Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិក្រឡាប់រថយន្ត ស្លាប់៥៤ របួសជាង១៥០នាក់

ក្រឡាប់រថយន្ត ស្លាប់៥៤ របួសជាង១៥០នាក់

យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស 54 នាក់បានស្លាប់ និងជាង 100 នាក់បានរង របួសនៅ ពេលដែលរថយន្តដឹកទំនិញក្រឡាប់នៅភាគខាងត្បូងប្រទេសម៉ិកស៊ិកកាលពីថ្ងៃព្រហស្បតិ៍ដោយជនរងគ្រោះភាគច្រើនត្រូវបានគេជឿថាជាជនចំណាកស្រុកមកពីអាមេរិកកណ្តាល។នេះបើយោងតាមការចេញផ្សាយ របស់បណ្តាញសារព័ត៌មានស៊ី អិន អិន។ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងរដ្ឋ Chiapas របស់ប្រទេសម៉ិកស៊ិក ដែលមានព្រំប្រទល់ជាប់ប្រទេស ក្វាតេម៉ាឡា នៅពេលដែលរថយន្តដឹកជនចំណាកស្រុករាប់សិបនាក់បានក្រឡាប់។រូបថតពីកន្លែងកើតហេតុបង្ហាញរថយន្តនេះបានក្រ ឡាប់ក្បែរស្ពានអាកាសហើយសាកសពត្រូវបានគេរុំដោយថង់។

រថយន្តដឹកដីនេះ ត្រូវបានគេរាយការណ៍ថា បើកបរក្នុងល្បឿនលឿន នៅពេលដែលវាក្រឡាប់លើផ្លូវកោង ហើយបានបុក ស្ពានថ្មើរជើងនៅលើផ្លូវធំមួយដែលឆ្ពោះទៅកាន់រដ្ឋធានី Tuxtla Gutiérrez នៃរដ្ឋ Chiapas ។អភិបាលរដ្ឋRutilioEscandónបានសរសេរថាបន្ថែមពីលើការស្លាប់ មនុស្ស១០៥នាក់បានរងរបួសក្នុងគ្រោះថ្នាក់នេះ ក្នុងនោះមានបុរស ៨៣នាក់និងស្ត្រី ២២នាក់ ។យោងតាមការិយាល័យអគ្គមេធាវីបានឲ្យដឹងថា មនុស្សបីនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។រដ្ឋមន្ត្រីការ បរទេសម៉ិកស៊ិក លោក MarceloEbrardបាននិយាយថាមនុស្សមួយចំនួនដែលបានស្លាប់រួមមានជនបរទេស៕

RELATED ARTICLES