Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិUNនិងUSថ្កោលទោសមីយ៉ាន់ម៉ា ខណៈតុលា ការកាត់ទោសលោកស្រីស៊ូជីជាប់ពន្ធនាគារ

UNនិងUSថ្កោលទោសមីយ៉ាន់ម៉ា ខណៈតុលា ការកាត់ទោសលោកស្រីស៊ូជីជាប់ពន្ធនាគារ

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់និង១៥នាក់ផ្សេង ទៀតត្រូវ បានចាប់ខ្លួននៅ​ទីក្រុង​យ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ានៅពេលដែល រថយន្តមួយគ្រឿងបានបើកបុកក្រុមអ្នក តវ៉ាប្រឆាំង របប យោធា កាលពីចុងសប្តាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារ​ព័ត៌មាន Myanmar Now បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​លើក​ឡើង​ពី​ក្រុម​អ្នក​តវ៉ា និង​សាក្សី។ អ្នក​យក​ព័ត៌មាន​ម្នាក់​ដែល​បាន​ឃើញ​ឧបទ្ទវហេតុ​បាន​ប្រាប់ CNN ថា​រថយន្ត​យោធា​មួយគ្រឿងបាន​វាយ​ប្រហារ​ទៅលើក្រុមបាតុករកាពីព្រឹកព្រលឹមថ្ងៃអាទិត្យ។ លោក Ramanathan Balakrishnan អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអ្នកដែល ទទួលខុសត្រូវចំពោះការប្រើប្រាស់កម្លាំងហួសហេតុ និងមិនសមាមាត្រប្រឆាំងនឹងជនស៊ីវិលដែលគ្មានអាវុធ ត្រូវតែ ទទួល ខុសត្រូវ។ អង្គការសហប្រជាជាតិ(UN)ក្នុងប្រទេសមីយ៉ាន់ម៉ាបាន ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ដោយលើកឡើងថា ការវាយប្រហារទៅលើជនស៊ីវិលដែលគ្មានអាវុធជាច្រើននាក់នៅទីក្រុងយ៉ាំងហ្គោនដោយរថយន្តរបស់កងកម្លាំងសន្តិសុខជាមួយនឹងការបាញ់ដោយគ្រាប់រំសេវនាំមុខផងនោះគឺមិនអាចទទួលយកបានទេ។ ស្ថានទូតអាមេរិកក៏បានប្រតិកម្មផងដែរដោយ និយាយថា វាគួរអោយរន្ធត់ចិត្តចំពោះរបាយការណ៍ដែលថា កងកម្លាំងសន្តិ សុខបានបើកការបាញ់ប្រហារ ប្រឆាំងនិងបើក រថយន្តបុកសម្លាប់បាតុករដោយសន្តិវិធីជាច្រើននាក់នៅព្រឹកនេះ។ ស្ថានទូត បានបន្ថែមថាយើងគាំទ្រសិទ្ធិរបស់ប្រជាជន ភូមាក្នុងការតវ៉ាដោយសន្តិវិធី។

តុលាការរបបសឹកកាត់ទោស លោក ស្រីស៊ូជី ជាប់គុក៤ឆ្នាំ

លោក Zaw Min អ្នកនាំពាក្យរបបយោធា បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា កាលពីថ្ងៃចន្ទទី ៦ធ្នូ តុលា ការមីយ៉ាន់ម៉ា បានកាត់ទោសមេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញពីអំណាច លោកស្រី អ៊ុងសាន ស៊ូជី រយៈពេល៤ឆ្នាំ ពីបទញុះញង់ឱ្យមានការមិនចុះសម្រុងនឹងយោធា និងបំពានច្បាប់កូវីដ-១៩ ។ លោក Zaw Min Tun បាននិយាយថាលោកស្រី ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំតាមមាត្រា505(ខ)និងដាក់ពន្ធនាគាររយៈពេលពីរឆ្នាំបំពានច្បាប់កូ វីដ-១៩ដែលស្ថិតនៅក្រោមច្បាប់គ្រោះមន្តរាយធម្មជាតិ។

លោកស្រី ស៊ូជី ប្រឈមមុខនឹងការចោទប្រកាន់សរុបចំនួន ១១ ដែលត្រូវបានថ្កោលទោសយ៉ាង ទូលំទូលាយដោយ តុលាការ យោធាទាំងអយុត្តិធម៌។ លោកស្រីបាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់ទាំងនេះ។លោកស្រីត្រូវ​បាន​គេ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​យោធា​ក្នុង​ខែ​កុម្ភៈ​ដែល​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោត​របស់​នាង។ នេះ​ជា​សាលក្រម​ដំបូង​ក្នុង​ការ​កាត់​ទោស​អ្នក​ឈ្នះ​រង្វាន់​ណូបែល​សន្តិភាព។លោកបានមានប្រសាសន៍ថា អតីតប្រធានាធិបតី Win Myint ក៏ត្រូវជាប់ពន្ធនាគារ រយៈពេល 4 ឆ្នាំក្រោមការចោទប្រកាន់ដូចគ្នាដែរ ដោយលោកបានបន្ថែមថាពួកគេនឹងមិនត្រូវបានគេចាប់ដាក់គុកនៅឡើយ៕

RELATED ARTICLES