Friday, May 9, 2025
Homeតារាខ្មែរសារ៉ាយ សក្ខណា ៖មករៀបការប្អូនពៅ​ថ្ងៃ​ទី១៦​មករា

សារ៉ាយ សក្ខណា ៖មករៀបការប្អូនពៅ​ថ្ងៃ​ទី១៦​មករា

 ភ្នំពេញ៖សារ៉ាយ សក្ខណា បានដឹកដៃស្វាមីនិងបណ្ដើរកូនទាំង​២(ស្រី១)មកដល់ស្រុកខ្មែរ​កាល​ពី​ថ្ងៃទី១៣ខែវិចិ្ឆការហើយ​ដោយសារតែនាងបាន​ចាក់វ៉ាក់សាំងគ្រប់ដូសទើប​ក្រ​សួង​​​សុខា​ភិបាលមិនតម្រូវឲ្យនាងធ្វើចត្តាឡីស័ក្កនោះទេ។សក្កណា អាចដើរកម្សាន្ដ​តាម​ចិត្តចង់​ព្រម​ទាំងបានទៅញាំគុយទាវអ្នកនាងចន ច័ន្ទ ភ្លាមៗតែម្ដង។យ៉ាងណាការ​មកស្រុក​កំណើត​លើកនេះសក្កណា អាចនៅរហូតពី២ទៅ៣ខែឯណ្ណោះ​ទើបវិលត្រឡប់ទៅ​អាមេរិក​វិញ។

  អ្នកស្រីសម្ផស្ស ម្ដាយសសក្ខណា បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទ​កាលពីរ​រសៀលថ្ងៃទី១៥ខែវិច្ឆិការថាសក្កណា មកដល់ស្រុកថ្ងៃទី១៣ខែវិច្ឆិការ ហ្នឹងហើយអ្នក​ស្រីភ្ញាក់​ផ្អើល​​​ខ្លាំងណាស់ព្រោះកូននិងចៅៗមកលេងស្រុកSurprise  មិនឲ្យដឹង​មុនទេ។ម្ដាយសក្ខិណា បន្ថែមថា​គាត់ខានបានជួបកូននិងថៅៗជិត២ឆ្នាំមកហើយតាំងពីផ្ទុះកូវីដនេះ ហេតុនេះហើយ​រំភើបខ្លាំង​ដែលបានពួកគេមកលេង។អ្នកស្រីក៍បានឲ្យដឹងថាសក្ខណា មកលើកនេះអាចនៅ​លេង​​​ពី២​ទៅ៣ខែឯណ្ណោះព្រោះគេ​មកការ​ប្អូនប្រុស​ពៅឈ្មោះសារ៉ាយ ដានីត នៅថ្ងៃទី១៦ខែ​មករាឆ្នាំ​២០២២ខាងមុខនេះផងនិងមកកម្សាន្ដ​ផង។នៅថ្ងៃទី២៨ខែវិច្ឆិការ​នេះ​អ្នកស្រី​និង​សក្ខ​ណា និងប្ដីព្រមទាំងកូនៗពួកគេនឹងទៅដើរលេងនៅខេត្ត​សៀមរាបផងជូន​ប្អូន​ជិត​រៀបការ​នោះទៅថតPre-Wedding នៅទីនោះផងដែរ។

   គូររំលឹកថាសារ៉ាយ សក្ខណា បានរៀបការជាមួយលោកមេធាវីកែវ ប៊ុនមេត្រី កាលពីថ្ងៃ​ទី១២​ខែ​ធ្នូ​ឆ្នាំ២០១២ ហើយចំណង​ស្នេហ៍​ជាង៨ឆ្នាំ​នេះពួកគេទទួល​បានកូន២នាក់កូនទី១​ស្រី​ឈ្មោះ​Mataysia អាយុជាង៧ឆ្នាំ និងកូនទី២ឈ្មោះព្រីនស្ទីន អាយុ​ជាង២ឆ្នាំ។អ្នកស្រីសម្ផស្ស បន្ថែមថាសសក្ខណា មកលើកនេះបានយូជាងលើកមុនៗដោយសារតែមើល​មុខជំនួញ​(គ្លីនិក​រក្សារ​សម្ផស្ស)​​​ផងដែរហើយទោះជាពេលនេះសក្ខណា មានស្វាមីនិងកូន២នាក់ទៅហើយក្ដី តែ​នាង មើល​ទៅ​នៅតែមានរូបរាងធម្មតា​ដូចមុនមិនស្គមពេក ហើយក៍មិនឡើង​គីឡូ​ជ្រុល​ដែរ។

   ក្រៅពីសារ៉ាយ សក្ខណា តារាដែលយកប្ដីបុរសអាណិកជនខ្មែរនៅ​អាមេរិកមានដូចជា​អ្នក​នាងអម្ពរ ទេវី,គឹម លក្ខិណា ,វ៉េត រតនា និងអ៊ឹត ស្រីពីន ជាដើម៕

RELATED ARTICLES