ភ្នំពេញ៖ពិធីការិនីរូបស្រស់អ្នកនាងអន រ៉ាស៊ីសុមេត្តា ហៅណូម័រ បានឲ្យដឹងថារយៈពេលជាង២ឆ្នាំដែលនាងធ្លាក់ខ្លួនជាស្ត្រីមេម៉ាយនេះនាងមិនទាន់រកបានម្ចាស់ស្នេហ៍ថ្មីនោះទេ ពោលគឺបេះដូងនៅតែទំនេរហើយក៍មិនអាចសន្មត់ថាប៉ុន្មានឆ្នាំទៀតឬនៅឆ្នាំទើបអាចចូលរោងការម្ដងទៀតបានឡើយ។ណូម័រ ថែមទាំងនិយាយលេងបន្លំមែនថានៅតែម្នាក់ឯង ព្រោះតែគ្មានអ្នកយក!។នាងវាចារថែមទៀតថារាល់ថ្ងៃទៅណាមកណាតែ២នាក់ម្ដាយហើយនៅផ្ទះចូលចិត្តធ្វើចុងភៅដោយខ្លួនឯង មិនដឹងគូព្រេងនៅឯណាទេ…។



ណូម័រ នៅតែអាចឈជើងក្នុងអាជីពសិល្បៈក្នុងឋានៈជាពិធីការិនីតាមបណ្ដារកម្មវិធីផ្សេងៗនិងជាតារាសម្ដែងMvផងដែរ។ក្រោយណូម័រ ចែកផ្លូវគ្នាជាមួយអតីតប្ដីVj សុភា កាលពីដើមខែវិច្ឆិការឆ្នាំ២០១៩ នោះអ្នកមេម៉ាយវ័យក្មេងរូបនេះត្រូវបានគេសង្ស័យថានាងបានកែពង្រីកដើមទ្រួង និងចាក់ចង្ការ ផងដែរតែនាងសុមេត្តា ប្រកែក។ស្រីស្រស់ណូម័រ ដែលមានរថយន្ដទំនើបជិះ និងរស់នៅផ្ទះយ៉ាងប្រណិតនៅជាយក្រុងនោះក៍ធ្លាប់ត្រូវបានគេសង្ស័យថានាងមានគូស្នេហ៍ថ្មីស្ងាត់ៗហើយដែលបុរសនោះជាអ្នកជួយឧបត្ថម្ភឲ្យនាងរស់នៅយ៉ាងសុខសាន្ដទៀតផង តែណូម័រ ធ្លាប់ប្រាប់ថានាងគ្មានប្រុសណាចិញ្ចឹមនោះទេហើយទ្រព្យដែលនាងមាននាពេលបច្ចុប្បន្ននេះគឺតាំងពីមុននាងរៀបការម្លេះ។


ក្រៅពីណូម័រ តារាដែលធ្លាក់ខ្លួនមេម៉ាយហើយនៅតែមានទីផ្សារក្នុងសិល្បៈមានដូចជាពេជ្រ សោភា ,សុខ ស្រីនាង ,កែវ និសា និងសុខ សោម៉ាវត្តី ជាដើម។ចំពោះនាងរ៉ាស៊ីសុមេត្តា ថាអំឡុងពេលកូវីដផ្ទុះខ្លាំងនាងក៍ទំនេរច្រើនដែរ តែពេលនេះចាប់ផ្ដើមចេញថតMv និងធ្វើMcជាបណ្ដើរៗឡើងវិញហើយ។ប៉ុន្ដែទាក់ទងភាពយន្ដវិញនាងថាមិនទាន់មានគម្រោងថតរឿងថ្មីនោះទេ តែនាងបានថតរឿងកំប្លែងឈុតខ្លីៗជាបន្ដបន្ទាប់ជាច្រើនរឿងមកហើយ។


ណូម័រ បានដឹកដៃVj សុភា រៀបការកាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩ ហើយនៅថ្ងៃទី១ខែវិច្ឆិការឆ្នាំ២០១៩ ពោលគឺក្រោយមានប្ដីជាង៥ខែនាងក៍លែងលះគ្នាជាមួយលោកសុភា តាមផ្លូវច្បាប់ដោយមិនប្រាប់មូលហេតុនោះទេ គ្រាន់តែនិយាយខ្លីថា”រស់នៅ មិនចុះសម្រុងគ្នា”។តាមព័តមានថាអ្នកមេម៉ាយដ៍ផូផង់រូបនេះមានប្រុសទាំងក្នុងនិងក្រៅស្រុកតាមញ៉ែព្រមគ្នាតែម្ដង តែណូម័រ ខ្លាចប្រឈមមេម៉ាយលើកទី២ទើបនាងស្ទាក់ស្ទើចិត្តក្នុងការយកប្ដីថ្មីអស់២ឆ្នាំមកនេះ៕


