Saturday, December 21, 2024
Homeតារាខ្មែរគង់ សុជាតិ ៖សែនកក់ក្ដៅក្រោយថ្ងៃខួប​ស្នេហ៍​៨ឆ្នាំ​ប្ដីសន្យាមើលថែអស់ពីសម្ថភាព

គង់ សុជាតិ ៖សែនកក់ក្ដៅក្រោយថ្ងៃខួប​ស្នេហ៍​៨ឆ្នាំ​ប្ដីសន្យាមើលថែអស់ពីសម្ថភាព

  ភ្នំពេញ៖អ្នកនាងគង់ សុជាតិ និងស្វាមីក្មេងលោកជា វិបុល បានប្រារព​ខួបអាពាហ៍ពិពាហ៍​គម្រប់​៨ឆ្នាំកាលពីថ្ងៃ​ទី៩ខែវិច្ឆិការ​ឆ្នាំ២០២១ ដោយមានសាច់ញាត្តិក្រុមគ្រួសារទាំងសង​ខាងនិង​មិត្ត​ភក្ដិជាច្រើនបានជូនពរ​ឲ្យប្ដីប្រពន្ធ​តារា១គូនេះស្រ​លាញ់គ្នា​ដល់​ចាស់កោងខ្នង។ប៉ុន្ដែកម្មវិធីពិសេសរបស់សុជាតិ មិនមានការជួបជុំធំដុំឬផឹកស៊ីទ្រង់ទ្រាយធំឡើយ ព្រោះនៅតែ​បង្ការពី​កូវីដ ទើបអ្នកនាងគ្រាន់តែបណ្ដើរស្វាមីទៅកម្សាន្ដនៅរម្យនីយដ្ឋានជាច្រើនដើម្បីរឹតចំណងស្នេហ៍។យ៉ាងណារំលង​ការប្រារព​ខួប​ស្នេហ៍នោះ៤ថ្ងៃលោកវិបុល បានប្រកាសសន្យាថា​នឹងមើលថែ​សុ​ជាតិ ឲ្យអស់ពីសម្ថភាពទើបធ្វើឲ្យពិធីការិនីជើងចាស់​រូបនេះបេះដូងសែនកក់ក្ដៅខ្លាំង​ណា​ស់​​​ព្រោះ​តែប្ដីក្មេង​រូបនេះវាចារមកធ្វើ​ឲ្យនាងមានកំលាំងចិត្តទើបញញឹមបិត​មាត់មិនជិត​ឡើយ​។

  លោកជា វិបុល បានសច្ចារ្យនៅចំពោះមុខអ្នកនាងសុជាតិ ក្រោយធ្វើខួបស្នេហ៍៨ឆ្នាំ​នោះ​ថា”មិនសន្យាទេថានឹងស្វីតជាមួយគ្នា​បាន​ជា​រៀងរហូត ប៉ុន្ដែសូមសន្យាថានឹងមើលថែ​អារម្មណ៍របស់មនុស្សម្នាក់នេះឲ្យបានល្អបំផុតអស់ពីសម្ថភាព”។ដោយឡែក​សុជាតិ តបប្ដីវិញថា”គ្រប់យ៉ាងដែលយើងឆ្លងកាត់មកដល់ពេល​នេះវាបានបន្ថែមចំណងអាពាហ៍ពិពាហ៍មួយនេះ​ឲ្យកាន់តែរឹង​មាំនិងពោពេញទៅដោយក្ដីស្រលាញ់។ទោះបីជាគាត់មិនល្អក្នុងកែវភ្នែកអ្នកដ៍ទៃ តែគាត់មានន័យក្នុងជីវិតខ្ញុំ ព្រោះគាត់ជា​មនុ​ស្ស​​ទីមួយដែលបានស្គាល់យល់ច្បាស់ ពីតម្លៃពិតរបស់ខ្ញុំ និងគ្រួសារខ្ញុំ”។

  គង់ សុជាតិ បានដឹកដៃប្ដីក្មេងលោកជា វិបុល ដើរលេងនៅថ្ងៃខួបអាពាហា៍ ពិពាហ៍​ឆ្នាំនេះ​ដល់ស្រុក​វាលវែង ខេត្តពោធិសាត់ ហើយក៍បានទៅទស្សនាលើភ្នំ១៥០០ ដោយនាងអះ​អាង​ថា​ជាការសាកថ្មឲ្យជីវិតខ្លះទើបស្រស់ថ្លាជាមួយប្ដី។សុជាតិ និងវិបុល កៀកកើយគ្នា​យ៉ាង​រ៉ូ​មែន​ទិកថតរូបផ្អែមល្ហែមមិនចាញ់គូស្នេហ៍យុវវ័យឡើយ។

   គូរបញ្ជាក់ថាគង់ សុជាតិ បានចែកផ្លូវគ្នាជាមួយអតីតប្ដីលោកម៉ៅ សាលភាព កាលពី​ឆ្នាំ២០១២ដោយបន្សល់កូន២នាក់(ស្រី១)​នៅលើការ៉ាប់រងរបស់អ្នកនាងសុជាតិ  ហើយនាង​បាន​ដឹកដៃអតីតFreshie លេខ១កាលពីឆ្នាំ២០០៣លោកជា វិបុល រៀប​ការ​កាលពីថ្ងៃទី៩​ខែ​វិច្ឆិការ​ឆ្នាំ២០១៣ ដែលចំណងស្នេហ៍ជាង៨ឆ្នាំពួកគេទទួ​លបានកូនស្រីម្នាក់​អាយុជាង៤ឆ្នាំ​ឈ្មោះ​ជា សុជាតិនារី ហៅដូរី ។អំឡុងពេលសុជាតិ-វិបុល ចាប់ដៃគ្នាជាង៨ឆ្នាំនេះអ្នកទាំង២​ស្ទើ​តែ​ចែកផ្លូវ​គ្នាទៅហើយកាលពីពាក់កណ្ដាលឆ្នាំ២០២០ ព្រោះតែរឿងស្នេហាប្ដីសុជាតិ និង​ពិធីការិនីចាន់ កែវនិមល នៅក្រៅឆាកផ្អើលកក្រើកពេញផ្ទៃប្រទេសតែម្ដង ទើបធ្វើឲ្យ​សុ​ជាតិ ត្រូវដឹកចូលពេទ្យសង្គោះបន្ទាន់ទាំងយប់ព្រោះតែឈឺចាប់និងតក់ស្លុតខ្លាំងពេក។ប៉ុនែ្ដដោយសារតែសុជាតិ ត្រូវបានអ្នកនាង​យុគ ចិន្ដា ផ្ដល់​កំលាំងចិត្តថាកុំភ័យរបស់យើងនៅតែជាកម្ម​សិទ្ធិយើង​នោះ​ទើបសុជាតិ បានធូស្រាលពីជំងឺនិង​ក្រោកឈសារជា​ថ្មី ខណៈដែលលោកវិបុល វិញបាន​ដឹងកំហុសឆ្គងនិងចង់បង្ហាញចិត្តភក្ដី​ចំពោះប្រពន្ធឲ្យជឿរជាក់មកលើរូបលោកវិញ​ពិធីកររូប​នេះ​បានទៅកោសក់បួសជាសាមណេរ(នេន)កាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ រយៈ​ពេល​១០ថ្ងៃ​នៅវត្ត​និគ្រោធវ័ន្ដនៅវត្តគល់​ទទឹង​​​ទើបធ្វើឲ្យសុជាតិ អស់ការសង្ស័យ​លើប្ដី​បែក​ឆ្វេង​​ទៀតហើយ ស្របពេលដែលថៅកែហង្សមាសបានកំណត់​លែងឲ្យ​លោក​វិបុល និង​កែវនិមល ចាប់ដៃគ្នាធ្វើជាMCទៀតហើយទើបសុជាតិ សប្បាយចិត្តគ្មានអ្វីប្រៀបផ្ទឹមបានទេ​ព្រោះថា​ចាប់​ពី​ពេលនេះ​តទៅស្នេហានាង​នឹងស្គាល់តែពាក្យសុខសាន្ដត្រាន្ដជារៀងរហូត​គ្មានអ្នកទី៣ចូល​ជ្រៀត​ជ្រែកទៀតទេ។

  ថ្វីត្បិតគង់ សុជាតិ កំពុងតែមានក្ដីសុខបំផុតក្នុងជីវិតព្រោះតែ​ត្រូវប្ដីសន្យាមើលថែ​អ្នក​នាង​ឲ្យអស់​ពីលទ្ធភាពក្ដី ប៉ុន្ដែសុជាតិ នៅ​តែ​មិនទាន់អាចបំពេញបំណងប្ដីដែលសំណូមពរ​ឲ្យ​នាងពពោះកូនភ្លោះប្រុសនោះឡើយព្រោះនាង​សម្អាងថាអាយុច្រើន​ហើយមុននឹងសម្រេចចិត្តយកកូនថែមគឺទាល់តែពិភាក្សារជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ជាមុនសិន។អ្នកនាងជឿរ​ថាលោកវិបុល នឹងមិនអាកអន់ស្រពោនចិន្ដានោះទេក្នុងករណី​ដែលនាងមិនអាច​យក​កូនភ្លោះបានព្រោះ​ថាពេលនេះមានកូន​សរុប៣នាក់ ហើយកូន២នាក់មុននោះក៍ត្រូវ​បាន​លោក​វិបុល ចាត់ទុកដូចជាកូនបង្កើតរបស់លោកដែរ៕

                                                                

RELATED ARTICLES