ភ្នំពេញ៖ខណៈដែលនាងហ្វា ហ្វា ហៅស្រីយី គិតតែយំទឹកភ្នែកឡើងជោគថ្ពាល់ពេលឃើញនាងចឺម អោបថើបសង្សារថ្មីអ្នកមេម៉ាយកូន១សាច់សខ្ចីដូចម៉ែសំឡីនាងសេង សុខគីម នោះលោកសុខ មេសា បានប្រាប់អ្នកយកព័តមានយើងថានាយក៍មិនចង់ធ្វើអីចឹងដែរ តែមិនដឹងធ្វើម៉េចបើស្នេហាដើរដល់ផ្លូវបំបែកទៅហើយ។នាយចឺម ថែមទាំងលួងស្រីយី ថាមិនអីទេបើនាយមានបទថ្មីហើយតួអង្គស្រីចម្រៀងនោះសាកសមជាមួយហ្វា ហ្វា នាយនៅតែហៅសង្សារចាស់ម្នាក់នេះថតMVដូចមុន។ប៉ុន្ដែតាំងពីចែកផ្លូវគ្នាជាមួយនាយចឺម មកនាងហ្វាហ្វា គិតតែពីបង្ហូរទឹកនេត្រាតែម្នាក់ឯងព្រោះតែត្រូវនាយចឺម ហាក់មានចេតនាបញ្ឈឿរចិត្តនាងស្រស់ៗតែម្ដងដោយសារតែលោកមេសា សរសើរសង្សារថ្មីថាជានារីល្អណាស់សម្រាប់នាយ ហើយតារាសាន់ដេរូបនេះថែមទាំងតាំងចិត្តថានឹងលែងរកសង្សារថ្មីទៀតហើយគឺសូមបញ្ឈប់ត្រឹមអូនសុខគីម ។មិនត្រឹមតែប៉ុណ្ណោះនាយចឺម ថែមទាំងដាក់បន្ទុកបន្ទោសទៅអតីតសង្សារទាំងអស់របស់នាយ ថាចូលមកសាសងស្នេហាជាមួយនាយគ្មានចិត្តស្មោះទេគឺដើម្បីតែផលប្រយោជន៍ប៉ុណ្ណោះដែលខុសពីអ្នកមេម៉ាយសុខគីម ស្រលាញ់នាយពិតប្រាកដគ្មានគិតដូចអូនអូនពីមុនឡើយ។
អ្នកយកព័តមានយើងព្យាយាមទូរស័ព្ទទៅនាងហ្វា ហ្វា ដើម្បីឲ្យនាងទម្លាយរឿងតឹងណែនឱរ៉ាក្រោយនាយចឺម បែកពីនាងភ្លាមរកបានសង្សារថ្មីបានភ្លែតនេះ តែស្រីយី ព្យាយាមគេចចេញពីការឆ្លើយតបដោយសម្អាងថានាងកំពុងថតនៅខេត្តឬអត់សេវ៉ាទូរស័ព្ទនិងគ្មានអ៊ីនធើណេតជាដើម។បើតាមព័តមានថាសង្សារទី៣របស់នាយចឺម រូបនេះកាន់តែតូចចិត្តថែមទៀតនៅពេលដែលត្រូវមិត្តភក្ដិបណ្ដុះបង្អាប់ថាពេលនៅជុំគ្នាជាមួយនាយចឺម មិនទៅកែដើមទ្រួងទេ តែពេលនាយចឺម រកបានសង្សារទី៤ហើយបានទៅកែពង្រីកដើមទ្រួងគឺយឺតពេលបាត់ទៅហើយ…។
គូរបញ្ជាក់ថាអតីតតារាកំប្លែងCTNលោកសុខ មេសា ហៅនាយចឺម ស្ថិតក្នុងចំណោមតារាដែលពូកែញ៉ែស្រីស្អាតៗក្នុងសិល្បៈមានដូចជានាយពែកម៉ី,នាយក្រូច និងបុរសរហ័សនាមឈ្នះអស់មាសម្រូវលោកអ៊ីណូ ហៅតារាក្បាលធំ។មុននាយចឺម ភ្ជាប់ស្នេហ៍ជាមួយនាងសេង សុខគីម ដែលជាខ្មែរអ៊ីស្លាមរូបនេះលោកមេសា ធ្លាប់ចែកផ្លូវគ្នាជាមួយអតីតសង្សារនាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី,ពុធ ស្រីខួច និងនាងហ្វា ហ្វា ហៅស្រីយី នេះ។អ្វីដែលស្រីៗបាក់ស្រិបលង់ស្រលាញ់នាយចឺម ដោយសារតែលោកមេសា តែងតែថាស្រលាញ់តែអូនម្នាក់គត់និងលើកចុងក្រោយ …។តែពេលប្រេះឆានាយចឺម ថាប្ដីប្រពន្ធខ្លះគង់មានបែកគ្នាចុះទម្រាំនាយត្រឹមសង្សារម៉េចនឹងអាចដឹងថាមានរឿងអីកើតឡើងទៅ?…៕