Monday, November 25, 2024
Homeព័ត៌មានសិល្បៈសាហ្វីន ហ្វីលីព ស៊ីថ្លៃ៤ម៉ឺនដុល្លារក្នុង ការចាប់ដៃ លី ណូរ៉ា ធ្វើទូតសឆន្ទៈគម្រោងមរតកបរសេដ្ឋ

សាហ្វីន ហ្វីលីព ស៊ីថ្លៃ៤ម៉ឺនដុល្លារក្នុង ការចាប់ដៃ លី ណូរ៉ា ធ្វើទូតសឆន្ទៈគម្រោងមរតកបរសេដ្ឋ

  កំពង់ស្ពឺ៖តារាសសម្ដែងជើងចាស់ដ៍ល្បីឈ្មោះលោកសាហ្វីន ហ្វីលីព និងតារាវ័យក្មេង​លោកលី ណូរ៉ា ត្រូវ​បានក្រុមហ៊ុនHH  Land Development ប្រកាសតែងតាំង​ធ្វើជា​ទូតសុ​ឆន្ទៈ​របស់គម្រោងមរតកបរសេដ្ឋកាលពីថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០២១ ដែល ពិធីនោះរៀបចំ​នៅផ្សារ​ខេ ស៊ី សង្កាត់កកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ក្រោមវត្តមានអគ្គនាយក​ក្រុម​ហ៊ុនខេ ស៊ី គ្រុប,  អ្នកជំនាញអចលនទ្រព្យ និងសិល្បករមួយចំនួនផងដែរ។

 លោកសាហ្វីន ហ្វីលីព បានថ្លែងថាការធ្វើទូតសុឆន្ទៈ​របស់គម្រោង​មរតកបរសេដ្ឋនេះ​លោកបានទទួលបានតម្លៃ ខ្លួន៤ម៉ឺន ដុល្លារក្នុង១ឆ្នាំ​ហើយអ្វីដែលលោកចាប់អារម្មណ៍​គឺ​ដោយ​សារ​តែកន្លែងនោះស្អាតទេស ភាពមានភ្នំព័ទ្ធជុំវិញទើប លោក សម្រេចចិត្តថានឹងចូលនិវត្តន៍​នៅ​រយៈពេល៩ឆ្នាំខាងមុខទៀត​នៅទីនោះតែម្ដងព្រោះពេលនេះលោកអាយុ៥១​ឆ្នាំអីចឹង​៩ឆ្នាំ​ទៀតអាយុ៦០ឆ្នាំលោកនឹងទៅធ្វើចំការជាមួយប្រពន្ធលោកនៅតំបន់ខាងលើ។ចំណុចពិសេសតំបន់នោះគឺមានទឹក ភ្នំ ​ធម្ម ជាតិខៀវស្រង៉ាត់ ខណៈបើករថយន្តត្រឹមតែ​១ម៉ោង​ពីភ្នំពេញគឺទៅ​ដល់គម្រោង​​តែម្ដង ។លោកថាចំពោះតម្លៃដីនៅទីនោះ​នៅថោកហើយពិបាករក​តម្លៃនេះ​បាន​ណាស់ ។តារាជើងចាស់រូបនេះសង្កត់ថាជីវិតជីវិតមនុស្សយើងខ្លីណាស់ត្រូវ​រក​កន្លែងណា​សាក​​ថ្ម​ឲ្យជីវិត​ខ្លួន​ឯង ហើយទីនោះសាកសមបំផុត។

 ដោយឡែកលោកលី ណូរ៉ា វិញបានឲ្យដឹងដែរថាលោកសប្បាយចិត្តដែលបានធ្វើ​ជា​ទូតសុឆន្ទៈរបស់គម្រោងមួយនេះ ព្រោះវា ជាទីតាំងដ៍ល្អមួយសម្រាប់បងប្អូនចូលនិវត្តន៍នៅ​ទីនោះ​ដោយសារមានទេសភាពស្អាតព្រៃភ្នំ ចំការ និងធម្មជាតិពិតៗ។លោក ណូរ៉ា បន្ថែម​ថាលោកនឹង​ប្រឹងប្រែង​ធ្វើការងារមួយនេះឲ្យអស់ពីកាយចិត្តហើយចេញពីបេះដូង​តែ​ម្ដងដើម្បីឲ្យបងប្អូន​ទាំង​ក្នុង​​​និងក្រៅ​ស្រុកទៅកម្សាន្ដនៅទីនោះហើយ​ទិញគម្រោង​សម្រាប់​គាត់​ចូល​និវត្តនិ៍។តែលោកណូរ៉ា ថាលោកសូមមិន បញ្ជាក់ពី តម្លៃខ្លួន​ដែលធ្វើ​ជា​ទូត​សុឆន្ទៈ​ការងារនោះទេ។

  សូមបញ្ជាក់ថាគម្រោងមរតកបរសេដ្ឋ មានទីតាំងនៅភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានក្លាយ ជាតំបន់ទេសចរណ៍ និងទីតាំងសម្រាកលម្ហែកម្សាន្ដ ព្រោះមានទេសភាពស្អាត និងពេញនិយមសម្រាប់យុវវ័យថតរូបភាព ហើយក៍មានផលិតកម្ម​ល្បីៗទៅថតMV ផ្ដិតយកទេសភាពដ៍ស្រស់បំព្រងទាំងនោះជាញឹកញាប់ផងដែរ។

  លោកលោកហុំ ហាក់ អគ្គនាយក ក្រុមហ៊ុនHH Land Develop ដែលជាភាគីអភិវឌ្ឍន៍​គម្រោង​បរសេដ្ឋបានប្រាប់រឿងមូល ហេតុដែលលោកជ្រើសរើសលោកសាហ្វីន ហ្វីលីព និងលី ណូរ៉ា ធ្វើជាទូតសុឆន្ទៈរបស់គម្រោងខាងលើថាក្រៅពីការងារ​សិល្បៈតារាទាំង២គឺជាអ្នករកស៊ី​ផ្នែកអចលនទ្រព្យ ហើយគាត់ម៉ឺងមាត់ចំពោះការងារគឺថាបើធ្វើត្រូវតែចេញជារូបរាងតែម្ដង​។លោក​មាន​ការ​រំពឹងថាទាំងលោកហ្វីលីព និងណូរ៉ា នឹងធ្វើការងារនេះដោយជោគជ័យ៕

RELATED ARTICLES