២គ្រាប់របស់ខ្សែប្រយុទ្ធ Kylian Mbappe បានជួយអោយក្លឹប Paris SG យកឈ្នះក្លឹប Monaco ដោយលទ្ធផល២-០ កាលពីរាត្រីថ្ងៃអាទិត្យ បន្តតំណែងកំពូលតារាងជាមួយនឹងពិន្ទុដាច់ឆ្ងាយពីក្រុមចំណាត់ថ្នាក់លេខ ២ Marseille រហូតទៅដល់១៣ពិន្ទុ។ការរកបានបីពិន្ទុបន្ថែមទៀតនេះ វាមិនមានន័យអ្វីធំដុំនោះទេ តែអ្វីដែលសំខាន់វាបានជួយអោយគាត់ក្លាយជាកីឡាករវ័យក្មេងជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបដែលរកគ្រាប់បាល់បាន ១០០គ្រាប់សម្រាប់ក្លឹបParis SG គិតត្រឹមរយៈពេលយ៉ាងហោចណាស់៧០ឆ្នាំចុងក្រោយនេះ។
នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រGoal.com កាលពីថ្ងៃចន្ទ ទី ១៣ ធ្នូ ២០២១។ គេហទំព័រនេះបានសរសេរថាស្ថិតក្នុងវ័យ២២ឆ្នាំ និង ៣៥៧ថ្ងៃ កីឡាករវ័យក្មេងរូបនេះស៊ុតមានសមត្ថភាពស៊ុតបាល់បាន ១០០គ្រាប់សម្រាប់ក្លឹបតែមួយគឺ Paris SG ។Mbappe ក៏បានស៊ុតបញ្ចូលទី 16 គ្រាប់សម្រាប់ Monaco មុនពេលផ្លាស់ទៅ Paris SG ក្នុងឆ្នាំ 2017 ។
Mbappe បាននិយាយបន្ទាប់ពីដឹកនាំ Paris SG ទទួលជ័យជម្នះថា៖’’ខ្ញុំចូលចិត្តលេង។ ខ្ញុំនៅតែចូលចិត្តនៅលើទីលានប្រកួត។វារីករាយណាស់ដែលអាចបានលេងម្តងទៀតនៅថ្ងៃនេះដើម្បីអាចជួយក្រុមរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថានឹងបន្តសម្រាប់ការប្រកួតដែលនៅសល់មុនបំណាច់ឆ្នាំ។គាត់បានបន្តទៀតថា៖”វាជាបាល់ទាត់! ខ្ញុំតែងតែនិយាយថា ខ្ញុំមានពេលវេលាមិនគួរឱ្យជឿនៅMonaco ។ ខ្ញុំធំឡើងនៅទីនោះ ខ្ញុំមានការចងចាំដ៏អស្ចារ្យ ប៉ុន្តែឥឡូវនេះទំព័រប្រវត្តិសាស្ត្រត្រូវបានប្រែក្លាយខ្ញុំលេងឱ្យ PariS SG ខ្ញុំសប្បាយចិត្តខ្លាំងណាស់៕