ភ្នំពេញ៖អ្នកនាងគង់ សុជាតិ និងស្វាមីក្មេងលោកជា វិបុល បានប្រារពខួបអាពាហ៍ពិពាហ៍គម្រប់៨ឆ្នាំកាលពីថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០២១ ដោយមានសាច់ញាត្តិក្រុមគ្រួសារទាំងសងខាងនិងមិត្តភក្ដិជាច្រើនបានជូនពរឲ្យប្ដីប្រពន្ធតារា១គូនេះស្រលាញ់គ្នាដល់ចាស់កោងខ្នង។ប៉ុន្ដែកម្មវិធីពិសេសរបស់សុជាតិ មិនមានការជួបជុំធំដុំឬផឹកស៊ីទ្រង់ទ្រាយធំឡើយ ព្រោះនៅតែបង្ការពីកូវីដ ទើបអ្នកនាងគ្រាន់តែបណ្ដើរស្វាមីទៅកម្សាន្ដនៅរម្យនីយដ្ឋានជាច្រើនដើម្បីរឹតចំណងស្នេហ៍។យ៉ាងណារំលងការប្រារពខួបស្នេហ៍នោះ៤ថ្ងៃលោកវិបុល បានប្រកាសសន្យាថានឹងមើលថែសុជាតិ ឲ្យអស់ពីសម្ថភាពទើបធ្វើឲ្យពិធីការិនីជើងចាស់រូបនេះបេះដូងសែនកក់ក្ដៅខ្លាំងណាស់ព្រោះតែប្ដីក្មេងរូបនេះវាចារមកធ្វើឲ្យនាងមានកំលាំងចិត្តទើបញញឹមបិតមាត់មិនជិតឡើយ។
លោកជា វិបុល បានសច្ចារ្យនៅចំពោះមុខអ្នកនាងសុជាតិ ក្រោយធ្វើខួបស្នេហ៍៨ឆ្នាំនោះថា”មិនសន្យាទេថានឹងស្វីតជាមួយគ្នាបានជារៀងរហូត ប៉ុន្ដែសូមសន្យាថានឹងមើលថែអារម្មណ៍របស់មនុស្សម្នាក់នេះឲ្យបានល្អបំផុតអស់ពីសម្ថភាព”។ដោយឡែកសុជាតិ តបប្ដីវិញថា”គ្រប់យ៉ាងដែលយើងឆ្លងកាត់មកដល់ពេលនេះវាបានបន្ថែមចំណងអាពាហ៍ពិពាហ៍មួយនេះឲ្យកាន់តែរឹងមាំនិងពោពេញទៅដោយក្ដីស្រលាញ់។ទោះបីជាគាត់មិនល្អក្នុងកែវភ្នែកអ្នកដ៍ទៃ តែគាត់មានន័យក្នុងជីវិតខ្ញុំ ព្រោះគាត់ជាមនុស្សទីមួយដែលបានស្គាល់យល់ច្បាស់ ពីតម្លៃពិតរបស់ខ្ញុំ និងគ្រួសារខ្ញុំ”។
គង់ សុជាតិ បានដឹកដៃប្ដីក្មេងលោកជា វិបុល ដើរលេងនៅថ្ងៃខួបអាពាហា៍ ពិពាហ៍ឆ្នាំនេះដល់ស្រុកវាលវែង ខេត្តពោធិសាត់ ហើយក៍បានទៅទស្សនាលើភ្នំ១៥០០ ដោយនាងអះអាងថាជាការសាកថ្មឲ្យជីវិតខ្លះទើបស្រស់ថ្លាជាមួយប្ដី។សុជាតិ និងវិបុល កៀកកើយគ្នាយ៉ាងរ៉ូមែនទិកថតរូបផ្អែមល្ហែមមិនចាញ់គូស្នេហ៍យុវវ័យឡើយ។
គូរបញ្ជាក់ថាគង់ សុជាតិ បានចែកផ្លូវគ្នាជាមួយអតីតប្ដីលោកម៉ៅ សាលភាព កាលពីឆ្នាំ២០១២ដោយបន្សល់កូន២នាក់(ស្រី១)នៅលើការ៉ាប់រងរបស់អ្នកនាងសុជាតិ ហើយនាងបានដឹកដៃអតីតFreshie លេខ១កាលពីឆ្នាំ២០០៣លោកជា វិបុល រៀបការកាលពីថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០១៣ ដែលចំណងស្នេហ៍ជាង៨ឆ្នាំពួកគេទទួលបានកូនស្រីម្នាក់អាយុជាង៤ឆ្នាំឈ្មោះជា សុជាតិនារី ហៅដូរី ។អំឡុងពេលសុជាតិ-វិបុល ចាប់ដៃគ្នាជាង៨ឆ្នាំនេះអ្នកទាំង២ស្ទើតែចែកផ្លូវគ្នាទៅហើយកាលពីពាក់កណ្ដាលឆ្នាំ២០២០ ព្រោះតែរឿងស្នេហាប្ដីសុជាតិ និងពិធីការិនីចាន់ កែវនិមល នៅក្រៅឆាកផ្អើលកក្រើកពេញផ្ទៃប្រទេសតែម្ដង ទើបធ្វើឲ្យសុជាតិ ត្រូវដឹកចូលពេទ្យសង្គោះបន្ទាន់ទាំងយប់ព្រោះតែឈឺចាប់និងតក់ស្លុតខ្លាំងពេក។ប៉ុនែ្ដដោយសារតែសុជាតិ ត្រូវបានអ្នកនាងយុគ ចិន្ដា ផ្ដល់កំលាំងចិត្តថាកុំភ័យរបស់យើងនៅតែជាកម្មសិទ្ធិយើងនោះទើបសុជាតិ បានធូស្រាលពីជំងឺនិងក្រោកឈសារជាថ្មី ខណៈដែលលោកវិបុល វិញបានដឹងកំហុសឆ្គងនិងចង់បង្ហាញចិត្តភក្ដីចំពោះប្រពន្ធឲ្យជឿរជាក់មកលើរូបលោកវិញពិធីកររូបនេះបានទៅកោសក់បួសជាសាមណេរ(នេន)កាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ រយៈពេល១០ថ្ងៃនៅវត្តនិគ្រោធវ័ន្ដនៅវត្តគល់ទទឹងទើបធ្វើឲ្យសុជាតិ អស់ការសង្ស័យលើប្ដីបែកឆ្វេងទៀតហើយ ស្របពេលដែលថៅកែហង្សមាសបានកំណត់លែងឲ្យលោកវិបុល និងកែវនិមល ចាប់ដៃគ្នាធ្វើជាMCទៀតហើយទើបសុជាតិ សប្បាយចិត្តគ្មានអ្វីប្រៀបផ្ទឹមបានទេព្រោះថាចាប់ពីពេលនេះតទៅស្នេហានាងនឹងស្គាល់តែពាក្យសុខសាន្ដត្រាន្ដជារៀងរហូតគ្មានអ្នកទី៣ចូលជ្រៀតជ្រែកទៀតទេ។
ថ្វីត្បិតគង់ សុជាតិ កំពុងតែមានក្ដីសុខបំផុតក្នុងជីវិតព្រោះតែត្រូវប្ដីសន្យាមើលថែអ្នកនាងឲ្យអស់ពីលទ្ធភាពក្ដី ប៉ុន្ដែសុជាតិ នៅតែមិនទាន់អាចបំពេញបំណងប្ដីដែលសំណូមពរឲ្យនាងពពោះកូនភ្លោះប្រុសនោះឡើយព្រោះនាងសម្អាងថាអាយុច្រើនហើយមុននឹងសម្រេចចិត្តយកកូនថែមគឺទាល់តែពិភាក្សារជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ជាមុនសិន។អ្នកនាងជឿរថាលោកវិបុល នឹងមិនអាកអន់ស្រពោនចិន្ដានោះទេក្នុងករណីដែលនាងមិនអាចយកកូនភ្លោះបានព្រោះថាពេលនេះមានកូនសរុប៣នាក់ ហើយកូន២នាក់មុននោះក៍ត្រូវបានលោកវិបុល ចាត់ទុកដូចជាកូនបង្កើតរបស់លោកដែរ៕