ភ្នំពេញ៖អតីតតារាភាពយន្ដជើងចាស់អ្នកនាងកែវ កល្យាណ ធ្លាប់ព្រមានចំៗទៅលើកូនស្រីសំណព្វចិត្តរបស់នាងគឺកញ្ញាកែវ ឡាវីញ ថានឹងមិនអនុញ្ញាតឲ្យលេងសិល្បៈទៀតនោះទេប្រសិនបើកូនស្រីនៅតែហ៊ានថតសម្ដែងរឿងណាដែលស្រលាញ់ភេទដូចគ្នាជាមួយនាងយ៉ា សុផាន់ម៉ៃ ។ការដាក់ល័ក្ខខណ្ឌរបស់អ្នកនាងកល្យាណ បែបនេះដោយសារតែតារាភាពយន្ដដ៍ល្បីល្បាញកាលពីទសវត្សន៍ទី៨០និង៩០រូបនេះឈឺក្បាលយ៉ាងខ្លាំងព្រោះតែអ្នកនាងបានលួងលោមកូនស្រីរបស់ខ្លួនឲ្យចូលប្រឡូកក្នុងវិស័យសិល្បៈស្នងតំណែងពីនាងដឹងអីពេលឡាវីញ លេងរឿង”រសជាតិ អ្នកមាន”ដែលសម្ដែងជាតួស្រីស្រលាញ់ស្រីដូចគ្នាជាមួយយ៉ា សុផាន់ម៉ៃ នោះមកស្រាប់តែសំពាធបានស្រោចទៅលើតារាស្រីវ័យក្មេងទាំង២ដួងព្រោះតែពួកគេត្រូវបានFan ជមុ្រញនិងសំណូមពរឲ្យតារាទាំង២គូតែស្រលាញ់គ្នានៅក្រៅឆាកមែនទែនឬរៀបការយកគ្នាជាប្ដីប្រពន្ធតែម្ដងទៅ។



អ្នកនាងកល្យាណ រងភាពស្មុគស្មាញជាខ្លាំងក្រោយកូនស្រីជួបរឿងរ៉ាវទាំងនេះតែនាងថាមិនចង់វែកញែកជាមួយFanរបស់ឡាវីញ និងសុផាន់ម៉ៃ នោះទេគឺគ្រាន់តែប្រាប់កូនស្រីថាចាប់ពីពេលនេះតទៅបើនៅតែហ៊ានថតរឿងស្រលាញ់ភេទដូចគ្នាទៀតនោះអ្នកស្រីមិនរារែកចិត្តឡើយគឺត្រូវតែឲ្យឡាវិញ ឈប់ពីអាជីពសិល្បៈជាបន្ទាន់តែម្ដង។ក្រៅពីសង្កត់ធ្ងន់ៗបែបនេះនៅថ្ងៃខួបកំណើតនាងឡាវីញ គម្រប់២២ឆ្នាំកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១នោះនាងសុផាន់ម៉ៃ ទៅចូលរួមពិធីនោះដែរ ប៉ុន្ដែអ្នកទាំង២មិនហ៊ានឈជាប់គ្នាឬខ្សឹបគ្នានោះទេព្រោះខ្លាចFan ថតបាននាំឲ្យអ្នកនាងកល្យាណ មិនសប្បាយចិត្ត។ប៉ុន្ដែអ្វីដែលចម្លែកនៅថ្ងៃខួបកំណើតនាងយ៉ា សុផាន់ម៉ៃ(ខាត់ យ៉ាឡាង)នៅថ្ងៃទី១៣ខែវិច្ឆិការឆ្នាំ២០២១ នេះនាងឡាវីញ បានទិញផ្កា១បាច់ទៅជូននាងហើយអ្នកនាងកល្យាណ មិនត្រឹមតែ មិនហាមឃាត់កូនស្រីនោះទេ តែថែមទាំងផ្ញើរសារជូនពរសុផាន់ម៉ៃ ទៀតផង ទើបធ្វើឲ្យរឿងរ៉ាវដែលគេថាឡាវីញ-សុផាន់ម៉ៃ ស្រឡាញ់គ្នានៅក្រៅឆាកមែនទែននោះអាចនឹងត្រូវគេដាក់បន្ទុកថែមទៀតជាមិនខាន។



បើតាមអ្នកដឹកនាំសម្ដែងភាពយន្ដនៅផលិតកម្មធំៗបានបង្ហើបឲ្យដឹងថាទោះជាអ្នកនាងកែវ កល្យាណ ហាមកូនស្រីថតរឿងស្រីស្រលាញ់ស្រីទៀតក្ដី ប៉ុន្ដែបណ្ដារផលិតករទាំងនោះនៅតែត្រូវការឡាវិញ និងសុផាន់ម៉ៃ លេងរឿងស្រលាញ់ភេទជាមួយគ្នាតទៅទៀត ព្រោះសម្អាងថាពួកគេចាប់ដៃគ្នាសាកសមបំផុត ហេតុនេះហើយគេជឿរថាអ្នកនាងកល្យាណ នឹងពិបាករារាំងកូនស្រីឬអាចនឹងទ័លតម្រេះតែម្ដង។ប៉ុន្ដែអ្នកនាងកល្យាណ ថានាងនឹងឲ្យកូនស្រីទៅធ្វើការជាអ្នកDesign តាមជំនាញដែលគេបានរៀនចប់ពីមហាវិទ្យាល័យវិញគឺទោះជាតម្លៃណាក៍ដោយមិនឲ្យឡាវីញ ថតរឿងស្នេហាភេទដូចគ្នាជាថ្មីឡើយ៕



