Saturday, September 21, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖អត់ក្វល់រឿងអ្នកដឹកនាំប្រគុំ​តន្ត្រី​មិន​​ហ៊ានហៅច្រៀង

តន់ ច័ន្ទសីម៉ា ៖អត់ក្វល់រឿងអ្នកដឹកនាំប្រគុំ​តន្ត្រី​មិន​​ហ៊ានហៅច្រៀង

 ភ្នំពេញ៖តន់ ច័ន្ទសីម៉ា របស់Galaxy បានបាត់មុខពីបណ្ដារឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍​ទាំង​ឡាយ​ជិត១ឆ្នាំទៅហើយ​ក្រោយ​ពីនាងត្រូវបានអ្នកចាត់​ការទូទៅរបស់ផលិតកម្មមួយនេះ​គឺលោក​​​យឹម តាស្រង់ ប្រកាសកំណត់តម្លៃខ្លួនសីម៉ា ថ្លៃខ្ពស់​បំផុត​ព្រោះចាត់ទុកនាងថាជា​តារាលំដាប់Grade A នោះ។បណ្ដារអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីតាមស្ថានីយ៍​ទូរ​ទស្ស​ន៍ថ្ងូរច័ន្ទ​សីម៉ា រឿងថ្លៃខ្លួនជ្រុលរហូតពួកគេមិនមានលទ្ធភាពជួលតែម្ដងព្រោះលោកតាស្រង់ ថា​ច្រៀង​តាមប៉ុស្ដិ៍​ទូរ​ទស្សន៍​១កម្មវិធី​ស៊ីថ្លៃ​ពី១០០០ទៅ២០០០ដុល្លារ ខណៈដែលច្រៀងConcerts ធំៗ​ថ្លៃ​៥០០០​ដុល្លារ​ឡើង។តម្លៃខ្លួននេះខ្ពស់ជាងតារាល្បី​ល្បាញ​ផ្សេង​ៗទៀតដែលមាន​ឈ្មោះ​បោះ​សម្លេង​រាប់សិបឆ្នាំមុនសុគន្ធកញ្ញា ទៅទៀតហើយអ្នកដឹកនាំកម្មវិធី​ប្រគុំតន្រ្ដីទាំង​នោះ​​សារ​ភាពថា​ពួក​គេពិតជាចង់បានសីម៉ា ឡើងកម្មវិធីរបស់គេដូចៗគ្នា តែបើហៅនាងម្នាក់​ស្មើ​តារា៥នាក់ទៅហើយ ព្រោះ​ថ្លៃ​ខ្លាំង​ណាស់។ទោះជាយ៉ាងណាច័ន្ទសីម៉ា ហាក់មិនក្វល់​ពីការ​បាត់ឱកាសឡើងច្រៀង​សម្ដែងតាម​ឆាក​តន្រ្ដីប៉ុស្ដិ៍ទូរទស្សន៍នោះ​ទេព្រោះ​តាម​ព័តមានថាក្នុង​កុងត្រាជាមួយGalaxyនោះសីម៉ា ទទួ​ល​បានប្រាក់ខែខ្ពស់ ខណៈដែលលោកតាស្រង់ ធ្លាប់​អះអាង​ថាទោះជា​គ្មានអ្នកជួលក៍​ដោយ​តែGalaxy មានលទ្ធភាពគ្រប់​គ្រាន់ក្នុងការ​ចិញ្ចឹម​តារា​របស់ខ្លួនឲ្យរស់បានស្រួលហើយ ហេតុ​នេះ​ហើយ​ខាងលោកគ្មានគម្រោងកែប្រែតម្លៃខ្លួនសីម៉ា ជាថ្មីវិញឡើយ។

   តន់ ច័ន្ទសីម៉ា មានយ៊ីអ៊ុនល្អបន្ទាប់ពីបទចម្រៀង”Are You Ok?”ត្រូវបានកែសម្រួលនិង​ចេញសារ​ជាថ្មីឡើងវិញកាលពីពេល​ថ្មីៗ​នេះ​ទើបធ្វើឲ្យនាងមានសន្ទុះវ៉ាដាច់អស់​តារាចម្រៀង​រួមជំនាន់តែម្ដង។ការហក់ឡើងយ៉ាងលឿនស្លេវរបស់ច័ន្ទសីម៉ា នៅ​ពេលនេះក្រោយពី​នាង​បាន​​​ចាប់​​ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម ហើយពេលដែលឡើងកូដខ្លាំង​នេះដែរ​អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២រូបនេះបានប្រែប្រួលរូប​សម្រស់​កាន់តែខ្លាំងពោលគឺ​ពីមុនធ្លាប់តែស្បែក​ខ្មៅ​ស្រអែមស្រស់នោះពេលនោះទៅជាសខ្ចីម៉ដខៃនិងមានផ្ទៃមុខខុសពីមុនស្ទើតែទាំងស្រុងទើបនាំឲ្យមានការលេចឭថាតារាតូចតន់រូបនេះកែគ្រប់កន្លែងទាំងអស់។ប៉ុន្ដែច័ន្ទសីម៉ា ធ្លាប់សារភាពថានាងបានកែតែខ្ទង់ច្រមុះ និងចាក់ចង្ការប៉ុណ្ណោះ ត្រង់ផ្នែក​ផ្សេងៗ​​ទៀតនាងមិនបានវះកាត់ដាក់សម្រស់សប្បនិម្មិតឡើយ។

  គូរបញ្ជាក់ថាតន់ ច័ន្ទសីម៉ា ចេះច្រៀងតាំងពីនាងអាយុ៥ឆ្នាំម្លេះហើយនាងក៍ធ្លាប់​ជាប់​ពាន​រង្វាន់លេខ១ផ្នែកស្មូតប្រចាំខេត្​តតាកែវផងដែរ។ទាក់​ទងរឿងបេះដូងវិញស្រីស្រស់រូប​នេះ​នៅតែអះអាងដដែលៗថាបេះដូងនាងមិនដែលមានម្ចាស់ចិត្តទេ ហើយក៍មិនដឹងថាប៉ុន្មាន​ឆ្នាំ​ទៀតទើបយកប្ដីដែរ។ទោះជាច័ន្ទសីម៉ា វាចារបែបនេះក្ដី ប៉ុន្ដែតាមព័តមានថានារីរូប​ស្រស់​​​នេះ​មានពោះម៉ាយម្នាក់តាមស្នេហាយ៉ាងប្រកិតជាច្រើនខែមកហើយ៕

RELATED ARTICLES