Sunday, September 22, 2024
Homeព័ត៌មានជាតិអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បរិច្ចាគទឹកប្រាក់ចំនួន ២លាន ដុល្លារអាមេរិកបន្ថែមទៀតដើម្បីចូលរួមដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩របស់ប្រទេសឡាវ

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បរិច្ចាគទឹកប្រាក់ចំនួន ២លាន ដុល្លារអាមេរិកបន្ថែមទៀតដើម្បីចូលរួមដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩របស់ប្រទេសឡាវ

អ្នកឧកញ៉ា  ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនលឿនបំផុតរបស់កម្ពុជា បានបរិច្ចាគថវិកាចំនួន ២ លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីជួយដល់រដ្ឋាភិបាល ឡាវក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ កាលពីដើមខែកញ្ញាកន្លងមកនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានបរិច្ចាគថវិកាចំនួន ១ លានដុល្លារអាមេរិក ម្តងរួចមកហើយ។ អំណោយទាំងពីរលើកត្រូវបានធ្វើឡើងដោយ ឆ្លើយតបទៅតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើបញ្ហាកូ វីដ-១៩ រវាងប្រទេសជិតខាងទាំងពីរ។   ការបរិច្ចាគនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញដោយលោក ហ្គុយ ឆាយ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាតំណាងជំនួសមុខអោយអ្នកឧកញ៉ា  ចេន ហ្ស៊ី។ អំណោយ ទាំង ពីរលើកមាន ទឹក ប្រាក់ សរុបចំនួន ៣ លាន ដុល្លារ អាមេរិក មាន គោល បំណង ជួយ ប្រជាជន ឡាវក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ រាតត្បាតនេះ។   សូមបញ្ចាក់ថា ៖ ប្រទេសកម្ពុជាជាប្រទេសដែលមានអត្រានៃការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ច្រើនជាងគេនៅលើពិភពលោក អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាសហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មនៅក្នុង តំបន់មេគង្គ ដឹងយ៉ាងច្បាស់ពីសារៈសំខាន់នៃធុរកិច្ចកម្ពុជាក្នុងការ ជួយដល់ប្រទេសជិតខាងក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ជាសកលនេះ។

ក្នុងនាមជាសហគ្រាសឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក៏មានគោលបំណងចូលរួម ចំណែកក្នុងតួ នាទីនៃភាពជាអ្នកដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជាអំពីកិច្ចការក្នុងតំបន់ ខណៈដែលនេះជាពេល វេលាដ៏លំបាកមួយ សម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងមូល។   ព្រីនស៍ ហូលឌីង គ្រុប ដែលជាក្រុម ហ៊ុនពហុវិស័យឈានមុខគេ ដែលមាន ក្រុមហ៊ុនជាបុត្រស័ម្ពន្ធដូចជា ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប; ធនាគារព្រីនស៍; ក្រុមហ៊ុន ព្រីនស៍អចលនទ្រព្យហ័នយូ; ក្រុមហ៊ុន Belt Road Capital Management ; ក្រុមហ៊ុន Awesome Global និង ក្រុមហ៊ុនអាកាស ចរណ៍ Cambodia Airways បានឈាន មុខគេសម្រាប់សកម្មភាពទំនួលខុសត្រូវសង្គម(CSR) នៅឆ្នាំនេះ។ ជាមួយ កិច្ចការ ទំនួល ខុសត្រូវសង្គមនេះហើយ ទើបក្រុម ហ៊ុន ចាប់ផ្តើមកម្មវិធីអាហារូបករណ៍ធំជាងគេបំផុតនៅប្រទេសកម្ពុជាគឺ «អាហារូប ករណ៍ ចេន ហ្ស៊ី» ។ លើសពីនោះទៅទៀត ក្រុមហ៊ុនព្រីសន៍ ហូលឌីង គ្រុប បានទទួលពាន រង្វាន់អន្តរ ជាតិចំនួនប្រាំបី និងនៅតែ រក្សាបាននូវប្រតិបត្តិការអាជីវកម្មបើ ទោះបីជាមានឧបសគ្គខ្លះៗក៏ដោយ៕

RELATED ARTICLES