Saturday, September 21, 2024
Homeតារាខ្មែរហេតុអីសឿ សុធារ៉ា ៖ជំពាក់បំណុលគេច្រើន​ដល់​ម្លឹង​ប្ដីគ្មានប្រតិកម្ម?

ហេតុអីសឿ សុធារ៉ា ៖ជំពាក់បំណុលគេច្រើន​ដល់​ម្លឹង​ប្ដីគ្មានប្រតិកម្ម?

 ភ្នំពេញ៖សឿ សុធារ៉ា ត្រូវបានម្ចាស់បំណុលអ្នកនាងសូដា នីតា ទម្លាយថាជំពាក់លុយនាងជិត​៤ម៉ឺន​ដុល្លារហើយមិនព្រម​ទូរទាត់សងតេមិនលើកឆាតមិនតប …តែពេលខ្លះតបឆាត​ហើយ​បែ​ជានិយាយថានាងកើតរោគចិត្តមានប័ណ្ណពេទ្យបញ្ជាក់ ហេតុនេះហើយនាងគ្មានលទ្ធ​ភាព​សង​ទេ ចង់សម្លាប់ខ្លួន សូមឲ្យនីតា បំភ្លេចលុយនោះចោលទៅ…។សូដា នីតា បានស៊ក​សំដីទៅ​សុធារ៉ា ធ្ងន់ៗដូចជាពាក្យថាបើនាងកើតរោគចិត្តមែន​ដើរស្រាតម្ដងទៅនាងនិងលុបបំណុល​នោះចោល ។ម្ចាស់​បំ​ណុលរូបនេះថែមទាំងនិយាយធ្វើឲ្យសុធារ៉ា ស្ងាត់មាត់ដូចគេចុកហាមាត់​លែងរួចតែម្ដង ព្រោះតែនីតា ថាបើសុធារ៉ា សម្លាប់​ខ្លួន(ព្រោះបំណុល)មែននាងសុខចិត្តចូល​បុណ្យ១០០០ដុល្លារថែមទៀត…។

សឿ សុធារ៉ា មិនហ៊ានតតបជាមួយសូដា នីតា នោះ​ទេ​តែ​នាង​ក៍​មិនព្រមចូលខ្លួនមកទទួលខុសត្រូវចំពោះលុយជំពាក់សូដា នីតា ទេ ប៉ុន្ដែនាងនៅតែ​ចេញ​ថតភាព​យន្ដភាគ​រឿង​បុរាណឲ្យហង្សមាសដដែលទើបសូដា នីតា ព្រមានថាភាពអត់ធ្មត់​របស់​នាងមានដែនកំណត់ ហើយបើនៅ​តែមិនព្រម​លើក​ទូរស័ព្ទឬតប​ឆាតនាងទៀតនាងអាច​នឹង​ចាត់ការតាមផ្លូវច្បាប់​ហើយបន្ដិច​ទៀតនិងមានដីការកោះហៅទៅដល់កន្លែងថត គេ​អញ្ជើ​ញ​​នាង​ពីកន្លែង​ថតទៅប៉ុស្ដិ៍ប៉ូលីសតែម្ដង។ទោះជាមានការ​ព្រមាន​ជាច្រើនលើកច្រើនសារ​ពីសំណាក់សូដា នីតា យ៉ាង​ណាក៍សឿ សុធារ៉ា នៅតែស្ងៀមឈឹង ខណៈដែលមជ្ឈដ្ឋាន​ម​ហាជន​និ​យាយថាករណីរបស់សឿ សុធារ៉ា គឺស្រដៀង​គ្នាទៅ​និងអ្នកនាងខ្ញុង ដែរគ្រាន់តែខ្ញុង ទៅពឹងលោកគ្រូជោគជ័យឲ្យជួយ​ដោះ​បំណុល​ចំនួន៥៧២០០០ដុល្លារ ហើយត្រូវបានលោក​សៀវ សុផល រៀប​ក្បួនឲ្យប្ដឹងខ្លួនឯង(សុំលុយមហាជន) ខណៈដែលសុធា​រ៉ា ទៅ​ពេទ្យហើយ​ត្រូវ​​បាន​លោកវេជ្ជ​បណ្ឌិត​ចេញ​ប័ណ្ណ​ឲ្យបញ្ជាក់ថានាងកើតរោគចិត្តនិងសូម​ឲ្យម្ចាស់បំណុល​ដែល​ជា​សូដា នីតា នោះបំភ្លេច​រឿងលុយ​ជំពាក់នេះ​ទៅទើប​រឿង​នេះ​ទស្សនិកជនខ្សឹបខ្សៀវ​គ្នាថាអាចនឹងមានតារាមួយចំនួន​ទៀតចេញ​មក​ស្រដៀងគ្នា​នេះដែរព្រោះកូវីដ២ឆ្នាំនេះ​មិនត្រឹម​តែ​ពលរដ្ឋសាមញ្ញនោះទេ តែតារាល្បីៗខ្លះក៍ជំពាក់គេវ័នកដែរ។

យ៉ាងណាក្រោយសូដា នីតា បកអាក្រាតរឿងសឿ សុធារ៉ា ជំ​ពាក់​លុយនាងមិនព្រមសងផ្អើលពេញ​ផ្ទៃប្រទេសរយៈ​ពេល​ជាង​១សប្ដាហ៍ទៅហើយ តែគេ​នៅតែមិនឃើញស្វាមីរបស់សុធារ៉ា លោក​សាពួន មីដាដា ចេញ​មកប្រតិកម្មឬការពារកិត្តិយស​ភរិយា​នោះទេ ដែលនេះជាករណីកម្រមួយទៀត ព្រោះខ្ញុង មានរឿង​ជំពាក់បំណុលគេជាង៣០នាក់​នោះគេឃើញប្ដីនាងនាយកៃដ ក៍​ចេញ​មកការពារ​សុវត្ថិភាពនិងលើកទឹកចិត្តដល់ខ្ញុង ដែរ។ប៉ុ​ន្ដែ​ស្វាមីសឿ សុធារ៉ា គឺលោកសាពួន មីដាដា វិញបែជានៅ​សម្ងំ​ស្ងៀម​​ឈឹងមិនបានឆ្លើយតប​ទៅសារព្រមានរបស់សូដា នីតា ឬ​រកលុយ​ទៅសងបំណុលនីតា ដើម្បីបញ្ចប់រឿងរ៉ាវនោះទេ​ព្រោះ​ថារឿងមួយនេះធ្វើឲ្យសុធារ៉ា ហាក់អស់​ផ្លូវដើរតែម្ដង ហើយ​បើសូដា នីតា មិនបន្ធូរដៃនោះទេច្បាស់ជានឹងប្រឈម​ការឡើង​តុ​លាការ​ឬជាប់ពន្ធនា​គារទៀតផង បើសិនជាសុធារ៉ា នៅ​តែ​មិនព្រមសងលុយម្ចាស់បំណុលតាមការ​ទម្លាយរបស់សូដា នីតា នោះ។​​ជុំវិញការមិនអើពើរបស់លោកមីដាដា ចំពោះសុធារ៉ា បែបនេះ​ធ្វើឲ្យ​គេសង្ស័យថាសុធារ៉ា និងប្ដីទំនង​ជាបាន​ចែកផ្លូវ​គ្នា​ទៀតផង ។តែមុននេះលោករិន សាវ៉េត ដែល​ជា​មិត្ត​ភក្ដិ​ជិតដិតបំផុតរបស់លោកសាពួន មីដាដា ព្រោះលេងអុកជាមួយ​គ្នា​ស្ទើរៀងរាល់​ថ្ងៃនោះបញ្ជាក់ថាសុធារ៉ា និងមីដាដា នៅ​តែជាប្ដីប្រពន្ធគ្នាមិនមែនលែងលះគ្នា​ដូចគេសង្ស័យ​នោះ​ទេ។លោក​សា​វ៉េត ថាសុធារ៉ា និងប្ដី រស់នៅ​ម្ដុំផ្ទះ​របស់​លោក​ដែរ​គឺនៅស្ពាន​គីឡូ​លេខ​៩ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំ​ពេញ។

 អ្នកយកព័តមានយើងព្យាយាមទូរស័ព្ទទៅសឿ សុធារ៉ា តាំងពីត្រូវសូដា នីតា បញ្ចេញ​សារ​រឿងនាងជំពាក់លុយម្លេះ តែ​មិនអាចទាក់ទងបានឡើយ ព្រោះទូរស័ព្ទតេមិនចូល។មហា​ជនរង​ចាំ​មើលថា​បើភរិយាលោកមីដាដា មាន​ប័ណ្ណ​រោគ​ចិត្ត​មែនតើសឿ សុធារ៉ា នឹងហ៊ាន​ដើរ​ស្រាតដូចការឲ្យយោបល់របស់សូដា នីតា ដើ​ម្បីលុបចោល​បំណុល​ជិត​៤ម៉ឺន​ដុល្លារ​ដែរឬទេ?

                                                                                                        

RELATED ARTICLES