Tuesday, April 30, 2024
Homeព័ត៌មានអន្តរជាតិសហភាពអឺរុបបញ្ចេញគម្រោងច្រកទ្វារសកល៣៤០ពាន់លានដុល្លារបន្សាបឥទ្ធិពលចិន

សហភាពអឺរុបបញ្ចេញគម្រោងច្រកទ្វារសកល៣៤០ពាន់លានដុល្លារបន្សាបឥទ្ធិពលចិន

សហភាពអឺរ៉ុបបានបញ្ចេញគម្រោងវិនិយោគទុនពិភពលោក ជាមួយនឹងកញ្ចប់ថវិកាប្រមាណ ៣៤០ សម្រាប់កសាងហេដ្ឋា រចនាសម្ព័ន្ធ ដែលមានឈ្មោះថា Global Gateway ដើម្បីប្រកួតប្រជែងឥទ្ធិពលជាមួយមហាអំណាចចិន ដែលកំពុងអនុវត្តិ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌ស៊ីអិនអិន។ លោកស្រី Ursula von der Leyen  ប្រធានគណៈកម្មការអឺរ៉ុប បាននិយាយថា គម្រោង Global Gateway គួរតែក្លាយជាគំរូមួយដែលគួរឱ្យទុកចិត្ត។ប្រទេសចិនបានផ្តល់មូលនិធិដល់ផ្លូវដែក ផ្លូវថ្នល់ និងកំពង់ផែ ប៉ុន្តែត្រូវបានចោទប្រកាន់ថាបានធ្វើឱ្យប្រទេស មួយចំនួនប្រ ឈមនឹងជំពាក់បំណុលវ័ណ្ឌក។

លោកស្រីបានបញ្ជាក់ថា ប្រទេសនានាត្រូវការ ដៃគូដែលអាចទុកចិត្តបានដើម្បីរចនាគម្រោងដែលមាននិរន្តរភាព។គោល បំណងនៃគម្រោងរបស់សហភាពអឺរុប ដែលហៅថា GlobalGatewayគឺដើម្បីជួយគាំទ្រដល់ការងើបឡើងវិញជាសកល ដោយ ការគៀងគរការវិនិយោគនៅក្នុងបណ្តាញឌីជីថល ថាមពលស្អាត និងបណ្តាញដឹកជញ្ជូន ក៏ដូចជាការជំរុញប្រព័ន្ធសុខភាពការ អប់រំនិងការស្រាវជ្រាវនៅទូទាំងពិភពលោក។ប្រទេសដែលមានចំណូលទាបនិងមធ្យមកំពុងប្រឈម មុខនឹងគម្លាតនៃការវិ និយោគហេដ្ឋារចនាសម្ព័ន្ធចំនួន $2.7 ពាន់ពាន់លានដុល្លាររួចទៅហើយមុនពេលជំងឺរាតត្បាតកូវីដ-១៩។នេះបើយោងតាម ការប៉ាន់ស្មានរបស់ធនាគារពិភពលោក។ ប្រធានគណៈកម្មការអឺរ៉ុប បានបន្ថែមទៀតថា  ផែនការនេះបានផ្តល់នូវ ជម្រើស ពិតបើប្រៀបធៀបទៅកម្មវិធីហេដ្ឋារចនាសម្ព័ន្ធសកលរបស់ប្រទេសចិនដែលត្រូវបានចោទប្រកាន់ថាបានធ្វើឱ្យប្រទេសមួយចំនួនមានបំណុលយ៉ាងច្រើនចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ2013។បណ្តាប្រទេសត្រូវការការផ្តល់ហិរញ្ញប្បទានកាន់តែប្រសើរ និងខុសៗគ្នាហើយផែនការរបស់សហភាពអឺរ៉ុប – ដែលនឹងធ្វើឱ្យមានការវិនិយោគក្នុងរយៈពេលប្រាំមួយឆ្នាំខាងមុខ នឹងមិន បង្កើតកម្រិតបំណុលមិនស្ថិតស្ថេរសម្រាប់ប្រទេសដៃគូនោះទេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសចិនបានចំណាយប្រាក់រាប់ពាន់លានចូលទៅក្នុងការកសាងផ្លូវថ្នល់ ផ្លូវដែក និងកំពង់ផែនៅទូទាំងពិភពលោកដើម្បីបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងការទូតថ្មី។ គិតត្រឹមខែមីនាឆ្នាំ 2021 ប្រទេសចំនួន 139 បានចុះហត្ថលេខាលើគំនិតផ្តួចផ្តើមរបស់ទីក្រុងប៉េកាំង ដែលស្មើនឹង 40% នៃផលិតផលក្នុងស្រុកសរុប ពិភពលោក ។នេះបើយោងតាមក្រុមប្រឹក្សាទំនាក់ទំនងបរទេស ដែលជាអ្នកគិតគូររបស់សហរដ្ឋអាមេរិក។ជម្រើសផ្សេង របស់អឺរ៉ុបចំពោះខ្សែក្រវាត់និងផ្លូវរបស់ចិននឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយជំនួយឥតសំណងចំនួន ២០ ពាន់លានដុល្លារ) និង៣១៧ ពាន់លានដុល្លារ នៅក្នុងការវិនិយោគពីរដ្ឋសមាជិក ធនាគារអភិវឌ្ឍន៍របស់ពួកគេ វិស័យឯកជន និងស្ថាប័នហិរញ្ញ វត្ថុរបស់សហភាពអឺរ៉ុប។ គណៈកម្មការអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ រួមទាំងធនាគារវិនិយោគអឺរ៉ុបផងដែរ។កាលពីខែមុន ឯកអគ្គរដ្ឋទូតចិនប្រចាំសហភាពអឺរ៉ុប លោក Zhang Ming បាននិយាយថា ទីក្រុងប៉េកាំងស្វាគមន៍ចំពោះយុទ្ធ សាស្ត្រច្រកទ្វារសកលរបស់សហភាពអឺរ៉ុប ប្រសិនបើវាបើកចំហ ហើយអាច ជួយប្រទេសកំពុងអភិវឌ្ឍន៍ប៉ុន្តែ លោកក៏បាន ព្រមានដែរថា ការប៉ុនប៉ងណាមួយដើម្បីប្រែក្លាយគម្រោងហេដ្ឋារចនាសម្ព័ន្ធទៅ ជាឧបករណ៍ភូមិសាស្ត្រនយោបាយនឹងបរា ជ័យនូវការរំពឹង ទុករបស់សហគមន៍អន្តរជាតិនិងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួន៕

RELATED ARTICLES