Sunday, September 22, 2024
Homeតារាខ្មែរទេព បូព្រឹក្ស៖អាចល្បីឡើងវិញទេ​ក្រោយចាយ​អស់​១៥ម៉ឺនដុល្លារ?

ទេព បូព្រឹក្ស៖អាចល្បីឡើងវិញទេ​ក្រោយចាយ​អស់​១៥ម៉ឺនដុល្លារ?

ភ្នំពេញ៖ទេព បូពឹក្ស ហៅស្រីនិច្ច ជាកំពូលស្នេហ៍របស់លោកងួន ចាន់ដេវីដ នោះបានធ្វើឲ្យគេ​មើល​ងាយ​អស់ជាច្រើន​ខែមក​ហើយព្រោះតាំងពីចាកចេញពី​ហង្សមាសមកនាងគ្មាន​សកម្ម​ភាព​សិល្បៈ​ណាមួយលេចធ្លោរ​គូឲ្យចាប់អារម្មណ៍​នោះទេក្រៅ​ពីញាំអាហារប្លែក ហើយថែម​ទាំង​ស្ពឹកមុខ​ដោយ​សារតែញាំ​ដំបងយក្សផ្អើលពេញបណ្ដាញសង្គមនោះ។ប៉ុន្ដែស្ងាត់ៗទេព បូ​ព្រឹក្ស បែ​ជាហ៊ានចាយលុយដល់ទៅ៦០០លានរៀនខ្មែរ ឬស្មើ១៥ម៉ឺនដុល្លារ​ក្នុងការ​ផលិត​បទ​ចម្រៀង​មួយបទ”វីរៈនារី”នាំឲ្យមាន​ការលើកឡើងថាស្រីនិច្ច សម្ងំម៉ារយៈធំដើម្បីយក​ពិស​សោះ​ព្រោះពេលនេះនាងអាចនឹង​ធ្វើ​ឲ្យតារាមួយចំនួនទៀត​ពិបាក​ទប់​ទល់នាងវិញជាមិន​ខាន​។

ថ្វីត្បិតទាំងក្នុងនិងក្រៅសិល្បៈមួយចំនួនធំ​មិនជឿរថា​បទ​ចម្រៀងខ្មែរ១បទហ៊ានចាយ​លុយផលិត​ដល់ទៅ១៥ម៉ឺនដុល្លារក្ដី ប៉ុន្ដែ​ការងាកមកធ្វើបទចម្រៀងដែលមានបញ្ចូលរូប​ប្រា​សាទ​ខ្មែរ និងរំលេចទៅដោយ​វប្បធ័មរបស់​សិល្បករខ្មែរនោះ​ប្រាកដណាស់​ថាតារាទាំងនោះ​នឹង​ត្រូវបាន​មហាជនលើកទឹក​ចិត្តនិង​គាំទ្រជាមិនខានព្រោះ​ការច្រៀង​សម្ដែង​ទាំងនោះលើក​ស្ទួយពីអរិយធ័ម​ជាតិឲ្យអន្ដរជាតិរឹតតែស្គាល់ខ្មែរច្បាស់ថែម​ទៀតគឺមិន​ដូចការធ្វើ​បទ​បែប​បែកស្លុយនោះទេ។ចំពោះនាងទេព បូព្រឹក្ស វិញថ្មីៗ​នេះគេឃើញនាងបិតហាងលក់​សម្លៀក​បំពាក់មួយ​នៅ​ក្បែរ​ស្ដុកបូកគោ ក្រុងភ្នំពេញ​ហើយកូន​ចៅរបស់នាងទម្លាយនៅលើ​ហ្វេស​បុកថាអតីតអ្នកចម្រៀងហង្សមាសរូបនេះ​បានលក់​រថយន្ដ​​និងគ្រឿងអលង្ការ​មួយចំនួន​មក​ធ្វើបទ​ចម្រៀងមួយ​បទនេះ​ទៀតផង។ទោះជាយ៉ាងណាការរំពឹងជោគ​ជ័យកម្រិត​ណា​នោះ​គេមិនទាន់អាចវាយតម្លៃ​នៅពេល​នេះ​បាន​ឡើយប៉ុន្ដែ​សម្រាប់​តារាចម្រៀង​ផ្នែកយុវវ័យដែលមានទីផ្សារល្អនៅឆ្នាំ២០២១​នេះគឺមានតែនាង​តន់ ច័ន្ទសីម៉ា,រ៉េត​ស៊ូហ្សាណា ,រ៉ាប៊ី និងយូរី តែ​ប៉ុ​ណ្ណោះ។

  គូរបញ្ជក់ថាទេព បូព្រឹក្ស បានភ្ជាប់ស្នេហ៍ជាមួយលោកងួន ចាន់ដេវីត ហើយអ្នកទាំងពីរ​ថែមទាំង​បានទៅថតរូប​Pre-Wedding នៅកោះម៉ាល់ឌីវ កាលពីឆ្នាំមុនទៀតផង តែដំណឹង​រៀប​ការ​នៅ​តែ​ស្ងាត់សូន្យឈឹង ខណៈពេលនេះគូស្នេហ៍​តារា​១គូនេះជិះ​រថយន្ដទំនើបៗនិងរស់​នៅ​ផ្ទះ​វីឡារស្កឹមស្កៃ ហើយជាញឹកញាប់គេឃើញនាងបូព្រឹក្ស បង្អួតការញាំអាហារថ្លៃៗ​ទៀត​ផង៕

RELATED ARTICLES