Sunday, December 22, 2024
Homeតារាខ្មែរនាយចឺម ៖អស់វិធីលួងសង្សារទី៣

នាយចឺម ៖អស់វិធីលួងសង្សារទី៣

ភ្នំពេញ៖ខណៈដែលនាងហ្វា ហ្វា ហៅស្រីយី គិតតែយំទឹកភ្នែកឡើងជោគថ្ពាល់​ពេលឃើញ​នាងចឺម អោបថើប​សង្សារ​ថ្មី​អ្នកមេម៉ាយកូន១សាច់សខ្ចីដូចម៉ែសំឡីនាងសេង សុខគីម នោះ​លោកសុខ មេសា បានប្រាប់អ្នក​យក​ព័តមាន​យើងថា​នាយ​ក៍មិនចង់ធ្វើអីចឹងដែរ តែមិនដឹង​ធ្វើម៉េចបើស្នេហាដើរដល់ផ្លូវបំបែកទៅហើយ។នាយចឺម ថែមទាំងលួងស្រីយី ថាមិនអីទេ​បើនាយមានបទថ្មីហើយតួអង្គស្រីចម្រៀងនោះសាកសមជាមួយហ្វា ហ្វា នាយនៅតែហៅ​សង្សារ​ចាស់​ម្នាក់នេះ​ថតMVដូច​មុន។ប៉ុន្ដែតាំងពីចែកផ្លូវគ្នាជាមួយនាយចឺម មកនាងហ្វាហ្វា គិតតែពីបង្ហូរទឹកនេត្រាតែម្នាក់ឯងព្រោះតែត្រូវនាយចឺម ហាក់​មានចេតនាបញ្ឈឿរចិត្តនាង​ស្រស់ៗ​តែម្ដងដោយសារតែលោកមេសា សរសើរសង្សារថ្មីថាជានារីល្អណាស់សម្រាប់នាយ ហើយតារាសាន់ដេរូបនេះថែមទាំងតាំងចិត្តថានឹងលែងរកសង្សារថ្មីទៀតហើយគឺសូមបញ្ឈប់ត្រឹមអូនសុខគីម ។មិនត្រឹមតែ​ប៉ុណ្ណោះនាយចឺម ថែមទាំងដាក់បន្ទុកបន្ទោសទៅអតីត​សង្សារ​ទាំង​អស់របស់នាយ ថាចូលមកសា​សងស្នេហា​ជាមួយនាយ​គ្មានចិត្តស្មោះទេ​គឺដើម្បីតែ​ផល​ប្រយោជន៍ប៉ុណ្ណោះដែលខុសពីអ្នកមេម៉ាយសុខគីម ស្រលាញ់នាយពិតប្រាកដគ្មានគិតដូច​អូនអូន​ពីមុនឡើយ។

  អ្នកយកព័តមានយើងព្យាយាមទូរស័ព្ទទៅនាងហ្វា ហ្វា ដើម្បីឲ្យនាងទម្លាយរឿងតឹង​ណែន​ឱរ៉ាក្រោយនាយចឺម បែកពីនាង​ភ្លាមរកបានសង្សារថ្មីបានភ្លែតនេះ តែស្រីយី ព្យា​យាម​គេច​ចេញពី​ការឆ្លើយតបដោយសម្អាងថានាងកំពុងថត​នៅខេត្តឬអត់​សេវ៉ាទូរស័ព្ទនិងគ្មានអ៊ីន​ធើ​ណេតជាដើម។បើតាមព័តមានថាសង្សារទី៣របស់នាយចឺម រូបនេះកាន់តែតូចចិត្តថែម​ទៀត​​នៅ​ពេល​ដែលត្រូវមិត្តភក្ដិបណ្ដុះបង្អាប់ថាពេលនៅជុំគ្នាជាមួយនាយចឺម មិនទៅ​កែ​ដើម​ទ្រួង​ទេ តែពេលនាយចឺម រកបាន​សង្សារ​ទី៤ហើយបានទៅកែពង្រីក​ដើមទ្រួងគឺយឺតពេលបាត់​ទៅហើយ…។

  គូរបញ្ជាក់ថាអតីតតារាកំប្លែងCTNលោកសុខ មេសា ហៅនាយចឺម ស្ថិតក្នុងចំណោម​តារា​ដែលពូកែញ៉ែ​ស្រីស្អាតៗក្នុងសិល្បៈ​មានដូចជានាយពែកម៉ី,នាយក្រូច និងបុរសរហ័ស​នាមឈ្នះអស់មាសម្រូវលោកអ៊ីណូ ហៅតារាក្បាលធំ។មុននាយចឺម ភ្ជាប់​ស្នេហ៍​ជាមួយនាង​សេង សុខគីម ដែលជាខ្មែរអ៊ីស្លាមរូបនេះលោកមេសា ធ្លាប់ចែកផ្លូវគ្នាជាមួយអតីតសង្សារនាង​អៀ ម៉េងលិ ហៅអូនម៉ីម៉ី,ពុធ ស្រីខួច និងនាងហ្វា ហ្វា ហៅស្រីយី នេះ។អ្វីដែលស្រីៗបាក់​ស្រិប​​​លង់​ស្រលាញ់នាយចឺម ដោយសារ​តែលោក​មេសា តែងតែថាស្រលាញ់តែអូនម្នាក់គត់​និងលើកចុងក្រោយ …។តែពេលប្រេះឆានាយចឺម ថាប្ដីប្រពន្ធខ្លះគង់មានបែកគ្នាចុះ​ទម្រាំ​នាយ​​ត្រឹមសង្សារម៉េចនឹងអាចដឹងថាមានរឿងអីកើតឡើងទៅ?…៕

RELATED ARTICLES