និង Northampton  លោក Chris Wilder ជាគ្រូបង្វឹកថ្មី ដើម្បីជំនួសតំណែងលោក Neil Warnock ជាអ្នកគ្រប់គ្រងរបស់ពួកគេ។រដ្ឋមន្ត្រីការបរទេសប្រទេសដែនដីកោះវ៉ាទូលូ

លោកChrisWilderត្រលប់មកលេងបាល់ទាត់វិញប្រាំពីរខែបន្ទាប់ពីត្រូវបានបណ្តេញចេញដោយ ក្លឹបSheff utd ជាកន្លែងដែលគាត់គ្រប់គ្រងអស់រយៈពេលជិត ៥ឆ្នាំ។

អតីតខ្សែការពាររបស់Sheff Utdនិងជាអ្នកគាំទ្រក្លឹបកាលពី\កុមារភាពបានចូលមកដឹកនាំក្លឹបSheff Utd ក្រោយផ្ទេរមកពី Northampton ក្នុងខែឧសភាឆ្នាំ២០១៦ ។

លោកបានជួយអោយក្លឹបSheff Utdមានកៅអីលេងនៅក្របខណ្ឌអង់គ្លេសប្រឺមីញេលី ​មុន​ពេល​ចាកចេញ​កាលពីខែមីនា។

Warnock បានចែកផ្លូវជាមួយក្លឹបMiddlesbrough បន្ទាប់ពីលេងស្មើ 1-1ជាមួយ West Brom កាលពីថ្ងៃសៅរ៍ ដែលបានបញ្ចប់ការចាញ់ពីរជាប់ៗគ្នាគឺចាញ់Birmingham ២-០ ក្នុងទឹកដីនិងចាញ់ម្ចាស់ផ្ទះLuton ៣-១  ។

ក្លឹបMiddlesbrough ស្ថិតក្នុងចំណាត់ថ្នាក់ទីលេខរៀងទី ១៤ ក្នុងតារាងបាល់ទាត់អង់គ្លេសឆេមពានស៊ីបដោយបានឈ្នះតែ ៦ដងប៉ុណ្ណោះក្នុង១៦ ប្រកួតលីកក្រោមការដឹកនាំរបស់ Warnock នៅរដូវកាលនេះ។

Wilder គឺជាគ្រូបង្វឹកទី១៣ របស់ក្លឹបMiddlesbrough ចាប់តាំងពី Steve Gibson ចូលកាន់តំណែងជាម្ចាស់ក្នុងឆ្នាំ ១៩៩៤ ប៉ុន្តែ និងជាគ្រូបង្វឹកទីក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។ការប្រកួតដំបូងរបស់Middlesbrough ក្រោមការដឹកនាំរបស់ Wilder គឺប៉ជាមួយម្ចាស់ផ្ទះ Millwall នៅថ្ងៃសៅរ៍ក្រោយ៕

RELATED ARTICLES