ភ្នំពេញ៖សារ៉ាយ សក្ខណា បានដឹកដៃស្វាមីនិងបណ្ដើរកូនទាំង២(ស្រី១)មកដល់ស្រុកខ្មែរកាលពីថ្ងៃទី១៣ខែវិចិ្ឆការហើយដោយសារតែនាងបានចាក់វ៉ាក់សាំងគ្រប់ដូសទើបក្រសួងសុខាភិបាលមិនតម្រូវឲ្យនាងធ្វើចត្តាឡីស័ក្កនោះទេ។សក្កណា អាចដើរកម្សាន្ដតាមចិត្តចង់ព្រមទាំងបានទៅញាំគុយទាវអ្នកនាងចន ច័ន្ទ ភ្លាមៗតែម្ដង។យ៉ាងណាការមកស្រុកកំណើតលើកនេះសក្កណា អាចនៅរហូតពី២ទៅ៣ខែឯណ្ណោះទើបវិលត្រឡប់ទៅអាមេរិកវិញ។



អ្នកស្រីសម្ផស្ស ម្ដាយសសក្ខណា បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីររសៀលថ្ងៃទី១៥ខែវិច្ឆិការថាសក្កណា មកដល់ស្រុកថ្ងៃទី១៣ខែវិច្ឆិការ ហ្នឹងហើយអ្នកស្រីភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះកូននិងចៅៗមកលេងស្រុកSurprise មិនឲ្យដឹងមុនទេ។ម្ដាយសក្ខិណា បន្ថែមថាគាត់ខានបានជួបកូននិងថៅៗជិត២ឆ្នាំមកហើយតាំងពីផ្ទុះកូវីដនេះ ហេតុនេះហើយរំភើបខ្លាំងដែលបានពួកគេមកលេង។អ្នកស្រីក៍បានឲ្យដឹងថាសក្ខណា មកលើកនេះអាចនៅលេងពី២ទៅ៣ខែឯណ្ណោះព្រោះគេមកការប្អូនប្រុសពៅឈ្មោះសារ៉ាយ ដានីត នៅថ្ងៃទី១៦ខែមករាឆ្នាំ២០២២ខាងមុខនេះផងនិងមកកម្សាន្ដផង។នៅថ្ងៃទី២៨ខែវិច្ឆិការនេះអ្នកស្រីនិងសក្ខណា និងប្ដីព្រមទាំងកូនៗពួកគេនឹងទៅដើរលេងនៅខេត្តសៀមរាបផងជូនប្អូនជិតរៀបការនោះទៅថតPre-Wedding នៅទីនោះផងដែរ។



គូររំលឹកថាសារ៉ាយ សក្ខណា បានរៀបការជាមួយលោកមេធាវីកែវ ប៊ុនមេត្រី កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១២ ហើយចំណងស្នេហ៍ជាង៨ឆ្នាំនេះពួកគេទទួលបានកូន២នាក់កូនទី១ស្រីឈ្មោះMataysia អាយុជាង៧ឆ្នាំ និងកូនទី២ឈ្មោះព្រីនស្ទីន អាយុជាង២ឆ្នាំ។អ្នកស្រីសម្ផស្ស បន្ថែមថាសសក្ខណា មកលើកនេះបានយូជាងលើកមុនៗដោយសារតែមើលមុខជំនួញ(គ្លីនិករក្សារសម្ផស្ស)ផងដែរហើយទោះជាពេលនេះសក្ខណា មានស្វាមីនិងកូន២នាក់ទៅហើយក្ដី តែនាង មើលទៅនៅតែមានរូបរាងធម្មតាដូចមុនមិនស្គមពេក ហើយក៍មិនឡើងគីឡូជ្រុលដែរ។


ក្រៅពីសារ៉ាយ សក្ខណា តារាដែលយកប្ដីបុរសអាណិកជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងអម្ពរ ទេវី,គឹម លក្ខិណា ,វ៉េត រតនា និងអ៊ឹត ស្រីពីន ជាដើម៕

