Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិសហភាពអឺរុបនិងអ៊ុយក្រែនព្រមានរុស្ស៊ី

សហភាពអឺរុបនិងអ៊ុយក្រែនព្រមានរុស្ស៊ី

យោងតាមប្រភពព័ត៌មានរ៉យទ័រចេញផ្សាយកាលពីថ្ងៃសៅរ៍ទី១១ធ្នូ២០២១បានអោយដឹងថាសហភាពអឺរ៉ុប(EU)បានព្រមានថា រុស្ស៊ីនឹងប្រឈមមុខផលវិបាកធ្ងន់ធ្ងរប្រសិនបើនៅតែមានៈឈ្លានពានអ៊ុយក្រែនខណៈដែលអធិការបតីថ្មីរបស់អាល្លឺម៉ង់បានអំពាវនាវឱ្យមានការពិភាក្សាដើម្បីដោះស្រាយភាពតានតឹងបន្ទាប់ពីទីក្រុងម៉ូស្គូបានប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនជាមួយប្រទេសជិតខាងភាគនិរតីរបស់ខ្លួនមួយនេះ។លោកស្រី Ursula von derLeyenប្រធានគណៈកម្មការអឺរ៉ុបនិង លោក Olaf Scholz អធិកាបតីអាល្លឺម៉ង់ថ្មី បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាថាការឈ្លានពានវាត្រូវតែធ្វើអោយអ្នកចំណាយច្រើន។នេះជាមូល ហេតុដែលធ្វើអោយយើងផ្ញើសាជាមុនទៅទីក្រុងមូស្គូ ។លោកស្រី Von der Leyen បាននិយាយថា EU នឹងមិនពិភាក្សា ជាសា ធារណៈចំពោះការទណ្ឌកម្មណាមួយនិងវិធានការផ្សេង ទៀតទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្លុក27ប្រទេសនឹងចាត់វិ ធានការជាមួយដៃគូរបស់ខ្លួនប្រឆាំងនឹងទីក្រុង ម៉ូស្គូក្នុង ករណីមានការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ។

លោកស្រីបានបន្តថាយើងចង់បានទំនាក់ទំនងល្អជាមួយរុស្ស៊ី ប៉ុន្តែវាអាស្រ័យជាដំបូងនិងសំខាន់បំផុតលើវិធីដែលរុស្ស៊ី ប្រព្រឹត្ត។រុស្ស៊ីកំពុងប្រកាន់ជំហរគំរាមកំហែងចំពោះប្រទេសជិតខាងរបស់ខ្លួន ហើយដែលធ្វើឱ្យខូចសន្តិសុខរបស់អឺរ៉ុប”។នៅពេលសួរថាតើទណ្ឌកម្មអាចរួមបញ្ចូលការបិទបំពង់ Nord Stream 2 ដែលនឹងដឹកឧស្ម័នទៅកាន់អឺរ៉ុបឬអត់នោះលោក ស្រីបាននិយាយថា ជាទូទៅថាមពលមិនគួរត្រូវបានប្រើប្រាស់ដើម្បីដាក់សម្ពាធទេ ហើយសន្តិសុខថាមពលរបស់អឺរ៉ុបនិង ប្រទេសជិតខាងគួរតែត្រូវបានធានា។

មន្ត្រីការបទេសអ៊ុយក្រែនព្រមានរុស្ស៊ី

លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានព្រមានរុស្ស៊ីថា ទីក្រុងមូស្គូប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ចប្រ សិនបើប្រទេសនេះប្រថុយប្រថានឈ្លានពានអ៊ុយក្រែន។នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅទីក្រុង Liverpool កាលពីចុងសប្តាហ៍មុន លោកស្រីបញ្ជាក់ថាពីការរួបរួមមួយ និងធ្វើឱ្យច្បាស់ថាទង្វើរបស់រុស្ស៊ីនឹងក្លាយជាកំហុសជាយុទ្ធ សាស្ត្រដ៏ធំ។លោកស្រី Truss បាននិយាយថា ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តត្រូវតែ រារាំងរុស្ស៊ីមិនឱ្យធ្វើសកម្មភាពនោះ ។

ភាពតានតឹងកំពុងកើនឡើង ខណៈក្រុងម៉ូស្គូប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនអ៊ុយក្រែន ប៉ុន្តែវិមានក្រឹមឡាំងបានបដិសេធថា ខ្លួនមានគម្រោងវាយលុក។ដោយបញ្ជាក់សារជាថ្មីពីការព្រមានទុកជាមុនពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត លោកស្រី Truss បានអះអាងថា ថាប្រទេសG7នឹងពិតជារឹងមាំនៅក្នុងជំហររបស់យើងប្រឆាំងនឹងការឈ្លានពានអ៊ុយក្រែន៕

RELATED ARTICLES