Sunday, June 8, 2025
Homeតារាខ្មែរណូ ម័រ ៖ថ្ងូរអត់អ្នកយក

ណូ ម័រ ៖ថ្ងូរអត់អ្នកយក

  ភ្នំពេញ៖ពិធីការិនីរូបស្រស់អ្នកនាងអន រ៉ាស៊ីសុមេត្តា ហៅណូម័រ បានឲ្យដឹងថារយៈពេលជាង​២ឆ្នាំ​ដែលនាងធ្លាក់ខ្លួន​ជា​ស្ត្រីមេម៉ាយនេះនាងមិនទាន់រកបានម្ចាស់ស្នេហ៍ថ្មីនោះទេ ពោលគឺ​បេះដូងនៅតែទំនេរហើយក៍មិនអាចសន្មត់ថា​ប៉ុន្មាន​ឆ្នាំ​ទៀតឬនៅឆ្នាំទើបអាចចូលរោងការម្ដងទៀតបានឡើយ។ណូម័រ ថែមទាំងនិយាយលេងបន្លំមែនថានៅតែម្នាក់ឯង ព្រោះ​តែគ្មានអ្នក​យក!។នាង​វាចារថែមទៀតថារាល់ថ្ងៃទៅណាមកណាតែ២នាក់​ម្ដាយហើយនៅផ្ទះចូលចិត្ត​ធ្វើចុង​ភៅដោយខ្លួនឯង មិនដឹងគូព្រេងនៅឯណាទេ…។

  ណូម័រ នៅតែអាចឈជើងក្នុងអាជីពសិល្បៈក្នុងឋានៈជាពិធី​ការិនីតាមបណ្ដារកម្មវិធី​ផ្សេងៗ​និងជាតារា​សម្ដែងMvផងដែរ។ក្រោយណូម័រ ចែកផ្លូវគ្នាជាមួយអតីតប្ដីVj សុភា កាលពី​ដើម​ខែ​វិច្ឆិការ​ឆ្នាំ២០១៩ នោះអ្នកមេម៉ាយវ័យក្មេងរូបនេះត្រូវបានគេ​សង្ស័យថានាងបានកែ​ពង្រីកដើមទ្រួង និងចាក់ចង្ការ ផងដែរតែនាងសុមេត្តា ប្រកែក។ស្រីស្រស់ណូម័រ ដែលមាន​រថយន្ដ​ទំនើបជិះ និងរស់នៅផ្ទះយ៉ាងប្រណិតនៅជាយក្រុង​នោះក៍ធ្លាប់ត្រូវបានគេ​សង្ស័យ​ថា​នាងមានគូស្នេហ៍ថ្មីស្ងាត់ៗហើយ​ដែល​បុរសនោះជាអ្នកជួយឧបត្ថម្ភឲ្យនាងរស់នៅយ៉ាងសុខសាន្ដទៀតផង តែណូម័រ ធ្លាប់ប្រាប់ថានាងគ្មានប្រុសណា​ចិញ្ចឹមនោះទេ​ហើយ​ទ្រព្យ​ដែល​នាង​មាននា​ពេល​​បច្ចុប្បន្ននេះគឺតាំងពីមុននាងរៀបការម្លេះ។

  ក្រៅពីណូម័រ តារាដែលធ្លាក់ខ្លួនមេម៉ាយហើយនៅតែមានទីផ្សារក្នុង​សិល្បៈមានដូចជា​ពេជ្រ សោភា ,សុខ ស្រីនាង ,កែវ និសា និងសុខ សោម៉ាវត្តី ជាដើម។ចំពោះនាងរ៉ាស៊ីសុមេត្តា ថាអំឡុងពេលកូវីដផ្ទុះខ្លាំងនាងក៍ទំនេរច្រើនដែរ តែពេលនេះចាប់​ផ្ដើម​ចេញថតMv និងធ្វើMc​ជា​បណ្ដើរៗ​ឡើងវិញហើយ។ប៉ុន្ដែទាក់ទងភាពយន្ដវិញនាង​ថាមិនទាន់មានគម្រោងថតរឿង​ថ្មីនោះ​ទេ តែនាងបានថតរឿងកំប្លែងឈុតខ្លីៗជាបន្ដបន្ទាប់ជាច្រើនរឿងមកហើយ។

  ណូម័រ បានដឹកដៃVj សុភា រៀបការកាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩ ហើយនៅថ្ងៃទី​១​ខែវិច្ឆិការឆ្នាំ២០១៩ ពោលគឺ​ក្រោយ​មាន​ប្ដីជាង៥ខែនាងក៍លែងលះគ្នាជាមួយលោកសុភា តាមផ្លូវច្បាប់ដោយមិនប្រាប់មូលហេតុនោះទេ គ្រាន់តែនិយាយខ្លីថា”រស់នៅ មិនចុះ​សម្រុង​គ្នា”។តាមព័តមានថាអ្នកមេម៉ាយដ៍ផូផង់រូបនេះមានប្រុសទាំងក្នុងនិងក្រៅស្រុកតាមញ៉ែព្រមគ្នាតែម្ដង តែណូម័រ ខ្លាចប្រឈមមេម៉ាយលើកទី២ទើបនាងស្ទាក់ស្ទើចិត្ត​ក្នុងការយកប្ដីថ្មី​អស់​២ឆ្នាំ​មកនេះ៕

RELATED ARTICLES