Friday, May 9, 2025
Homeតារាខ្មែរកែវ កល្យាណ ៖ពិបាករារាំងកូនស្រីលេង​រឿងស្រ​លាញ់​ភេទដូចគ្នា

កែវ កល្យាណ ៖ពិបាករារាំងកូនស្រីលេង​រឿងស្រ​លាញ់​ភេទដូចគ្នា

   ភ្នំពេញ៖អតីតតារាភាពយន្ដជើងចាស់អ្នកនាងកែវ កល្យាណ ធ្លាប់ព្រមានចំៗទៅលើកូន​ស្រីសំ​ណព្វចិត្តរបស់នាងគឺកញ្ញាកែវ ឡាវីញ ថានឹងមិនអនុញ្ញាតឲ្យលេងសិល្បៈទៀតនោះទេ​ប្រសិនបើកូនស្រីនៅតែហ៊ានថតសម្ដែងរឿងណា​ដែលស្រលាញ់ភេទ​ដូចគ្នា​ជាមួយនាងយ៉ា សុផាន់ម៉ៃ ។ការដាក់ល័ក្ខខណ្ឌរបស់អ្នកនាងកល្យាណ បែបនេះដោយសារតែតារា​ភាព​យន្ដដ៍ល្បី​ល្បាញ​កាល​ពីទសវត្សន៍ទី៨០និង៩០រូបនេះឈឺក្បាលយ៉ាងខ្លាំងព្រោះតែអ្នក​នាងបានលួងលោមកូនស្រីរបស់ខ្លួន​ឲ្យចូលប្រឡូក​ក្នុង​វិ​ស័​យ​​​សិល្បៈស្នងតំណែងពីនាងដឹងអីពេលឡាវីញ លេងរឿង”រសជាតិ អ្នកមាន”ដែលសម្ដែងជាតួស្រីស្រលាញ់​ស្រីដូចគ្នា​ជា​មួយ​យ៉ា សុ​ផាន់ម៉ៃ នោះមកស្រាប់តែសំពាធបានស្រោចទៅលើតារាស្រីវ័យ​ក្មេងទាំង២ដួងព្រោះតែ​ពួកគេ​ត្រូវបានFan ជមុ្រញ​និង​សំណូមពរឲ្យតារាទាំង២គូតែស្រ​លាញ់គ្នានៅក្រៅឆាកមែនទែន​ឬ​រៀប​​ការយកគ្នាជាប្ដីប្រពន្ធតែម្ដងទៅ។

អ្នកនាងកល្យាណ រងភាពស្មុគស្មាញជាខ្លាំងក្រោយ​កូនស្រីជួបរឿងរ៉ាវទាំងនេះតែនាងថាមិនចង់វែក​ញែកជាមួយFanរបស់​ឡាវីញ និងសុផាន់ម៉ៃ នោះទេគឺគ្រាន់តែប្រាប់កូនស្រីថាចាប់ពី​ពេលនេះតទៅបើនៅតែហ៊ានថតរឿង​ស្រលាញ់​ភេទ​ដូច​គ្នា​ទៀតនោះអ្នកស្រី​មិនរារែកចិត្តឡើយគឺត្រូវតែឲ្យឡាវិញ ឈប់ពីអាជីពសិល្បៈជាបន្ទាន់តែ​ម្ដង។ក្រៅពីសង្កត់ធ្ងន់ៗបែបនេះ​នៅថ្ងៃខួបកំណើតនាងឡាវីញ គម្រប់២២ឆ្នាំកាលពីថ្ងៃទី​១៤​ខែ​កញ្ញាឆ្នាំ២០២១នោះនាងសុផាន់ម៉ៃ ទៅចូលរួមពិធីនោះដែរ ប៉ុន្ដែអ្នកទាំង២មិនហ៊ាន​ឈ​ជាប់​គ្នា​ឬខ្សឹបគ្នានោះទេព្រោះខ្លាចFan ថតបាននាំឲ្យអ្នកនាងកល្យាណ មិនសប្បាយចិត្ត​។ប៉ុន្ដែ​អ្វីដែលចម្លែក​នៅថ្ងៃខួបកំណើត​នាង​យ៉ា សុផាន់ម៉ៃ(ខាត់ យ៉ាឡាង)នៅថ្ងៃទី១៣ខែ​វិច្ឆិការ​ឆ្នាំ២០២១ នេះនាងឡាវីញ បាន​ទិញផ្កា១បាច់ទៅជូននាង​ហើយអ្នកនាង​កល្យាណ មិនត្រឹមតែ មិនហាមឃាត់កូនស្រីនោះទេ តែថែមទាំងផ្ញើរ​សារជូនពរ​សុផាន់ម៉ៃ ទៀតផង ទើបធ្វើឲ្យរឿងរ៉ាវដែល​គេ​ថា​ឡាវីញ-សុផាន់ម៉ៃ ស្រឡាញ់គ្នានៅក្រៅឆាកមែនទែននោះ​អាចនឹង​ត្រូវ​គេដាក់បន្ទុកថែមទៀតជាមិនខាន។

          បើតាមអ្នកដឹកនាំសម្ដែងភាពយន្ដនៅផលិតកម្មធំៗបានបង្ហើបឲ្យដឹងថាទោះជាអ្នកនាងកែវ កល្យាណ ហាមកូនស្រីថត​រឿងស្រី​ស្រលាញ់ស្រីទៀតក្ដី ប៉ុន្ដែបណ្ដារផលិតករទាំងនោះ​នៅតែត្រូវការឡាវិញ និងសុផាន់ម៉ៃ លេងរឿង​ស្រលាញ់ភេទ​ជា​មួយគ្នាតទៅទៀត ព្រោះ​សម្អាង​​ថាពួកគេ​ចាប់ដៃគ្នាសាកសមបំផុត ហេតុនេះហើយគេជឿរថាអ្នកនាងកល្យាណ នឹង​ពិបាក​រារាំងកូនស្រីឬអាចនឹងទ័លតម្រេះតែម្ដង។ប៉ុន្ដែអ្នកនាងកល្យាណ ថានាងនឹងឲ្យកូនស្រី​ទៅធ្វើការជាអ្នកDesign  តាមជំនាញ​ដែលគេបានរៀន​ចប់ពីមហាវិទ្យាល័យវិញ​គឺទោះជា​តម្លៃ​ណាក៍ដោយមិនឲ្យឡាវីញ ថតរឿងស្នេហាភេទដូចគ្នាជាថ្មីឡើយ៕

RELATED ARTICLES