Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិវិស័យភោជនីយដ្ឋាននិងអាហារដ្ឋានចាប់ផ្តើមមានសកម្មភាពវិនិយោគថ្មីៗឡើងវិញ ខណៈកូវីដថម​ថយ

វិស័យភោជនីយដ្ឋាននិងអាហារដ្ឋានចាប់ផ្តើមមានសកម្មភាពវិនិយោគថ្មីៗឡើងវិញ ខណៈកូវីដថម​ថយ

ភ្នំពេញ៖មួយរយៈចុងក្រោយ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដំណើរការសេដ្ឋកិច្ចឡើង គេសង្កេតឃើញវិស័យ​ភោជ​នីយ​ដ្ឋាននិងអាហារដ្ឋានចាប់ផ្តើមមានសកម្មភាពវិនិយោគថ្មីៗឡើងវិញ ដែលជាជំហានមួយនៃការងើប​ឡើងវិញរបស់​សេដ្ឋ​កិច្ចក្នុង​ស្រុក។ លោក ហែម ជីតា នាយកប្រតិបត្តិ « នាគសមុទ្រ Seafood »បានមានប្រសាសន៍ថា សព្វថ្ងៃនេះដោយ​មើលឃើញ​រដ្ឋា​ភិបាលកម្ពុជាបានបើកប្រទេសជាតិឡើងវិញ និងបានចាក់វ៉ាកសំាងជូនប្រជាជនកម្ពុជាទទួលបានជោគជ័យ ដែលជាពេល​វេ​លាសមរម្យល្អ សម្រាប់យើងជាអ្នករកស៊ី ជាពិសេស លើវិស័យអាហារដ្ឋាននិងភោជនីយដ្ឋាន តែម្តង ដើម្បីបំពេញតម្រូវការ​របស់ភ្ញៀវជាតិ និងអន្តរជាតិ។ លោកបានលើកឡើងទៀតថា «ទន្ទឹមនេះដែរ យើងខ្ញុំមើលឃើញពីរាជ​រដ្ឋាភិបាលផ្តល់ឱកាស​បើក​សេដ្ឋកិច្ចឡើងវិញ ដូច្នេះបានជាខ្ញុំសម្លឹងឃើញពីតម្រូវការគ្រឿងសមុទ្រច្រើន ទើបយើងខ្ញុំបានរួមគ្នាវិនិយោគ​បង្កើតហាង​គ្រឿង​សមុទ្រនេះឡើង ដែលនឹងផ្តល់ឱកាសដល់អតិថិជនជិតឆ្ងាយទទួលយកផលិតផលថ្មីមានគុណភាពនិងរស់ជាតិឆ្ងាញ់»។

លើសពីនេះលោកបន្ថែមថា ទោះបីជាវិស័យភោជនីយដ្ឋានមានការប្រកួតប្រជែងក៏ពិតមែនប៉ុន្តែ ដោយសារតែក្តីស្រឡាញ់​និងរបរនេះ ទើបបានសហការគ្នាវិនិយោគបើកហាង« នាគសមុទ្រ Seafood »នេះ តែម្តង ហើយសង្ឃឹមថា តាមរយៈរបរថ្មីនេះ​នឹង​ជួយលើកស្ទួយដល់សេដ្ឋកិច្ចក្នុងស្រុក និងបង្កើតការងារដល់យុវជនកម្ពុជា កាត់បន្ថយការចំណាកស្រុករបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយើងផងដែរ»។ សម្រាប់ អ្នកស្រី តុល រ៉ានី ជាម្ចាស់ភាគហ៊ុន នាគ​សមុទ្រ Seafood បានលើកឡើងថា ក្រោយពីសម្តេចពុក តេជោ ហ៊ុន សែន សម្រេចបើកប្រទេសវិញនោះ គឺជាឱកាស​ដ៏​ល្អបំផុតសំរាប់អ្នកនាងជាអ្នកវិនិយោគ ដែលគួរតែកុំមើលរំលងក្នុងពេលនេះ ដោយសារតែបរិបទកូវីដ១៩ ថមថយវិញបណ្តើៗ និងមើលឃើញស្រ្តីមេផ្ទះនានាអាចសម្រេចចិត្តទិញ គ្រឿងសមុទ្រស្រស់ៗ និងមានគុណភាពមិនក្លែងក្លាយធានា​គុណភាព​ខ្ពស់១០០ភាគរយ។ អ្នកស្រីបានលើកឡើងទៀតថា ការបង្កើតហាងនេះឡើងគឺ ជាជម្រើសល្អបំផុត របស់អតិថិជនអាច​ជាកុម្មង់​បានភ្លាម ឬក៏ចំអិនរួចជាស្រេចពីហាងយើងខ្ញុំបាន ដែលចំអិន ដោយចុងភៅមានស្នាដៃល្អមកពីហាងល្បីៗនៅរាជធានីភ្នំពេញ ហើយអាចវេចខ្ចប់ជូនលោកអ្នកតាមតម្រូវការ និងធានាគុណភាពខ្ពស់ ឈលើមូលដ្ឋាននៃ ភាពស្មោះ ត្រង់ ប្រកបដោយអនា​ម័យខ្ពស់ និងការទទួលខុសត្រូវ។

អ្នកវិនិយោគខាងលើបញ្ជាក់ថា ហាង« នាគសមុទ្រ Seafood »នេះមិននាំ​ចូលគ្រឿង​សមុទ្រ​អន់ៗនោះទេ គឺមានគុណភាព​មិនដាក់សាធាតុគីមីឡើយ ជាផលិតផលស្រស់ៗ មិនកុហកអតិថិជននោះទេ ហើយក្នុង​ស្ថាន​ភាព​កូវីដ១៩នេះ អតិជិជនមិន​បាច់មកដល់ទីតាំងក៏បានដែរ អាចកុម្មង់មានសេវាដឹកជញ្ជូនដល់គេហដ្ឋានផងដែរ។ ក្រុមអ្នក​ជំ​នួញខាងលើនេះមក​ពីវិស័យ​ខុសៗគ្នា ដោយបានរួមគ្នាវិនិយោគលើវិស័យភោជនីយដ្ឋានផ្តោតលើគ្រឿងសមុទ្រស្រស់ៗ ហើយ​​បានរៀបចំពិធី​សម្ពោធ​ជា​ផ្លូវការ នាគសមុទ្រ Seafood នៅថ្ងៃទី៩ខែធ្នូឆ្នាំ២០២១នេះ មាន អាហាសមុទ្រ ពិសេស ស្រស់ៗ ឈ្ងុយៗ ឆ្ងាញ់ៗ អាហារក្តៅៗ ក្តាមបង្កងខ្ទិះៗ អយស្ទ័រស្រស់ៗបៀរក្លាសសេស្រិបៗ ទឹកច្រលក់ជាប់មាត់ឆ្ងាញ់មាន​ទីតាំងស្ថិត​នៅផ្ទះលេខ១៨ ផ្លូវលេខ១១៣ កែង២៧៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

RELATED ARTICLES