កំពង់ស្ពឺ៖តារាសសម្ដែងជើងចាស់ដ៍ល្បីឈ្មោះលោកសាហ្វីន ហ្វីលីព និងតារាវ័យក្មេងលោកលី ណូរ៉ា ត្រូវបានក្រុមហ៊ុនHH Land Development ប្រកាសតែងតាំងធ្វើជាទូតសុឆន្ទៈរបស់គម្រោងមរតកបរសេដ្ឋកាលពីថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០២១ ដែល ពិធីនោះរៀបចំនៅផ្សារខេ ស៊ី សង្កាត់កកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ក្រោមវត្តមានអគ្គនាយកក្រុមហ៊ុនខេ ស៊ី គ្រុប, អ្នកជំនាញអចលនទ្រព្យ និងសិល្បករមួយចំនួនផងដែរ។



លោកសាហ្វីន ហ្វីលីព បានថ្លែងថាការធ្វើទូតសុឆន្ទៈរបស់គម្រោងមរតកបរសេដ្ឋនេះលោកបានទទួលបានតម្លៃ ខ្លួន៤ម៉ឺន ដុល្លារក្នុង១ឆ្នាំហើយអ្វីដែលលោកចាប់អារម្មណ៍គឺដោយសារតែកន្លែងនោះស្អាតទេស ភាពមានភ្នំព័ទ្ធជុំវិញទើប លោក សម្រេចចិត្តថានឹងចូលនិវត្តន៍នៅរយៈពេល៩ឆ្នាំខាងមុខទៀតនៅទីនោះតែម្ដងព្រោះពេលនេះលោកអាយុ៥១ឆ្នាំអីចឹង៩ឆ្នាំទៀតអាយុ៦០ឆ្នាំលោកនឹងទៅធ្វើចំការជាមួយប្រពន្ធលោកនៅតំបន់ខាងលើ។ចំណុចពិសេសតំបន់នោះគឺមានទឹក ភ្នំ ធម្ម ជាតិខៀវស្រង៉ាត់ ខណៈបើករថយន្តត្រឹមតែ១ម៉ោងពីភ្នំពេញគឺទៅដល់គម្រោងតែម្ដង ។លោកថាចំពោះតម្លៃដីនៅទីនោះនៅថោកហើយពិបាករកតម្លៃនេះបានណាស់ ។តារាជើងចាស់រូបនេះសង្កត់ថាជីវិតជីវិតមនុស្សយើងខ្លីណាស់ត្រូវរកកន្លែងណាសាកថ្មឲ្យជីវិតខ្លួនឯង ហើយទីនោះសាកសមបំផុត។



ដោយឡែកលោកលី ណូរ៉ា វិញបានឲ្យដឹងដែរថាលោកសប្បាយចិត្តដែលបានធ្វើជាទូតសុឆន្ទៈរបស់គម្រោងមួយនេះ ព្រោះវា ជាទីតាំងដ៍ល្អមួយសម្រាប់បងប្អូនចូលនិវត្តន៍នៅទីនោះដោយសារមានទេសភាពស្អាតព្រៃភ្នំ ចំការ និងធម្មជាតិពិតៗ។លោក ណូរ៉ា បន្ថែមថាលោកនឹងប្រឹងប្រែងធ្វើការងារមួយនេះឲ្យអស់ពីកាយចិត្តហើយចេញពីបេះដូងតែម្ដងដើម្បីឲ្យបងប្អូនទាំងក្នុងនិងក្រៅស្រុកទៅកម្សាន្ដនៅទីនោះហើយទិញគម្រោងសម្រាប់គាត់ចូលនិវត្តនិ៍។តែលោកណូរ៉ា ថាលោកសូមមិន បញ្ជាក់ពី តម្លៃខ្លួនដែលធ្វើជាទូតសុឆន្ទៈការងារនោះទេ។


សូមបញ្ជាក់ថាគម្រោងមរតកបរសេដ្ឋ មានទីតាំងនៅភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានក្លាយ ជាតំបន់ទេសចរណ៍ និងទីតាំងសម្រាកលម្ហែកម្សាន្ដ ព្រោះមានទេសភាពស្អាត និងពេញនិយមសម្រាប់យុវវ័យថតរូបភាព ហើយក៍មានផលិតកម្មល្បីៗទៅថតMV ផ្ដិតយកទេសភាពដ៍ស្រស់បំព្រងទាំងនោះជាញឹកញាប់ផងដែរ។


លោកលោកហុំ ហាក់ អគ្គនាយក ក្រុមហ៊ុនHH Land Develop ដែលជាភាគីអភិវឌ្ឍន៍គម្រោងបរសេដ្ឋបានប្រាប់រឿងមូល ហេតុដែលលោកជ្រើសរើសលោកសាហ្វីន ហ្វីលីព និងលី ណូរ៉ា ធ្វើជាទូតសុឆន្ទៈរបស់គម្រោងខាងលើថាក្រៅពីការងារសិល្បៈតារាទាំង២គឺជាអ្នករកស៊ីផ្នែកអចលនទ្រព្យ ហើយគាត់ម៉ឺងមាត់ចំពោះការងារគឺថាបើធ្វើត្រូវតែចេញជារូបរាងតែម្ដង។លោកមានការរំពឹងថាទាំងលោកហ្វីលីព និងណូរ៉ា នឹងធ្វើការងារនេះដោយជោគជ័យ៕

