Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិអូស្រា្តលីមានគម្រោងទិញឧទ្ធម្ភាគចក្រចម្បាំងអាមេរិក៤០គ្រឿង

អូស្រា្តលីមានគម្រោងទិញឧទ្ធម្ភាគចក្រចម្បាំងអាមេរិក៤០គ្រឿង

រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីលោក Peter Dutton បានប្រកាសកាលពីថ្ងៃសុក្រថាទីក្រុងកង់បេរ៉ាកំពុងស្វែង រកទិញ ឧទ្ធម្ភាគចក្រប្រយុទ្ធ  Sikorsky UH-60M Black Hawk ចំនួន 40គ្រឿងដើម្បីជំនួសកងកម្លាំងការពារ អូស្ត្រាលីចាស់ៗប្រភេ NH Industry MRH 90 Taipan Multi Role Helicopters ។នេះបើយោងតាមគេហទំព័រការពារជាតិភព លោកចេញផ្សាយ កាលពីថ្ងៃ សុក្រទី ១០ ធ្នូ ២០២១ ។លោកDuttonមិនបានរៀបរាប់លម្អិតអំពីពេលវេលាច្បាស់លាស់ ឬការចំណាយសម្រាប់ការទិញយក UH-60M នោះទេ ប៉ុន្តែបើយោងតាមប្រភពព័ត៌គួរអោយទុកចិត្តបានអោយដឹងថា អូស្ត្រាលីទំនងចំណាយខ្ទង់ជាង ៤,៨ពាន់ លានដុល្លារ ។

កាលពីខែតុលាទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកបានណែនាំថាក្រសួងការបរទេសបានអនុម័តការលក់ Sikorsky MH-60R Seahawks ចំនួន 12 គ្រឿងបន្ថែមទៀត (ដោយគ្មានឧបករណ៍សង្គ្រាមប្រឆាំងនាវាមុជទឹក) ទៅកាន់ប្រទេស អូស្ត្រាលី។ក្រោយមកក្រសួងការពារជាតិអូស្ត្រាលីបានបញ្ជាក់ថាឧទ្ធម្ភាគចក្រកំពុងត្រូវបានពិចារណាដើម្បីជំនួស MRH 90 ក្នុងតួនាទីជំនួយដែនសមុទ្រក្រោមគម្រោង សមុទ្រលេខ 9100។អូស្ត្រាលីកំពុងពង្រឹងវិស័យការពារជាតិស្របពេល ដែលខ្លួន កំពុងមានជម្លោះជាមួយប្រទេសចិនទាំងភូមិសាស្ត្រនយោបាយនិង យោធា។

ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ស្កុត ម៉រីស៊ុន(Scott Morrison )ដើម្បីជំ នួសឧទ្ធម្ភាគចក្រ European Tiger Armed Reconnaissance Helicopters របស់កងទ័ពអូស្ត្រាលី ជាមួយនឹងឧទ្ធម្ភាគចក្រវាយ ប្រហារ Boeing AH-64E Apache Guardian ដែលផលិតដោយសហរដ្ឋអាមេរិក។បច្ចុប្បន្នប្រទេសអូស្ត្រាលីប្រើប្រាស់ឧទ្ធម្ភាគ ចក្រវាយប្រហារ MRH90ក្នុងប្រតិបត្តិការចល័តសមរភូមិនិងតួនាទីគាំទ្រអំពើភេរវកម្ម។ក្នុងចំណោម 47 គ្រឿងនៃMRH 90s បានចូលបម្រើក្នុងសមរភូមិកាលខែធ្នូ ឆ្នាំ 2007 ៕

RELATED ARTICLES