ភ្នំពេញ៖ទេព បូពឹក្ស ហៅស្រីនិច្ច ជាកំពូលស្នេហ៍របស់លោកងួន ចាន់ដេវីដ នោះបានធ្វើឲ្យគេមើលងាយអស់ជាច្រើនខែមកហើយព្រោះតាំងពីចាកចេញពីហង្សមាសមកនាងគ្មានសកម្មភាពសិល្បៈណាមួយលេចធ្លោរគូឲ្យចាប់អារម្មណ៍នោះទេក្រៅពីញាំអាហារប្លែក ហើយថែមទាំងស្ពឹកមុខដោយសារតែញាំដំបងយក្សផ្អើលពេញបណ្ដាញសង្គមនោះ។ប៉ុន្ដែស្ងាត់ៗទេព បូព្រឹក្ស បែជាហ៊ានចាយលុយដល់ទៅ៦០០លានរៀនខ្មែរ ឬស្មើ១៥ម៉ឺនដុល្លារក្នុងការផលិតបទចម្រៀងមួយបទ”វីរៈនារី”នាំឲ្យមានការលើកឡើងថាស្រីនិច្ច សម្ងំម៉ារយៈធំដើម្បីយកពិសសោះព្រោះពេលនេះនាងអាចនឹងធ្វើឲ្យតារាមួយចំនួនទៀតពិបាកទប់ទល់នាងវិញជាមិនខាន។



ថ្វីត្បិតទាំងក្នុងនិងក្រៅសិល្បៈមួយចំនួនធំមិនជឿរថាបទចម្រៀងខ្មែរ១បទហ៊ានចាយលុយផលិតដល់ទៅ១៥ម៉ឺនដុល្លារក្ដី ប៉ុន្ដែការងាកមកធ្វើបទចម្រៀងដែលមានបញ្ចូលរូបប្រាសាទខ្មែរ និងរំលេចទៅដោយវប្បធ័មរបស់សិល្បករខ្មែរនោះប្រាកដណាស់ថាតារាទាំងនោះនឹងត្រូវបានមហាជនលើកទឹកចិត្តនិងគាំទ្រជាមិនខានព្រោះការច្រៀងសម្ដែងទាំងនោះលើកស្ទួយពីអរិយធ័មជាតិឲ្យអន្ដរជាតិរឹតតែស្គាល់ខ្មែរច្បាស់ថែមទៀតគឺមិនដូចការធ្វើបទបែបបែកស្លុយនោះទេ។ចំពោះនាងទេព បូព្រឹក្ស វិញថ្មីៗនេះគេឃើញនាងបិតហាងលក់សម្លៀកបំពាក់មួយនៅក្បែរស្ដុកបូកគោ ក្រុងភ្នំពេញហើយកូនចៅរបស់នាងទម្លាយនៅលើហ្វេសបុកថាអតីតអ្នកចម្រៀងហង្សមាសរូបនេះបានលក់រថយន្ដនិងគ្រឿងអលង្ការមួយចំនួនមកធ្វើបទចម្រៀងមួយបទនេះទៀតផង។ទោះជាយ៉ាងណាការរំពឹងជោគជ័យកម្រិតណានោះគេមិនទាន់អាចវាយតម្លៃនៅពេលនេះបានឡើយប៉ុន្ដែសម្រាប់តារាចម្រៀងផ្នែកយុវវ័យដែលមានទីផ្សារល្អនៅឆ្នាំ២០២១នេះគឺមានតែនាងតន់ ច័ន្ទសីម៉ា,រ៉េតស៊ូហ្សាណា ,រ៉ាប៊ី និងយូរី តែប៉ុណ្ណោះ។



គូរបញ្ជក់ថាទេព បូព្រឹក្ស បានភ្ជាប់ស្នេហ៍ជាមួយលោកងួន ចាន់ដេវីត ហើយអ្នកទាំងពីរថែមទាំងបានទៅថតរូបPre-Wedding នៅកោះម៉ាល់ឌីវ កាលពីឆ្នាំមុនទៀតផង តែដំណឹងរៀបការនៅតែស្ងាត់សូន្យឈឹង ខណៈពេលនេះគូស្នេហ៍តារា១គូនេះជិះរថយន្ដទំនើបៗនិងរស់នៅផ្ទះវីឡារស្កឹមស្កៃ ហើយជាញឹកញាប់គេឃើញនាងបូព្រឹក្ស បង្អួតការញាំអាហារថ្លៃៗទៀតផង៕



