យោងតាមរបាយការណ៍បានឱ្យដឹងថា ខ្សែប្រយុទ្ធ រ៉ូណាល់ដូ អាចស្នើសុំចាកចេញពីMan-Utdប្រសិនបើពួកគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតយូហ្វាឆេមពានលីកនៅរដូវកាលក្រោយ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេសThe Sun ចេញផ្សាយកាលពីថ្ងៃព្រ ហស្បតិ៍ទី ១១ វិច្ឆិកា ២០២១។
United ឈរលេខរៀងទី២ និងមាន៥ពិន្ទុនៅក្រៅក្រុមកំពូលទាំង៤ ហើយប្រសិនបើទម្រង់លេងរបស់ពួកគេមិនប្រែប្រួលទេ អាចនឹងបាត់បង់ការប្រកួតពានរង្វាន់អឺរុបរដូវកាលនេះ។
ប្រសិនបើ United អវត្តមានពីការប្រកួតពានរង្វាន់យូហ្វាឆេមពានលីក កីឡាករវ័យ 36 ឆ្នាំអាចស្វែងរកទ្រនំថ្មីចាកចេញពី Old Trafford ។នេះបើយោងតាមសារព័ត៌មាន Express ។ ហើយប្រសិនបើពួកគេបញ្ចប់នៅខាងក្រៅតំបន់ Top 4 ហើយបរាជ័យក្នុងការឈ្នះ ពានយូហ្វាឆេមពានលីកនោះ Unitedអាចនឹងលេងក្នុងការប្រកួតពានរង្វាន់យូរ៉ូប៉ាលីកនៅរដូវកាលក្រោយ ឬអាក្រក់ជាងនេះទៅទៀត ។ ហើយ Ronaldo ត្រូវបានគេរាយការណ៍ថាមានការភ្ញាក់ផ្អើលចំពោះកម្រិតស្តង់ដារដែលបានធ្លាក់ចុះនៅក្លឹប៕