កីឡាករខ្សែប្រយុទ្ធZlatanIbrahimovicស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់នៅក្នុងម៉ោងបន្ថែម៩០នាទីបូក២ ជួយអោយក្លឹបMilanតាមបានស្មើ Udinese ដោយលទ្ធផល ១-១កាលពីចុងសប្តាហ៍មុន។គ្រាប់បាល់មួយគ្រាប់នេះបានធ្វើអោយ កីឡាករសញ្ជាតិស៊ុយអែត បានក្លាយជាមនុស្សទីបីក្នុងសតវត្សទី 21 ដែលស៊ុតបញ្ចូលទីបាន 300 គ្រាប់នៅក្នុងលីកកំពូលទាំង 5 តំបន់អឺរ៉ុប។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ី។
កីឡាករវ័យ 40 ឆ្នាំរូបនេះស៊ុតបាល់បញ្ចូលទីបានស្មើនឹងសមិទ្ធផលរបស់កីឡាករខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo ។ នៅទូទាំងលីកកំពូលទាំងប្រាំរបស់ទ្វីបអឺរ៉ុប ដូចជា អ៊ីតាលីស៊េរី A អេស្ប៉ាញព្រីមេរ៉ាលីហ្គា អង់គ្លេសប្រឺមីញេលីក អាល្លឺម៉ង់ប៊ុនដេស្លីហ្គា និង បារាំង D1 កីឡាកររូបនេះស៊ុតបាល់សរុប បានចំនួន 300គ្រាប់ ។
ទោះជាយ៉ាងណាក៏ដោយគាត់នៅជាកីឡាករតាមពីក្រោយក្រោយ ខ្សែប្រយុទ្ធ Ronaldo និងតារាឆ្នើមក្លឹបParis SG កីឡាករ Messi ដែលបានស៊ុតបញ្ចូលទីបាន 483 និង 475 គ្រាប់រៀងៗខ្លួន។គិតរហូតមកដល់ពេលនេះ Ibrahimovic បានស៊ុតបាល់បញ្ចូលទីសរុបចំនួន 404 គ្រាប់ក្នុងអាជីពរបស់គាត់ រួមទាំង 16 គ្រាប់ សម្រាប់ក្លឹបក្នុងស្រុក Malmo 35 សម្រាប់ក្លឹបយក្សហូឡង់ Ajax និង 53 សម្រាប់ក្លឹប MLS LA Galaxy ៕