ភ្នំពេញ៖សឿ សុធារ៉ា ត្រូវបានម្ចាស់បំណុលអ្នកនាងសូដា នីតា ទម្លាយថាជំពាក់លុយនាងជិត៤ម៉ឺនដុល្លារហើយមិនព្រមទូរទាត់សងតេមិនលើកឆាតមិនតប …តែពេលខ្លះតបឆាតហើយបែជានិយាយថានាងកើតរោគចិត្តមានប័ណ្ណពេទ្យបញ្ជាក់ ហេតុនេះហើយនាងគ្មានលទ្ធភាពសងទេ ចង់សម្លាប់ខ្លួន សូមឲ្យនីតា បំភ្លេចលុយនោះចោលទៅ…។សូដា នីតា បានស៊កសំដីទៅសុធារ៉ា ធ្ងន់ៗដូចជាពាក្យថាបើនាងកើតរោគចិត្តមែនដើរស្រាតម្ដងទៅនាងនិងលុបបំណុលនោះចោល ។ម្ចាស់បំណុលរូបនេះថែមទាំងនិយាយធ្វើឲ្យសុធារ៉ា ស្ងាត់មាត់ដូចគេចុកហាមាត់លែងរួចតែម្ដង ព្រោះតែនីតា ថាបើសុធារ៉ា សម្លាប់ខ្លួន(ព្រោះបំណុល)មែននាងសុខចិត្តចូលបុណ្យ១០០០ដុល្លារថែមទៀត…។
សឿ សុធារ៉ា មិនហ៊ានតតបជាមួយសូដា នីតា នោះទេតែនាងក៍មិនព្រមចូលខ្លួនមកទទួលខុសត្រូវចំពោះលុយជំពាក់សូដា នីតា ទេ ប៉ុន្ដែនាងនៅតែចេញថតភាពយន្ដភាគរឿងបុរាណឲ្យហង្សមាសដដែលទើបសូដា នីតា ព្រមានថាភាពអត់ធ្មត់របស់នាងមានដែនកំណត់ ហើយបើនៅតែមិនព្រមលើកទូរស័ព្ទឬតបឆាតនាងទៀតនាងអាចនឹងចាត់ការតាមផ្លូវច្បាប់ហើយបន្ដិចទៀតនិងមានដីការកោះហៅទៅដល់កន្លែងថត គេអញ្ជើញនាងពីកន្លែងថតទៅប៉ុស្ដិ៍ប៉ូលីសតែម្ដង។ទោះជាមានការព្រមានជាច្រើនលើកច្រើនសារពីសំណាក់សូដា នីតា យ៉ាងណាក៍សឿ សុធារ៉ា នៅតែស្ងៀមឈឹង ខណៈដែលមជ្ឈដ្ឋានមហាជននិយាយថាករណីរបស់សឿ សុធារ៉ា គឺស្រដៀងគ្នាទៅនិងអ្នកនាងខ្ញុង ដែរគ្រាន់តែខ្ញុង ទៅពឹងលោកគ្រូជោគជ័យឲ្យជួយដោះបំណុលចំនួន៥៧២០០០ដុល្លារ ហើយត្រូវបានលោកសៀវ សុផល រៀបក្បួនឲ្យប្ដឹងខ្លួនឯង(សុំលុយមហាជន) ខណៈដែលសុធារ៉ា ទៅពេទ្យហើយត្រូវបានលោកវេជ្ជបណ្ឌិតចេញប័ណ្ណឲ្យបញ្ជាក់ថានាងកើតរោគចិត្តនិងសូមឲ្យម្ចាស់បំណុលដែលជាសូដា នីតា នោះបំភ្លេចរឿងលុយជំពាក់នេះទៅទើបរឿងនេះទស្សនិកជនខ្សឹបខ្សៀវគ្នាថាអាចនឹងមានតារាមួយចំនួនទៀតចេញមកស្រដៀងគ្នានេះដែរព្រោះកូវីដ២ឆ្នាំនេះមិនត្រឹមតែពលរដ្ឋសាមញ្ញនោះទេ តែតារាល្បីៗខ្លះក៍ជំពាក់គេវ័នកដែរ។
យ៉ាងណាក្រោយសូដា នីតា បកអាក្រាតរឿងសឿ សុធារ៉ា ជំពាក់លុយនាងមិនព្រមសងផ្អើលពេញផ្ទៃប្រទេសរយៈពេលជាង១សប្ដាហ៍ទៅហើយ តែគេនៅតែមិនឃើញស្វាមីរបស់សុធារ៉ា លោកសាពួន មីដាដា ចេញមកប្រតិកម្មឬការពារកិត្តិយសភរិយានោះទេ ដែលនេះជាករណីកម្រមួយទៀត ព្រោះខ្ញុង មានរឿងជំពាក់បំណុលគេជាង៣០នាក់នោះគេឃើញប្ដីនាងនាយកៃដ ក៍ចេញមកការពារសុវត្ថិភាពនិងលើកទឹកចិត្តដល់ខ្ញុង ដែរ។ប៉ុន្ដែស្វាមីសឿ សុធារ៉ា គឺលោកសាពួន មីដាដា វិញបែជានៅសម្ងំស្ងៀមឈឹងមិនបានឆ្លើយតបទៅសារព្រមានរបស់សូដា នីតា ឬរកលុយទៅសងបំណុលនីតា ដើម្បីបញ្ចប់រឿងរ៉ាវនោះទេព្រោះថារឿងមួយនេះធ្វើឲ្យសុធារ៉ា ហាក់អស់ផ្លូវដើរតែម្ដង ហើយបើសូដា នីតា មិនបន្ធូរដៃនោះទេច្បាស់ជានឹងប្រឈមការឡើងតុលាការឬជាប់ពន្ធនាគារទៀតផង បើសិនជាសុធារ៉ា នៅតែមិនព្រមសងលុយម្ចាស់បំណុលតាមការទម្លាយរបស់សូដា នីតា នោះ។ជុំវិញការមិនអើពើរបស់លោកមីដាដា ចំពោះសុធារ៉ា បែបនេះធ្វើឲ្យគេសង្ស័យថាសុធារ៉ា និងប្ដីទំនងជាបានចែកផ្លូវគ្នាទៀតផង ។តែមុននេះលោករិន សាវ៉េត ដែលជាមិត្តភក្ដិជិតដិតបំផុតរបស់លោកសាពួន មីដាដា ព្រោះលេងអុកជាមួយគ្នាស្ទើរៀងរាល់ថ្ងៃនោះបញ្ជាក់ថាសុធារ៉ា និងមីដាដា នៅតែជាប្ដីប្រពន្ធគ្នាមិនមែនលែងលះគ្នាដូចគេសង្ស័យនោះទេ។លោកសាវ៉េត ថាសុធារ៉ា និងប្ដី រស់នៅម្ដុំផ្ទះរបស់លោកដែរគឺនៅស្ពានគីឡូលេខ៩ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អ្នកយកព័តមានយើងព្យាយាមទូរស័ព្ទទៅសឿ សុធារ៉ា តាំងពីត្រូវសូដា នីតា បញ្ចេញសាររឿងនាងជំពាក់លុយម្លេះ តែមិនអាចទាក់ទងបានឡើយ ព្រោះទូរស័ព្ទតេមិនចូល។មហាជនរងចាំមើលថាបើភរិយាលោកមីដាដា មានប័ណ្ណរោគចិត្តមែនតើសឿ សុធារ៉ា នឹងហ៊ានដើរស្រាតដូចការឲ្យយោបល់របស់សូដា នីតា ដើម្បីលុបចោលបំណុលជិត៤ម៉ឺនដុល្លារដែរឬទេ?