យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃពុធទី ១៥ ធ្នូ ២០២១ បានអោយដឹងថា កីឡាករខ្សែប្រយុទ្ធ Robert Lewandowski តាមស្មើកំណត់ត្រាខ្សែប្រយុទ្ធ Gerd Muller ដោយស៊ុតបញ្ចូលទីបាន ៤២គ្រាប់ច្រើនជាងគេបំផុតក្នុង មួយរដូវកាលនៅក្នុងក្របខ័ណ្ឌកំពូលអាល្លឺម៉ង់ប៊ុនដេស្លីហ្គា។ Lewandowski ស៊ុតបញ្ចូលទីបាន២គ្រាប់ជួយ Bayern បំបាក់ម្ចាស់ផ្ទះ Stuttgart ៥-០ កាលពីរាត្រីថ្ងៃពុធ។
២គ្រាប់របស់កីឡាករសញ្ជាតិប៉ូឡូញបានធ្វើអោយគ្រាប់បាល់សរុបរបស់គាតមានចំនួន៤២គ្រាប់សម្រាប់ឆ្នាំ២០២១ ស្មើជាមួយខ្សែប្រយុទ្ធ Muller ដែលជាអ្នកគ្រប់គ្រង តំណែងនេះឆ្នាំ១៩៧២។កាលពីខែឧសភាខ្សែប្រយុទ្ធប៉ូឡូញបានស៊ុតបញ្ចូលទីនៅនាទីចុងក្រោយនៃរដូវកាល 2020-21 ដើម្បីបំបែកកំណត់ត្រារបស់ Muller សម្រាប់គ្រាប់បាល់នៅប៊ុនដេស្លីហ្គា។
ប្រធានក្រុមជម្រើសជាតិប៉ូឡូញ Lewandowski ត្រូវការតែ ១គ្រាប់ទៀតប៉ុណ្ណោះក្នុងដីពេល Bayern ស្វាគមន៍ក្រុមភ្ញៀវ Wolfsburgនៅចុងសប្តាហ៍នេះដើម្បីក្លាយជាស៊ុតច្រើនជាងគេក្នុងក្របខណ្ឌអាល្លឺម៉ង់ប៊ុនដេស្លីហ្គា។
ក្រៅពីខ្សែប្រយុទ្ធដ៏មុចស្រួចនេះ Lewandowski ខ្សែប្រយុទ្ធ Serge Gnabry ក៏រកបាន ៣ គ្រាប់ផងដែរ ដោយស៊ុតបាល់បញ្ចូលទីនៅនាទីទី ៤០,៥៣ និង ៧៤។ ជ័យជម្នះនេះបានធ្វើអោយក្លឹបBayern បន្តនាំមុខកំពូលតារាងជាមួយនឹងគម្លាតពីក្រុមលេខ២ Dortmund ៩ពិន្ទុ ៕