ភ្នំពេញ៖តន់ ច័ន្ទសីម៉ា របស់Galaxy បានបាត់មុខពីបណ្ដារឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ទាំងឡាយជិត១ឆ្នាំទៅហើយក្រោយពីនាងត្រូវបានអ្នកចាត់ការទូទៅរបស់ផលិតកម្មមួយនេះគឺលោកយឹម តាស្រង់ ប្រកាសកំណត់តម្លៃខ្លួនសីម៉ា ថ្លៃខ្ពស់បំផុតព្រោះចាត់ទុកនាងថាជាតារាលំដាប់Grade A នោះ។បណ្ដារអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីតាមស្ថានីយ៍ទូរទស្សន៍ថ្ងូរច័ន្ទសីម៉ា រឿងថ្លៃខ្លួនជ្រុលរហូតពួកគេមិនមានលទ្ធភាពជួលតែម្ដងព្រោះលោកតាស្រង់ ថាច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍១កម្មវិធីស៊ីថ្លៃពី១០០០ទៅ២០០០ដុល្លារ ខណៈដែលច្រៀងConcerts ធំៗថ្លៃ៥០០០ដុល្លារឡើង។តម្លៃខ្លួននេះខ្ពស់ជាងតារាល្បីល្បាញផ្សេងៗទៀតដែលមានឈ្មោះបោះសម្លេងរាប់សិបឆ្នាំមុនសុគន្ធកញ្ញា ទៅទៀតហើយអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីទាំងនោះសារភាពថាពួកគេពិតជាចង់បានសីម៉ា ឡើងកម្មវិធីរបស់គេដូចៗគ្នា តែបើហៅនាងម្នាក់ស្មើតារា៥នាក់ទៅហើយ ព្រោះថ្លៃខ្លាំងណាស់។ទោះជាយ៉ាងណាច័ន្ទសីម៉ា ហាក់មិនក្វល់ពីការបាត់ឱកាសឡើងច្រៀងសម្ដែងតាមឆាកតន្រ្ដីប៉ុស្ដិ៍ទូរទស្សន៍នោះទេព្រោះតាមព័តមានថាក្នុងកុងត្រាជាមួយGalaxyនោះសីម៉ា ទទួលបានប្រាក់ខែខ្ពស់ ខណៈដែលលោកតាស្រង់ ធ្លាប់អះអាងថាទោះជាគ្មានអ្នកជួលក៍ដោយតែGalaxy មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមតារារបស់ខ្លួនឲ្យរស់បានស្រួលហើយ ហេតុនេះហើយខាងលោកគ្មានគម្រោងកែប្រែតម្លៃខ្លួនសីម៉ា ជាថ្មីវិញឡើយ។



តន់ ច័ន្ទសីម៉ា មានយ៊ីអ៊ុនល្អបន្ទាប់ពីបទចម្រៀង”Are You Ok?”ត្រូវបានកែសម្រួលនិងចេញសារជាថ្មីឡើងវិញកាលពីពេលថ្មីៗនេះទើបធ្វើឲ្យនាងមានសន្ទុះវ៉ាដាច់អស់តារាចម្រៀងរួមជំនាន់តែម្ដង។ការហក់ឡើងយ៉ាងលឿនស្លេវរបស់ច័ន្ទសីម៉ា នៅពេលនេះក្រោយពីនាងបានចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម ហើយពេលដែលឡើងកូដខ្លាំងនេះដែរអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២រូបនេះបានប្រែប្រួលរូបសម្រស់កាន់តែខ្លាំងពោលគឺពីមុនធ្លាប់តែស្បែកខ្មៅស្រអែមស្រស់នោះពេលនោះទៅជាសខ្ចីម៉ដខៃនិងមានផ្ទៃមុខខុសពីមុនស្ទើតែទាំងស្រុងទើបនាំឲ្យមានការលេចឭថាតារាតូចតន់រូបនេះកែគ្រប់កន្លែងទាំងអស់។ប៉ុន្ដែច័ន្ទសីម៉ា ធ្លាប់សារភាពថានាងបានកែតែខ្ទង់ច្រមុះ និងចាក់ចង្ការប៉ុណ្ណោះ ត្រង់ផ្នែកផ្សេងៗទៀតនាងមិនបានវះកាត់ដាក់សម្រស់សប្បនិម្មិតឡើយ។



គូរបញ្ជាក់ថាតន់ ច័ន្ទសីម៉ា ចេះច្រៀងតាំងពីនាងអាយុ៥ឆ្នាំម្លេះហើយនាងក៍ធ្លាប់ជាប់ពានរង្វាន់លេខ១ផ្នែកស្មូតប្រចាំខេត្តតាកែវផងដែរ។ទាក់ទងរឿងបេះដូងវិញស្រីស្រស់រូបនេះនៅតែអះអាងដដែលៗថាបេះដូងនាងមិនដែលមានម្ចាស់ចិត្តទេ ហើយក៍មិនដឹងថាប៉ុន្មានឆ្នាំទៀតទើបយកប្ដីដែរ។ទោះជាច័ន្ទសីម៉ា វាចារបែបនេះក្ដី ប៉ុន្ដែតាមព័តមានថានារីរូបស្រស់នេះមានពោះម៉ាយម្នាក់តាមស្នេហាយ៉ាងប្រកិតជាច្រើនខែមកហើយ៕



