សម្រាប់ការប្រកួតជម្រុះយូហ្វាឆេមពានលីកបញ្ចប់ក្នុងពូលនារាត្រីថ្ងៃអង្គារនេះខ្សែប្រយុទ្ធជើងចាស់ Karim Benzema មិន អាចបង្ហាញវត្តមានអោយក្លឹបReal Madrid សម្រាប់ជំនួបជាមួយក្លឹប Inter នោះទេ ដោយសាររបួស ប៉ុន្តែ អាចវិល ត្រឡប់ មកវិញនៅពេលប្រកួតជាមួយ At Madrid ។នេះបើយោងតាមប្រភពព័ត៌មានពីANEWS ចេញផ្សាយកាលពីថ្ងៃចន្ទទី៦ ធ្នូ ២០២១។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានគៀបសរសៃពួរ និងស្នាមប្រេះមុនពេលគាត់ត្រូវបានជំនួសដោយកីឡាករ Luka Jovicនៅនាទីទី17ខណៈក្រុមរបស់គាត់ទទួលបាន ជ័យជម្នះ 2-0 លើក្រុម Sociedad កាលពីថ្ងៃសៅរ៍ ។ នៅពេលសួរអំពីរបួសរបស់លោក Carlo Ancelotti គ្រូបង្វឹករបស់ Madrid បានផ្តល់យោបល់ថាគាត់នឹងមិនសមនឹងជួប Inter នៅកីឡដ្ឋាន Santiago Bernabeu ទេ។ Madrid បានឆ្លងផុតវគ្គចែកពូលនៃក្របខ័ណ្ឌ ឆេមពានលីក រួចហើយ ប៉ុន្តែត្រូវតែជៀសវាងការចាញ់ដើម្បីឈានទៅវគ្គបន្តក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ១ក្នុងពូល D។ ការប្រកួតលើកនេះនឹងកាន់តែពិបាកដោយគ្មាន Benzema ដែលរកបាន 12 គ្រាប់ និងជួយមិត្តរួមក្រុមបាន៧គ្រាប់ នៅក្នុង ព្រីមេរ៉ាលីហ្គា និងរកបាន 5 គ្រាប់នៅយូហ្វាឆេមពានលីក ៕